តារាល្បីចិន Li Bingbing ត្រៀមចូលសម្ដែងរឿង “The Expendables 4”

តារាសម្ដែងស្រីជួរមុខរបស់ចិន Li Bingbing បានបង្ហើបឲ្យដឹងថាខ្លួន នឹងចូលរួមសម្ដែងក្នុងខ្សែភាពយន្ត ល្បីហូលីវូដ “The Expendables” វគ្គ៤ ដែលនឹងចាប់ផ្ដើម ថតនៅពាក់កណ្ដាលឆ្នាំនេះ។

តារាល្បីចិន Li Bingbing ត្រៀមចូលសម្ដែងរឿង “The Expendables 4”

ចូលរួមក្នុងកម្មវិធី ផ្សព្វផ្សាយម៉ាកនាឡិកាដៃ ប្រណិតមួយកាលពីពេលថ្មីៗនេះ តារាវ័យ ៤៣ឆ្នាំ បាននិយាយថា នាងត្រូវបានគេទាក់ទង តាំងពី៣ឆ្នាំមុនម្ល៉េះ ដើម្បីឲ្យដើរតួក្នុងខ្សែភាពយន្ត របស់តារាសម្ដែង Sylvester Stallone (រ៉ាំបូ) នេះ។ ដំបូងឡើយ ខ្សែភាពយន្តនេះត្រូវគ្រោងថតក្នុងឆ្នាំ២០១៥ ប៉ុន្តែក៏មានការកែសម្រួលសាច់រឿង ជាបន្តបន្ទាប់។ ដំណើរការថតពិតប្រាកដនឹង ចាប់ផ្ដើមក្នុងខែឧសភា ខាងមុខនេះ ហើយអត្ថបទរឿង (Script) នឹងត្រូវបញ្ចប់ក្នុងរយៈពេល ពីរបីថ្ងៃខាងមុខ។

នៅពេលសួរពីកាលដែល នាងឈឺធ្ងន់កំឡុងពេលទៅសម្ដែង នៅប្រទេសអូស្ត្រាលី តារាសម្ដែងក្នុងរឿង “Transformer 4” បាននិយាយថា នោះដោយសារតែនាង មានការព្រួយបារម្ភខ្លាំង និងមិនអាចទម្លាប់ខ្លួនបានសម្រាប់ការថតខ្សែភាពយន្តមួយនោះ ដែលតម្រូវឲ្យនិយាយភាសាអង់គ្លេសសុទ្ធ ៕

តារាល្បីចិន Li Bingbing ត្រៀមចូលសម្ដែងរឿង “The Expendables 4”

តារាល្បីចិន Li Bingbing ត្រៀមចូលសម្ដែងរឿង “The Expendables 4”

ប្រភព៖ សប្បាយ