តួឯក​ប្រុស​រឿង «​កំពូល​ស្ដេច​ល្បែង​» ចង់​ប្តូរ​ឆាកជីវិត​រស់នៅ​

6 Videos

​តាម​ប្រភពព័ត៌មាន​តៃវ៉ាន់​បាន​ឲ្យ​ដឹងថា កំពូល​តារា​សម្តែង​ជើងចាស់​ហុងកុង​លោក ចូ​វ យុន​ហ្វា​ត វ័យ ៦០ ឆ្នាំ​ដែលជា​តួ​សម្តែង​ដ៏​ល្បីល្បាញ​នៅក្នុង​ខ្សែភាពយន្ត​រឿង «​កំពូល​ស្ដេច​ល្បែង​» ភាគ ៣ ហើយ​ដែល​បាន ដាក់​បញ្ចាំង​នៅក្នុង​ប្រទេស​ចិន​នាឱកាស​បុណ្យចូលឆ្នាំ​ចិន​កន្លងទៅ​ថ្មីៗ​នេះ គឺ​រកចំណូលបាន​ពី​ការលក់​សំបុត្រ ចូល​ទស្សនា​ប្រមាណ​ជា ១០០០ លាន​យន់ ។ ថ្វីត្បិតតែ​មិនអាច​ប្រៀបផ្ទឹម​បាន​ជាមួយនឹង​ខ្សែភាពយន្ត​រឿង «​នាង​សុវណ្ណ​មច្ឆា​» របស់លោក ចូ​វ​ស៊ី​ង​ឈី ហៅ (​ទិន​ហ្វ៊ី​) ក្តី តែបើ​ប្រៀបធៀប​ទៅនឹង​មុខរបរ​ជួញដូរ​ផ្នែក អចលនទ្រព្យ​របស់​ចូ​វ យុន​ហ្វា​ត វិញ គឺ ទិន ហ្វ៊ី ចាញ់​ដាច់​តែម្តង ។ កាលពីពេល​ថ្មីៗ​នេះ​មាន​គេ​ប្រទះឃើញ ចូ​វ យុន​ហ្វា​ត ធ្វើដំណើរ​ចូលក្នុង​ព្រៃភ្នំ​ដើម្បី​ពិនិត្យមើល​ផ្ទះ​វិឡា​ចាស់​ដ៏​អា​៌​ថ​កំបាំង​មួយ ដោយ​គេ​សង្ស័យថា លោ​កចូវ មានបំណង​មក​រស់នៅ​ទីនេះ​ក្នុងពេលដែល​លោក​មាន​វ័យ​កាន់តែ​ចាស់ជរា ។​

តួឯក​ប្រុស​រឿង «​កំពូល​ស្ដេច​ល្បែង​» ចង់​ប្តូរ​ឆាកជីវិត​រស់នៅ​

M88

​ ​តាម​ប្រភពព័ត៌មាន​បានបញ្ជាក់​បន្ថែម​ទៀតថា លោក ចូ​វ យុន​ហ្វា​ត និង​ភរិយា​ឈ្មោះ ឈើ​ន ហ៊ុយ​លាន ថ្វីត្បិតតែ​មានទ្រព្យ​សម្បត្តិ​រាប់រយ​ពាន់​លាន​ដុល្លារ​ក្តី តែ​ចំពោះ​ជីវភាព​រស់នៅ​របស់​គូ​ស្វាមីភរិយា​នេះ គឺ​សាមញ្ញ បំផុត ។ ពួកគេ​មិន​ជិះ​រថយន្ត​ទំនើបៗ​ថ្លៃ​វាល់​លាន​ដុល្លារ​នោះឡើយ ហើយ​ប្រើប្រាស់​ត្រឹមតែ​រថយន្ត​មានតម្លៃ មធ្យម ឬ​ជួន​ពេលខ្លះ​ជិះ​រថយន្តក្រុង​ទៀតផង ។ អ្នកស្រី ឈើ​ន គឺជា​មេផ្ទះ​ដ៏​ចំណាន​មួយរូប​ដែល​ចេះ​គ្រប់គ្រង បញ្ជីចំណូល និង ចំណាយបាន​យ៉ាង​ល្អ ៕ គ ឡេង

តួឯក​ប្រុស​រឿង «​កំពូល​ស្ដេច​ល្បែង​» ចង់​ប្តូរ​ឆាកជីវិត​រស់នៅ​ តួឯក​ប្រុស​រឿង «​កំពូល​ស្ដេច​ល្បែង​» ចង់​ប្តូរ​ឆាកជីវិត​រស់នៅ​ តួឯក​ប្រុស​រឿង «​កំពូល​ស្ដេច​ល្បែង​» ចង់​ប្តូរ​ឆាកជីវិត​រស់នៅ​ តួឯក​ប្រុស​រឿង «​កំពូល​ស្ដេច​ល្បែង​» ចង់​ប្តូរ​ឆាកជីវិត​រស់នៅ​ តួឯក​ប្រុស​រឿង «​កំពូល​ស្ដេច​ល្បែង​» ចង់​ប្តូរ​ឆាកជីវិត​រស់នៅ​