ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ការ​អុកឡុក​វេទិកា​បក្ស​ថា​ជា​ល្បិច​នយោបាយ​ស្មោកគ្រោក

ប្រធាន​គណបក្ស​ប្រឆាំង បាន​ហៅ​ការ​អុកឡុក និង​ឆាឆៅ​គណបក្ស​សង្គ្រោះ​ជាតិ រាល់​លើក ជាពិសេស​នៅ​ពេល​មាន​វេទិកា​ជួប​ពលរដ្ឋ​ម្ដងៗ ថា​ជា​ល្បិច​នយោបាយ​ស្មោកគ្រោក។ ថ្លែង​តាម​វីដេអូ​ខនហ្វើរិន (Video Conference) លោក សម រង្ស៊ី បន្ត​ថា គណបក្ស​ប្រឆាំង​នៅ​តែ​ខ្លាំង បើ​ទោះ​មាន​ការ​រំខាន​ពី​គណបក្ស​នយោបាយ​តាម​រយៈ​រូបភាព​ផ្សេងៗ​ក្ដី។

លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​ដោយ​អំណាច​ដីកា​របស់​តុលាការ​ក្រុង​ភ្នំពេញ និយាយ​ថា យុទ្ធសាស្ត្រ​ដែល​តាម​យាយី​គណបក្ស​ប្រឆាំង​នេះ ដោយសារ​បក្ស​នយោបាយ​ដែល លោក សម រង្ស៊ី មិន​សំដៅ​ចំ​ឈ្មោះ ក៏ប៉ុន្តែ​គេ​ដឹង​ថា លោក សម រង្ស៊ី ប្រហែល​សំដៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​ការ​ភ័យ​ស្លន់ស្លោ និង​ខ្លាច​ចាញ់​ឆ្នោត។ ការ​ថ្លែង​ដូច​នេះ​របស់ លោក សម រង្ស៊ី ធ្វើ​ឡើង​ក្នុង​វេទិកា​ពលរដ្ឋ​ជួប​ជាមួយ​អ្នក​តំណាងរាស្ត្រ​ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ!!!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។