សមត្ថកិច្ចជំនាញ រដ្ឋបាលព្រៃឈើខេត្ត ស្ទាក់ចាប់ឈើ ចំនួន២ម៉ូតូ នៅចំនុចក្បែរ សណ្ឋាគាររស្មីពេជ្រ

ស្ទឹងត្រែង៖ កាលពីវេលាម៉ោង១និង១៥នាទី ថ្ងៃទី០៣មីនានេះ ខណៈដែលសមត្ថកិច្ច កំពុងស្ទាក់ចាប់ឈើរនោះដែរ ម្ចាស់ឈើបានទម្លាក់ឈើចុះ ហើយដុតបំផ្លាញចោល ដោយមិនឲ្យសមត្ថកិច្ចចាប់ឈើនោះបាន។

សមត្ថកិច្ចបានឲ្យដឹងថា ឈើទាំងនេះមាន ចំនួន២៧សន្លឹក ជាប្រភេទឈើបេង សមត្ថកិច្ចបានរឹបអូសឈើទាំងនេះ យកទៅរក្សារទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ការដុតបំផ្លាញឈើនេះ សមត្ថកិច្ចនិងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដោយចោទថាសកម្មភាពដុតបំផ្លាញឈើនេះ ជាការរារាំងសមត្ថកិច្ច។

សូមបញ្ជាក់ថា ក្នុងពេលចាប់ឈើនោះ ម្ចាស់ឈើមិនត្រូវបានឃាត់ខ្លួននោះទេ៕