នាយករដ្ឋមន្ត្រី​ចិន​ផ្តាំ​តៃវ៉ាន់​ជាថ្មី​ថា​កុំ​ចង់​ប្រកាស​ឯករាជ្យ​

ប្រមុខ​រដ្ឋាភិបាល​ចិន​បាន​ចេញមុខ​ព្រមាន​តៃវ៉ាន់​ជាថ្មី​ជុំវិញ​ចលនា​ទាមទារ​ផ្តាច់ខ្លួន​និង​ឈាន​ប្រកាស​ឯករាជ្យ​ថ្ងៃ​សៅរ៍​ទី ០៥ មីនា ម្សិលមិញ​នេះ​។ ចិន​បញ្ជាក់​ច្បាស់​ថា ខ្លួន​នឹង​ការពារ​ឲ្យ​បាន​នូវ​អធិបតេយ្យ​និង​បូរណភាព​ដែនដី​របស់ខ្លួន ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។​

​ក្នុង​សុន្ទរកថា បើក​សមាជ​សភា​ប្រជាជន​ចិន​នៅ​ថ្ងៃទី​៥​ខែមីនា​ម្សិលមិញ នាយករដ្ឋមន្ត្រី​ចិន​លោក  លី ខឹ​ក​ឈាំ​ង (Li Keqian) ស្រាប់តែ​លើកយក​បញ្ហា​តៃវ៉ាន់ និង​ព្រមាន​រដ្ឋាភិបាល​តៃវ៉ាន់​ពី​ការកើតមាន​ឡើង​នូវ​ចលនា​ទាមទារ​ផ្តាច់ខ្លួន​និង​ប្រកាស​ឯករាជ្យ​នៃ​ទឹកដី​នេះ​។
​លោក  លី ខឹ​ក​ឈាំ​ង​ថ្លែងប្រាប់​សភា​ថា ក្រុង​ប៉េកាំង​នឹង​ប្រឆាំង​សកម្មភាព​ទាមទារ​ផ្តាច់ខ្លួន​ដើម្បី​ប្រកាស​ឯករាជ្យ​នៃ​ទឹកដី​តៃវ៉ាន់ ហើយ​ចិន​នឹង​ការពារ​អធិបតេយ្យ​និង​បូរណភាព​ដែនដី​របស់ខ្លួន​ផងដែរ​»​។​

តាំងពី​យូរ​មកហើយ ចិន​តែង​ព្រមាន​តៃវ៉ាន់​ជារឿយ​ជុំវិញ​ការប្រកាស​ឯករាជ្យ​នេះ ហើយ​ចិន​តែង​លើកយក​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៩២ ដែលមាន​ការឯកភាព​គ្នា​លើ​គោលនយោបាយ​ចិន​តែមួយ​នោះដែរ​។ ប៉ុន្តែ​តៃវ៉ាន់​ហាក់​មាន​សិទ្ធិសេរីភាព​បកស្រាយ​បាន​តាមចិត្ត​ពាក់ព័ន្ធ​បញ្ហា​ឯករាជ្យ ហើយ​គណបក្សប្រឆាំង​តៃវ៉ាន់​មិន​ខ្វល់​ពី​កិច្ចព្រមព្រៀង​នេះ​ទេ ព្រោះ​គេ​ចង់បាន​ឯករាជ្យ​។​

អាច​ថា ការព្រមាន​របស់​នាយ​ក​រដ្ឋមន្ត្រី​ចិន​នេះ កើតឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​គណបក្សប្រឆាំង​តៃវ៉ាន់ ប្រជាធិបតេយ្យ​ជឿនលឿន បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​កន្លងមក​។ ប្រជាជន​តៃវ៉ាន់​នាំគ្នា​បោះឆ្នោត​ឲ្យ​លោកស្រី Tsai In Wen (​សៃ អ៊ី​ន​វ៉េ​ន​) ដែលជា​ប្រធាន​បក្ស​និង​ជា​អ្នកនយោបាយ​មាន​និន្នាការ​ចង់​ប្រកាស​ឯករាជ្យ​នោះ ខណៈដែល ប្រធានាធិបតី​តៃវ៉ាន់​ជិត​ផុត​អាណត្តិ Ma Ying Jeo (​ម៉ា យី​ង​ចូ​វ​) ចាញ់ឆ្នោត​ព្រោះតែ​ងាក​ទៅរក​ចិនដីគោក​។​

ជាក់ស្តែង គេ​ឃើញថា គណបក្សប្រឆាំង​នេះ​ខុសពី​បក្ស​គួ​មីង​តាំង​ដែលមាន​និន្នាការ​រណប​ចិន​ខ្លាំង​។ ហើយ​កាលពី​ចុងឆ្នាំ​មុន លោក Ma Ying Jeo ក៏បាន​ជួប​ជជែក​គ្នា​ជាមួយ​ប្រធានាធិបតី​ចិន​លោក ស៊ី​ជិន​ពីង ជា​លក្ខណៈ​ទេ្វ​ភាគី​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​សិង្ហ​បុរី​។​

តាមពិតទៅ ចិន​និង​តៃវ៉ាន់​បាន​បែកបាក់​គ្នា​ក្នុង​ឆ្នាំ ១៩៤៩ ក្រោយ​ពេលដែល​សង្គ្រាមស៊ីវិល​បញ្ចប់​ដោយ​ចិន​កុម្មុយនីស្ត​គ្រប់គ្រង​ចិនដីគោក ហើយ​រដ្ឋាភិបាល​លោក ចាង កៃ​ចៀក រត់​ភៀសខ្លួន​ទៅ​បង្កើត​រដ្ឋាភិបាល​នៅលើ​កោះ​តៃវ៉ាន់​។ តែ​តាំងពី​ពេល​នោះមក​ចិន ចាត់ទុក​តៃវ៉ាន់​ជា​កោះ​របស់ខ្លួន និង​កំពុង​រង់ចាំ​ការរួបរួម​គ្នា​វិញ​ប៉ុណ្ណោះ​។​
​ក្រៅពី​ព្រមាន​តៃវ៉ាន់​ជា​ញឹក​ញ៉យ​កុំ​ឲ្យ​ប្រកាស​ឯករាជ្យ របប​ដឹកនាំ​ចិន​ក៏​ដំឡើង​កាំជ្រួច​មី​ស៊ី​ល​ចំនួន ១៥០០​ដើម​តម្រង់​ឆ្ពោះទៅរក​តៃវ៉ាន់​ផងដែរ ដើម្បី​គំរាម​កុំ​ឲ្យ​តៃវ៉ាន់​ថ្លើមធំ​ប្រកាស​ឯករាជ្យ​ជា​ផ្លូវការ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​