លី​លី ត្អូញ​នឹក​ប្រុស​កំពូល​ស្នេហ៍

6 Videos

​លី​លី បាន​ចេញទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក​ជិត​ពីរ​ខែ​មកហើយ នាង​តែងតែ​បង្ហាញ​នូវ​អារម្មណ៍​នឹក​ផ្ទះ​ជានិច្ច ។​ដោយឡែក​ថ្មីៗ​នេះ នាង​បែរជា​បង្ហាញ​នូវ​អារម្មណ៍​នឹក​ចំពោះ​គូស្នេហ៍​បណ្តូលចិត្ត​របស់​នាង​ទៅវិញ ទោះបី​ជាមាន​បុរស​នៅក្រៅ​ប្រទេស​ស្រលាញ់​ពេញចិត្ត​នាង​ច្រើន​យ៉ាងណាក្តី តែ លី​លី មិន​អើពើ ជាមួយ​បុរស​ទាំង​នោះឡើយ ។

លី​លី ត្អូញ​នឹក​ប្រុស​កំពូល​ស្នេហ៍

M88

​តាម​ប្រភព​ពត៌មាន​ពី​សហរដ្ឋ​អា​មេរិ​កបាន​បង្ហើប​ប្រាប់ថា លី​លី ទទួលបាន​ប្រជាប្រិយភាព​គ្រាន់បើ​ក្នុងពេលដែល​នាង​សម្តែង​នៅ​ទីនោះ ពីព្រោះ​មាន​អ្នកគាំទ្រ​ច្រើន ថែមទាំង​មាន​អ្នក​អញ្ជើញ​នាង​ទៅលេង ផ្ទះ និង​ ផ្តល់​វ​ត្តុ​អនុស្សាវរីយ៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​រូបនាង​ទៀតផង ។

លី​លី ត្អូញ​នឹក​ប្រុស​កំពូល​ស្នេហ៍

​លី​លី មាន​ភាពកក់ក្តៅ​យ៉ាងខ្លាំង ដោយសារតែ​បងប្អូន​ខ្មែរ​រស់នៅ​ទីនោះ ស្រលាញ់ រាប់អាន​នាង រហូត​មាន​បុរស​មួយចំនួន​ស្រលាញ់​ពេញចិត្ត​នាង ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ស្តាយ លី​លី បែរជា​មិន​ចាប់អារម្មណ៍​បុរស​ណា​ទាំងអស់ ផ្ទុយទៅវិញ នាង​បែរជា​បង្ហោះ​រូបភាព​ឆ្លើយឆ្លង​ជាមួយ​គូស្នេហ៍​នៅលើ​បណ្តាញ​សង្គម​ទៅវិញ ។ ថ្វីត្បិតតែ​មានការ​មមា​ញឹក ជាមួយ​ការងារ លី​លី តែងតែ​ចំណាយ​ពេលវេលា ជជែក​គ្នា​ជាមួយ​គូស្នេហ៍​បណ្តូលចិត្ត​គ្រប់ពេល និង​បានបង្ហាញ​ភាព ផ្អែមល្ហែម នឹកនា​គ្នា និង​មើលមុខ​គ្នា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ថែមទៀត ។ តាម​ប្រភពពី​មិត្តភក្តិ​សិល្បៈ ដែល​ស្គាល់គ្នា​ជាមួយ លី​លី បាន​បង្ហើប​ប្រាប់ថា ពេលដែល លី​លី នឹក​គូស្នេហ៍​របស់​នាង​ខ្លាំង​បំផុត គឺ​នៅពេលដែល​អាកាសធាតុ​ត្រជាក់ ធ្វើ​ឲ្យ​នាង​នឹក​ផ្ទះ និង​នឹក​មនុស្ស​ជាទី​ស្រលាញ់ ។

លី​លី ត្អូញ​នឹក​ប្រុស​កំពូល​ស្នេហ៍

​មើលទៅ លី​លី ពិតជា​នឹក​ប្រុស​កំពូល​ស្នេហ៍​ខ្លាំងណាស់ មាន​អ្នកគាំទ្រ​នាង​ជាច្រើន សរសើរ និង​គាំទ្រ នូវ​សេចក្តីស្នេហា​របស់​នាង ។​

លី​លី ត្អូញ​នឹក​ប្រុស​កំពូល​ស្នេហ៍

​នៅពេល​ទំនេរ​ពី​ការងារ​សម្តែង ទាំង លី​លី និង ឆៃលី ដា​ឡែ​ន បាន​ចំណាយ​ពេលវេលា​ល្អៗ​ជាមួយ​បងប្អូន ខ្មែរ ដែល​រស់នៅ​សហរដ្ឋ​ង​អា​មេ​រិ​ក ដូចជា​ការ​ញ៉ាំ​អាហារ​ជុំគ្នា ច្រៀង​លេង​កំសាន្ត និង ​ចេញទៅ​ដើរ​កំសាន្ត នៅតាម​រមណីយដ្ឋាន និង​ផ្សារ​ទំនើប​ជាដើម ៕ អា​លី​ណា​

លី​លី ត្អូញ​នឹក​ប្រុស​កំពូល​ស្នេហ៍

លី​លី ត្អូញ​នឹក​ប្រុស​កំពូល​ស្នេហ៍

លី​លី ត្អូញ​នឹក​ប្រុស​កំពូល​ស្នេហ៍

លី​លី ត្អូញ​នឹក​ប្រុស​កំពូល​ស្នេហ៍

លី​លី ត្អូញ​នឹក​ប្រុស​កំពូល​ស្នេហ៍

លី​លី ត្អូញ​នឹក​ប្រុស​កំពូល​ស្នេហ៍

លី​លី ត្អូញ​នឹក​ប្រុស​កំពូល​ស្នេហ៍

លី​លី ត្អូញ​នឹក​ប្រុស​កំពូល​ស្នេហ៍

លី​លី ត្អូញ​នឹក​ប្រុស​កំពូល​ស្នេហ៍