ត្រឹម១យប់ ទន្លេមួយនៅ ម៉ិកស៊ិករីង ធ្វើឲ្យប្រជាជន ជាង១ម៉ឺននាក់ គ្មានទឹកប្រើប្រាស់

ប្រជាជនជាច្រើនគ្រួសារ នៅម៉ិកស៊ិកនាំគ្នា ស្រឡាំងកាំង បន្ទាប់ពីប្រទះឃើញ ទន្លេមួយក្នុង តំបន់របស់ពួកគេ ឈ្មោះAtoyac រីងបាត់ទឹកអស់ត្រឹមរយៈពេល តែមួយយប់ប៉ុណ្ណោះ។

ត្រឹម១យប់ ទន្លេមួយនៅ ម៉ិកស៊ិករីង ធ្វើឲ្យប្រជាជន ជាង១ម៉ឺននាក់ គ្មានទឹកប្រើប្រាស់

ទន្លេ Atoyac ដែលគេស្គាល់ថាជាប្រភពទឹក ដ៏មានសារសំខាន់ សម្រាប់ប្រជាជនជាង១ម៉ឺននាក់ នៅរដ្ឋ Veracruz បានរីងគួរឲ្យងឿងឆ្ងល់ ក្រោយគ្រោះធម្មជាតិ រញ្ជួយដីមួយបានកើតឡើង។ គេនៅមិនទាន់ដឹងថា ទឹកដែលបាត់អស់នោះ ត្រូវហូរចេញ ទៅចាក់ទៅតំបន់ណាខ្លះនោះទេ។

ប្រជាជននៅក្នុងតំបន់ប្រាប់ថា នៅយប់កើតហេតុ ពួកគេលឺសំឡេងថ្លង់ និងមានអារម្មណ៍ថាដីរញ្ជួយ។ បើតាមលោក Ricardo Maza Limon អ្នកជំនាញខាង ផ្នែកគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់មូលហេតុរីងទឹកទន្លេគឺដោយសារ ការរញ្ជួយដីនាំឲ្យមានការបាក់ប្រេះដី ( geological fracture) កើតជារណ្ដៅជាច្រើនកន្លែង ធ្វើឲ្យទឹកហូរទៅអស់ ដែលគេរកឃើញ ទីតាំងមានដីប្រេះហែកចេញពីគ្នាប្រវែងជាង ៣០ម៉ែត្រ។

កន្លែងប្រេះដីស្ថិតនៅជាង ៣គីឡូម៉ែត្រប៉ុណ្ណោះពីប្រភពទឹកទន្លេ ដែលផ្ដល់ទឹកសម្រាប់ប្រជាជន ជាច្រើន គ្រួសារប្រើប្រាស់ប្រចាំថ្ងៃ ពិសេសគឺស្រោចស្រពដំណាំអំពៅ។ ទន្លេ Atoyac នេះក៏ជាប្រភពទឹកសំខាន់មួយហូរចាក់ទៅទន្លេធំឈ្មោះ Cotaxtla៕

ត្រឹម១យប់ ទន្លេមួយនៅ ម៉ិកស៊ិករីង ធ្វើឲ្យប្រជាជន ជាង១ម៉ឺននាក់ គ្មានទឹកប្រើប្រាស់

ត្រឹម១យប់ ទន្លេមួយនៅ ម៉ិកស៊ិករីង ធ្វើឲ្យប្រជាជន ជាង១ម៉ឺននាក់ គ្មានទឹកប្រើប្រាស់

ប្រភព៖ សប្បាយ