សិស្ស​ស្រី​វិទ្យាល័យ​ ជា​ ស៊ី​ម​ សន្ធរ​ម៉ុ​ក​ ម្នាក់​បាន​បាត់​ខ្លួន​ទាំង​ឯកសណ្ឋាន​

​សិស្ស​ស្រី​នៃ​វិទ្យាល័យ​សម្តេច​ ជា​ ស៊ី​ម​ សន្ធរ​ម៉ុ​ក​ម្នាក់​ បាន​បាត់​ខ្លួន​កាលពី​វេលា​ម៉ោង​១៣​រសៀល​ ថ្ងៃ​ទី​០៤​ ខែមីនា​ ឆ្នាំ​២០១៦​ ពេល​ចេញពី​សាលារៀន​ទាំង​ឯកសណ្ឋាន​ជា​សិស្ស​ មិនឃើញ​វិល​ត្រឡប់​មក​លំនៅ​ឋាន​វិញ​ឡើយ​ បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដល់​ឪពុក​ម្តាយ​ និង​សាច់ញាតិ​របស់​ក្មេង​ស្រី​ ។​

​ក្មេង​ស្រី​ជា​សិស្ស​វិទ្យាល័យ​សម្តេច​ ជា​ ស៊ី​ម​ សន្ធរ​ម៉ុ​ក​ ដែល​បាត់​ខ្លួន​គ្មាន​ដំណឹង​នោះ​ មានឈ្មោះ​ ស្រូ​យ​ មល្លិកា​ អាយុ​១៤​ឆ្នាំ​ រៀន​ថ្នាក់​ទី​១០​ J2​ មាន​សម្បុរ​ស​ជ្រះ​បន្តិច​ និង​កម្ពស់​ប្រហែល​១,៥២​ម៉ែត្រ​ ។​

​បើ​បងប្អូន​បាន​ជួប​ប្រទះ​ក្មេង​ស្រី​មាន​ភិនភាគ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ សូម​ទំនាក់ទំនង​មក​កាន់​លេខ​ទូរស័ព្ទ​ ០៩៧​ ៧៣០​ ១១​ ៨១​ ដោយ​ក្តី​មេ​តា្ត​ធម៌​ ៕​

សិស្ស​ស្រី​វិទ្យាល័យ​ ជា​ ស៊ី​ម​ សន្ធរ​ម៉ុ​ក​ ម្នាក់​បាន​បាត់​ខ្លួន​ទាំង​ឯកសណ្ឋាន​

Related