ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ សម្តេចចៅហ្វា​វាំង គង់ សំ​អុល ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង បាន​ថ្លែង​ថា ​សព្វ​ថ្ងៃនេះ ស្ត្រី​បាន​បំពេញការងារ​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន បាន​កើនឡើង​គួរឱ្យ​​កត់​សម្គាល់​ កត្តា​ទាំង​​នេះ​បាន​បញ្ជាក់​ឱ្យ​ឃើញពី​ការ​ខិតខំ​ប្រឹងប្រែង​បង្កើន​ស្មារតី ពង្រឹង ​និង​ពង្រីក​សមត្ថភាពលើ​ចំណេះដឹង ជំនាញ​របស់​​​ស្ត្រី​ខ្លួនឯង និង​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លាពី​សំណាក់​ថ្នាក់​ដឹកនាំ​ទាំង​ក្នុងវិស័យនយោបាយ ឯកជន សហ​គម​ន៍ និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ។

មាន​ប្រសាស​ន៏​បែប​នេះ ខណៈ​​ដែល​សម្តេច​ចៅហ្វាវាំង អញ្ជើញ​​ជា​អធិបតីភាពក្នុង​ពី​ធី​ប្រារ​ព្ធខួប​លើក​ទី​១០៥នៃទិវា​​នារី​អន្តរជាតិ៨​មីនា ឆ្នាំ​២០១៦ នៅ​សាលាខេត្ត​កំពង់​ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែ​មី​នា ឆ្នាំ​២០១៦ ដោយ​មានការអញ្ជើញ​ចូលរួម​ពី​លោក​អភិ​បា​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជា​ពល​រដ្ឋ​ និង​សិស្សានុសិស្ស​ជា ច្រើន​រូប​ទៀត ។   

​មុន​ពេល​បិទ​កម្មវិធី សម្តេចចៅហ្វា​វាំង ​បាន​ចែកអំណោយដល់​សមាជិក​ចូលរួម​ជាង​៥០០​នាក់ ដោយ​ម្នាក់​ៗ​ទទួល​បាន​អាវយឺត​១ សា​រុង​១ ស្បែកជើង​១​សម្រាប់ និង​​​ប្រាក់​១​ម៉ឺន​រៀល ឧ​ប​ត្ថ​ម្ភ​ក្រុម​រាំរបាំ ​ក្នុង​ម្នាក់​ៗទទួល​បាន​៤​ម៉ឺន​រៀល និង​ឧ​ប​ត្ថ​ម​អ្នក​រាំ​របាំ ជា​រួម​ទាំង​៣​ក្រុម ក្នុង​១​ក្រុម​ៗ ​ទទួល​បាន​៤០​ម៉ឺន​រៀល​ផង​ដែរ​ ៕