រថយន្តសាំយ៉ុង បុកហ៊ីយ៉ានដាយ ពេញមួយ​ទំហឹង​បណ្ដាល​ឲ្យ មនុស្ស ៦នាក់ រងរបួសធ្ងន់​​ស្រាល

មណ្ឌលគិរី៖ រថយន្តហ៊ីយ៉ាន់ដាយ បុកជាមួយរថយន្ត សាំយ៉ុងពេញទំហឹង  បណ្តាលឲ្យតៃកុងឡាន នៃរថយន្តទាំងពីរ និងអ្នករួមដំណើរសរុប ទាំងអស់៦នាក់ រងរបួសធ្ងន់ និងស្រាល ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលា ម៉ោង៦៖៥០នាទីព្រឹក ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ នៅតាមបណ្តោយ ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចចន្លោះគីឡូម៉ែតលេខ១០៩ និង១១០ ស្តិតក្នុងភូមិ ពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។

នគរបាលស្រុកអូរាំងបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តទាំងពីរខាងលើ បើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ដោយរថយន្តសាំយ៉ុងពណ៌សរ ពាក់ស្លាកលេខ 2Q 06 90 ភព ដឹកឥវ៉ាន់ពេញប្រៀប ក្នុងទិសដៅពីភ្នំពេញ មកកាន់ខេត្តមណ្ឌលគិរី ចំណែករថយន្តម្ខាងទៀតម៉ាក ហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខ 1285 ភព4 ដឹកសម្ភារៈខួងអណ្តូង ធ្វើដំណើរចេញពីខេត្តមណ្ឌលគិរី មកស្រុកអូររាំងលុះមកដល់កន្លែងកើតហេតុ ក៏បុកគ្នាពេញទំហឹងតែម្ដងបណ្តាលឲ្យថៅកុងរថយន្តសាំយ៉ុង ឈ្មោះ ផន ថូផង ភេទប្រុស អាយុ៣៥ ឆ្នាំ រងរបួសធ្ងន់ រីឯថៅកុងរថយន្តហ៊ីយ៉ានដាយ ឈ្មោះ យ៉ិន សុវណ្ណ ភេទប្រុស អាយុ ៣០ឆ្នាំ រងរបួសស្រាល ហើយភ្លាមៗនោះ អ្នកទាំងពីរត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ប្រភពដដែលបន្តថា ក្រៅពីអ្នកបើកបររថយន្ត ដែលរងរបួស នៅមានមនុស្សស្រី-ប្រុស ចំនួនបួននាក់ផ្សេងទៀត រួមដំណើរក្នុងរថយន្តខាងលើរងរបួសស្រាល។
លោកប៊ុនឈាតអធិការស្រុក អូររាំងបានបញ្ជាក់ នៅក្នុងហេតុការណ៍នោះថា ករណីគ្រោះថ្នាក់ ក្នុងហេតុការណ៍នោះ រថយន្តបង្កគឺជារថយន្តសាំយ៉ុង ដោយសារអ្នកបើកបរ បើកក្នុងស្ថានភាពងងុយដេក យ៉ាងណាក៏ដោយសមត្ថកិច្ ចបានធ្វើការវាស់វែង រួចបានចាត់ចែងនាំយកអ្នករបួស ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ៕