កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ៦នាក់ ទៅតុលាការ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០១៦ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានធ្វើការបញ្ជូន ជនសង្ស័យចំនួន ៦នាក់ ទៅតុលាការ ដែលពាក់ព័ន្ធនឹងករណី លួច ឆក់ ឆបោក និង ក្លែងឯកសារសារធារណៈ។

ជនសង្ស័យទី១ ឈ្នោះ ប៊ុត ចាន់វីរៈ ត្រូវបានសមត្ថកិច្ចជំនាញ ការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងករណីក្លែងបន្លំ ឯកសារឆបោកទៅលើក្រុមហ៊ុន មីក្រូហិរញ្ញវត្ថុមួយ បណ្តាលឲ្យខាតបង់ទឹកប្រាក់ចំនួន២៩៣.៣៦៩ ដុល្លារសហរដ្ឋអាមេរិក។

ជនសង្ស័យទី២ ឈ្មោះ ហ៊ូ សុធា និងជនសង្ស័យទី៣ឈ្មោះ អឿន មករា ហៅ ញាញ់ ត្រូវបានអាវុធហត្ថខណ្ឌ ឫស្សីកែវ ឃាត់ខ្លួនកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទដៃពីជនរងគ្រោះដែលកំពុងលក់ដូរនៅមុខផ្ទះ ភ្លាមនោះសមត្ថកិច្ចអាវុធហត្ថខណ្ឌឫស្សីកែវ ដែលកំពុងដេញតាមពី ក្រោយធ្វើការឃាត់ខ្លួន បានភ្លាមៗនៅហ្នឹងកន្លែង។

ជនសង្ស័យទី៤ឈ្មោះ ស៊ន់ វ័រ និងជនសង្ស័យទី៥ឈ្មោះ វុធ ម៉ាប់ ឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ពាក់ព័ន្ធនឹងករណីឆក់កាបូបកាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ ទៅលើជនរងគ្រោះជនជាតិចិនពីនាក់ ប្រុសម្នាក់ ស្រីម្នាក់ កំពុងដើរតាមផ្លូវនៅចំណុចផ្លូវ១៨៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ជិះគេចខ្លួនត្រូវ បានអាវុធហត្ថខណ្ឌ ដូនពេញចាប់ឃាត់ខ្លួនបានភ្លាមៗនៅនឹងកន្លែង។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ សារភាពថា ពួកគេ ធ្លាប់ធ្វើសកម្មភាព ឆក់សិស្សនៅម្តុំ សាលាស៊ីសុវតិ្ថ ចំនួន០៤ដងមកហើយ ទើបតែលើកទី៥ នេះត្រូវសមត្ថកិច្ចអាវុធ ហត្ថខណ្ឌដូនពេញ ចាប់ឃាត់ខ្លួនបាន។

ជនសង្ស័យទី៦ឈ្មោះ ធួន ច័ន្ទសំណាង ឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងករណីកាច់សោរកម៉ូតូ។ ករណីនេះបានកើតឡើងនៅថ្ងៃទី ២ ខែ មីនា ឆ្នាំ២០១៦ ក្នុងស្ថានីយ៍ប្រេងឥន្ធនៈ  តេលា ឃុំដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈដែលជនរងគ្រោះបានទុកម៉ូតូមុខបន្ទប់ទឹក ហើយចូលបត់ជើង ពេលនោះជនសង្ស័យបានប្រើដែកកាច់ក អក្សរតេ លួចម៉ូតូនោះ ជិះចេញបាត់តែម្តដង។ លុះនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ ត្រូវបានកម្លាំអាវុធហត្ថ ខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន៕