Choe Myong-ho រកបាន​៤គ្រាប់​ក្នុងជ័យជម្នះ​របស់​ការពារជាតិ ៥-១ នៅ​ទឹក​ដី​វេស្ទើន​

ខ្សែប្រយុទ្ធ​កូរ៉េខាងជើង Choe Myong-ho រកបាន​៤គ្រាប់ឲ្យ​ក្រសួងការពារជាតិខ្សែប្រយុទ្ធ​កូរ៉េខាង​ជើង Choe Myong-ho បាន​ក្លាយ​ជាកីឡាករ​ទីមួយ​ដែល​បាន​ស៊ុត​បាល់​បញ្ចូលទី​រហូត​ដល់ទៅ​៤គ្រាប់​តែម្នាក់​ឯង ខណៈ​ក្រសួងការពារ​ជាតិ បាន​ទទួល​ជ័យ​ជម្នះ ៥-១ លើ​វេស្ទើន​ភ្នំពេញ នៅ​កីឡដ្ឋាន​វេស្ទើន នាជំនួប​សប្តាហ៍​ទី​៣នៃក្របខណ្ឌ​មិត្តហ្វូន​ខេមបូ​ឌានលីក​ឆ្នាំ​២០១៦ ។

Choe អតីត​កីឡាករ​ជម្រើស​ជាតិ​កូរ៉េខាងជើង និង​ធ្លាប់មាន​រហស្សនាម​ថា «» បាន​ស៊ុត​បាល់​បញ្ចូលទី​បើកឆាកនៅ​តង់ទីមួយ មុនពេល​ដែល រ៉ឹង ប៊ុនហៀង បន្ថែម​គ្រាប់​ទីពីរ នៅនាទី ទី​៤៣។ ឈាន​ដល់​តង់ទីពីរ Choe រកបាន​បីគ្រាប់​បន្ថែម​ទៀត (នាទី​៥៤, ៧៤, ៧៥) ខណៈ Matthew Osa រកបាន​១គ្រាប់​បង្គ្រប់កិច្ច​សម្រាប់ម្ចាស់​ផ្ទះ​វេស្ទើន។

បន្ទាប់ពី​បឹងកេតអង្គរ ក្រសួងការពារ​ជាតិ​ក្លាយ​ជាក្រុម​ទីពីរ​ដែល​ឈ្នះ​បី​ប្រកួត​ជាប់​ៗ​គ្នា ខណៈវេស្ទើនទើបរក​បាន១ពិន្ទុប៉ុណ្ណោះ ក្រោយ​ស្មើ១លើក និង​ចាញ់២លើក៕


អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​