នៅល្ងាចនេះ Page ហ្វេសបុក សម្តេចតេជោ ទទួលបានអ្នកគាំទ្រ ៣លាន់នាក់

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦នេះ Page ហ្វេសបុក របស់សម្តេចតេជោ ដែលមានឈ្មោះថា “Samdech Hun Sen, Cambodian Prime Minister” បានទទួលការគាំទ្រ ចំនួន ៣លាន នាក់ បើគិតត្រឹមម៉ោង ៦និង០៨នាទីល្ងាចថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ ដល់បណ្តាញសង្គមហ្វេសបុក ដែលបានធ្វើឲ្យ សម្តេចកាន់តែជិតស្និទ្ធជាមួយបងប្អូន និងបានស្តាប់ និងទទួលនូវព័ត៌មាន សំណូមពរនានាពីបងប្អូនជនរួមជាតិដោយផ្ទាល់។ តាមរយៈ Facebook គឺខ្ញុំបានដោះស្រាយបញ្ហាមួយចំនួន បានឆាប់រហ័ស និងមានប្រសិទ្ឋិភាពទៀតផង។

សម្តេចក៏បានជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា។

ខ្ញុំសូមអរគុណជនរួមជាតិ យុវជន និងយុវនារីទាំងក្នុង និងក្រៅប្រទេសដែលបានគាំទ្រ Facebook ខ្ញុំ ដែលនៅម៉ោង ៦:០៨ ល្ងាចនេះ គឺបានចំនួន ៣ លាន!

Facebook បានធ្វើអោយខ្ញុំនៅកាន់តែជិតស្និទ្ឋជាមួយបងប្អូន និងបានស្តាប់ និងទទួលនូវព័ត៌មាន សំណូមពរនានាពីបងប្អូនជនរួមជាតិដោយផ្ទាល់។ តាមរយៈ Facebook គឺខ្ញុំបានដោះស្រាយបញ្ហាមួយចំនួន បានឆាប់រហ័ស និងមានប្រសិទ្ឋិភាពទៀតផង។

ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា!