ស្ងាត់ៗ កា​តុ ក្លាយជា​ថៅកែ​ស្រី​

6 Videos

​សព្វថ្ងៃនេះ តារាចម្រៀង​និង​កំប្លែង ដែល​ពូកែ​សំនួនវោហា​ស៏ អ្នកនាង កា​តុ កាន់តែ​ឡើង​កូដ​និង​មមាញឹក​ខ្លាំង ជាពិសេស​គឺ​រដូវ​នេះ​តែម្តង ។ អ្វីដែល​គួរអោយកត់សំគាល់​នោះ ថ្មីៗ​នេះ​តារា​កំប្លែង​រូបនេះ ថែមទាំង​បង្កើត​ក្រុម​តន្ត្រី​មួយ ដែលមាន​ឈ្មោះថា «​ក្រុម​តន្ត្រី​កា​តុ​» ដែល​ប្រជុំ​ទៅដោយ​តារា​ប្រុស​ស្រី​ល្បី​ជាច្រើន​ដួង ។

ស្ងាត់ៗ កា​តុ ក្លាយជា​ថៅកែ​ស្រី​

M88

​បើ​និយាយ​ពី​ការងារ​សិល្បៈ កា​តុ ត្រូវបាន​គេ​ចាត់ទុកជា​អ្នកសិល្បៈ​ដែលមាន​ជំនាញ​ច្រើន មិន​ចាញ់ ខាត់ សុ​ឃីម ប៉ុន្មាន​ឡើយ ។ ក្រៅពី​តារា​កំប្លែង កា​តុ ក៏​ជា​តារាចម្រៀង​នៅក្នុង​ផលិតកម្ម ថោ​ន​ផងដែរ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នាង​តែងតែមាន​វត្តមាន​នៅក្នុង​កម្មវិធី «​ពេញចិត្ត​អត់​» របស់​ស្ថានីយ ទូរទស្សន៍ MYTV ផងដែរ ។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ កា​តុ អាច​ក្តោប​ទីផ្សារការងារ​បាន​យ៉ាងច្រើន ទាំង​ការ​ច្រៀង​សម័យ និង ច្រៀង​កាត់សក់​នៅក្នុង​កម្មវិធី​ផ្សេងៗ ។

ស្ងាត់ៗ កា​តុ ក្លាយជា​ថៅកែ​ស្រី​

ថ្មីៗ​នេះ កា​តុ ក៏បាន​បង្កើត​មុខរបរ​មួយ​បន្ថែមទៀត​គឺ​ក្រុម​តន្ត្រី​កា​តុ ដែល​ប្រជុំ​ទៅដោយ​ស្រី​ស្អាត​ប្រុស​ស្អាត​ជាច្រើន​ដួង ដែលមាន​ដូចជា នី មុន្នីនាថ បេ​ប៊ី នៅ សូ​នី​តា ពេជ្រ អា​វី​ហ្សា និង ព្រះកាយ​ច័ន្ទ ជាដើម ។ មានការ​និយាយថា ទោះបីជា​អ្នកនាង ទើប​និង​បង្កើត​ក្រុម​តន្ត្រី​នេះ ក៏ពិតមែន តែ​ក្រុម​ត​ន្រី្ត​របស់ កា​តុ ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​មហាជន ។​

ស្ងាត់ៗ កា​តុ ក្លាយជា​ថៅកែ​ស្រី​

​កា​តុ ធ្លាប់​អះអាងថា ក្រោយពី​មានកូន​ស្រី ការងារ​សិល្បៈ​របស់​អ្នកនាង និង ស្វាមី​កាន់តែ​ល្អប្រសើរ ។ អាច​និយាយបានថា កូនស្រី​របស់​អ្នកនាង​ឈ្មោះ គង់ សុ​ណាន​ជី​ញ ជា​កូន ដែល​នាំ​សំណាង ។ កា​តុ បាន​រៀបការ​ជា មួយ លោក គង់ សុគន្ធា ជា​អ្នក​វាយ​ស្គរ​ប្រចាំ​ក្រុម​តន្ត្រី​នៅ​ទូរទស្សន៍​បាយ័ន អស់​រយៈពេល​ជាង ៨ ឆ្នាំ​មកហើយ តែ​មកដល់ ពេលនេះ អ្នក​ទាំងពីរ ទើប​មាន​កូនស្រី​ម្នាក់​មាន​វ័យ​ជិត ២ ឆ្នាំ ៕ ចេ​នី

ស្ងាត់ៗ កា​តុ ក្លាយជា​ថៅកែ​ស្រី​ស្ងាត់ៗ កា​តុ ក្លាយជា​ថៅកែ​ស្រី​ស្ងាត់ៗ កា​តុ ក្លាយជា​ថៅកែ​ស្រី​ស្ងាត់ៗ កា​តុ ក្លាយជា​ថៅកែ​ស្រី​ស្ងាត់ៗ កា​តុ ក្លាយជា​ថៅកែ​ស្រី​ស្ងាត់ៗ កា​តុ ក្លាយជា​ថៅកែ​ស្រី​ស្ងាត់ៗ កា​តុ ក្លាយជា​ថៅកែ​ស្រី​ស្ងាត់ៗ កា​តុ ក្លាយជា​ថៅកែ​ស្រី​ស្ងាត់ៗ កា​តុ ក្លាយជា​ថៅកែ​ស្រី​ស្ងាត់ៗ កា​តុ ក្លាយជា​ថៅកែ​ស្រី​