​អ្នក​គួរ​ទទួល​ទាន​កាបូ​អ៊ី​ដ្រាត​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ​?

​អ្នក​គួរ​ទទួល​ទាន​កាបូ​អ៊ី​ដ្រាត​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ​?

​ទាំងនេះ​គឺជា​ជម្រើស​ពីរ​សម្រាប់​អ្នក ដោយ​វា​អាស្រ័យទៅលើ ថា​តើ​អ្នក​ចង់​សម្រក ឬ បង្កើន​ទម្ងន់​? ដូច្នេះ ចម្លើយ​គឺ​ត្រូវ​បាន​ឆ្លើយ​ជា​ពីរ​ផ្សេងគ្នា ដូចខាងក្រោម​នេះ ៖

សម្រាប់​អ្នក​ដែល​ចង់​បង្កើន​ទម្ងន់​
ប្រសិនបើ​អ្នក​មិន​ចង់​សម្រក​ទម្ងន់​នោះ​ទេ គឺថា អ្នក​គួរ​ធ្វើការ​ទទួលទាន​នូវ​អាហារ​ដែល​មាន ជាតិ​កាបូ​អ៊ី​ដ្រាត​អោយ​បាន​ពី ១៣០ ទៅ ២៣០​ក្រាម ទៅ​តាម​ការណែនាំ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ អ្នក​ត្រូវ​ចាំ​ថា ខុស​ពី​ជាតិ​ប្រូតេអ៊ីន និង ខ្លាញ់ វា​មិន​មាន​នូវ​តម្រូវកា​រតិ​ច​តួច​ណាមួយ ដើម្បី​ទទួលបាន​នូវ​សុខភាព​ល្អ​នោះទេ​។ មនុស្ស​ម្នាក់ ដែល​ធ្វើការ​ទទួលទាន​នូវ​កាឡូរី ក្នុង​កម្រិត ២០០០​កា​ឡូរី ក្នុង​មួយ​ថ្ងៃ អាច​នឹង​មាន​ជាតិ​កាបូ​អ៊ី​ដ្រាត​ដល់ទៅ ៣០០​ក្រាម ដែល​នេះ​ជា​កម្រិត​ច្រើន​បំផុត​។ ប្រសិនបើ​អ្នក សួរ​សំណួរ​នេះ ជាមួយ​នឹង​ទំនាក់ទំនង​នៃ​ការ សម្រក​ទម្ងន់ និង របប​អាហារ​ដែល​មាន​ជាតិ​កាបូ​អ៊ី​ដ្រាត​ទាប នោះ​វា​ត្រូវបាន​កំណត់ ក្នុង​កម្រិត​ដែល​ទាប​ជាង​នេះ ។​

សម្រាប់​អ្នក​ដែល​ព្យាយាម​សម្រក​ទម្ងន់​
ប្រសិនបើ​អ្នក កំពុង​តែ​ព្យាយាម ក្នុងការ​សម្រក​ទម្ងន់ នោះ​អ្នក​គួរ​កម្រិត​វា​ត្រឹម ២០ ទៅ ៦០​ក្រាម​។ ដើម្បី​ស្រក​ទម្ងន់​អោយបាន​ជោគជ័យ អ្នក​គួរ​ធ្វើការ​ទទួល​យកជាតិ​កាបូ​អ៊ី​ដ្រាត ដែល​មាន​ប្រភព​ពី​ធម្មជាតិ មានដូចជា ប្រភេទ​អាហារ​សិរី​រាង្គ​, បន្លែ​ដែល​គ្មាន​ជាតិ​ស្ករ  និង ផ្លែ​ឈើ​ដែល​មាន​ជាតិ​កាបូ​អ៊ី​ដ្រាត​ទាប ដូចជា ផ្លែ​បឺរី និង គួរ​ចៀសវាង ឬ កាត់បន្ថយ​អាហារ​ឆ្អិន​ស្រាប់​ដែល​មាន​ជាតិ​កាបូ​អ៊ី​ដ្រាត​ច្រើន ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី06  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។