ម៉េង កែវពេជ្ជតា រំលឹក​អនុស្សាវរីយ៍​ពី​អតីតកាល

6 Videos

​ថ្មីៗ​នេះ​អ្នក​ធ្លាប់​ស្គាល់ និង គាំទ្រ ម៉េង កែវពេជ្ជតា បានបង្ហាញ​ពី​អារម្មណ៍​ភ្ញាក់ផ្អើល​ចំពោះ​ការ ដែល​គេ​ឃើញ​នៅក្នុង​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​មានការ​បង្ហោះ​នូវ​រូបភាព​មួយ​សន្លឹក​តែមាន​អត្ថន័យ​ក្នុងការ​រំលឹក​ដល់​អនុស្សាវរីយ៍​ចាស់​កន្លងទៅ ។ ​រូបភាព​តែមួយ​ប៉ុស្តិ​ដែល​បង្ហាញ​ពី​តារាចម្រៀង​ជើងចាស់​ដែល​ល្បី​តាំងពី​ទសវត្សរ៍ ៨០ មក​មាន ៤ នាក់ ក្នុងនោះ​គឺ​ឆោម​ឆ​វិ​ន​,​ឡឹម​វណ្ណា​រី​,​ហ៊ឹម​ស៊ី​វន​និង​ម៉េង​កែវពេជ្ជតា ។

ម៉េង កែវពេជ្ជតា រំលឹក​អនុស្សាវរីយ៍​ពី​អតីតកាល

M88

នៅពេល​គេ​ឃើញ​នាង​យកមក បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឲ្យ​គេ​យល់ថា​នោះ​ជាការ​ចង់​រំលឹក​នូវ​សកម្មភាព និង បណ្តា​អនុស្សាវរីយ៍​របស់​នាង​នាពេល​កន្លងទៅ​តាមរយៈ​រូបភាព ដែល​កាលនោះ​ទាំង ៤ នាក់ សុទ្ធសឹង​ជា​តារាចម្រៀង​ល្បី​ពេញនិយម ។​ ​ក្នុង​រូបភាព​របស់​តារាចម្រៀង​ជើងចាស់​ទាំង ៤ រូប​នោះគេ​ឃើញ​សរសេរ​ឆ្នាំ​ប្រឡូក​សិល្បៈ​របស់ អ្នក​ទាំងនោះ​ដូចជា​ឆោម ឆ​វិ​ន ឆ្នាំ​១៩៨៥, ម៉េង កែវពេជ្ជតា ឆ្នាំ​១៩៨៦ , ហ៊ឹម ស៊ី​វន ១៩៨៨ និង ឡឹម វណ្ណា​រី មិនឃើញ​ដាក់ថា​ឆ្នាំ​ណា​ទេ ។​

ម៉េង កែវពេជ្ជតា រំលឹក​អនុស្សាវរីយ៍​ពី​អតីតកាល

​ថ្មីៗ​នេះដែរ​គេ​ក៏​ចាប់អារម្មណ៍​ឃើញថា​តារាចម្រៀង ម៉េង កែវពេជ្ជតា នាង​បាន​បង្ហោះ​ក្នុង បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​នូវ​រូបភាព​សកម្មភាព​នៃ​ការខិតខំ​ប្រឹងប្រែង​តែង​និពន្ធ​បទ ចម្រៀង​ដោយ​ខ្លួនឯង​ដែល​នាង​បានសម្រេច​ចិត្ត​កាលពីពេល​កន្លងទៅ​ថា​មិន​ច្រៀង​បទ​ចម្រៀង​ដែល ចម្លង​ពី​បរទេស​ហើយ​មកទល់ពេលនេះ​ក៏​ឃើញ​មាន​តារាចម្រៀង​មួយចំនួន​បាន​ងាក​មក​ប្រកាន់យក​នូវ​ជំហរ​បែបនេះ​ផងដែរ ។​

ម៉េង កែវពេជ្ជតា រំលឹក​អនុស្សាវរីយ៍​ពី​អតីតកាល

​រហូតមកទល់​ពេលនេះ​តារាចម្រៀង ម៉េង កែវពេជ្ជតា នៅតែ​ត្រូវបាន​មហាជន​ទទួលស្គាល់ថា ជា​តារាចម្រៀង​ល្បី និង លេចធ្លោ​ម្នាក់​ដែរ​ក្នុងចំណោម​តារាចម្រៀង​ផ្សេងៗ​ទៀត​ពិសេស​នាង​ក៏​ជា​តារា ចម្រៀង​ដែល​ប្រកាន់យក​នូវ​គោល​គំនិត​មិន​ចម្លង​តាម​បរទេស​សុខចិត្ត​ច្រៀង​តែ​បទ​ចម្រៀង​ដែល​និពន្ធ​ដោយ​ខ្លួនឯង ។​

ម៉េង កែវពេជ្ជតា រំលឹក​អនុស្សាវរីយ៍​ពី​អតីតកាល

​គួររំលឹកថា​ចាប់តាំងពី​អ្នកនាង​ម៉េង កែវពេជ្ជតា បែកបាក់​ពី​អតីត​ស្វាមី មក មាន​រយៈពេល ៦ ឆ្នាំ​ហើយ តែ​នាង​មិនទាន់​ទទួលយក​បុរស​ណា​ជា​គូគ្រង​ថ្មី​នៅឡើយ ។ ជានិច្ចកាល​គេ​តែងតែ​ឃើញ​នាង រក្សា​គោលជំហរ​មើលថែ​កូនប្រុស​ស្រី​បាន​យ៉ាង​ល្អ ទោះជា​នឿយហត់ និង ត្រូវគេ​និយាយ​ចំអក​បែបណា​ក្តី ៕ ដេវីត​

ម៉េង កែវពេជ្ជតា រំលឹក​អនុស្សាវរីយ៍​ពី​អតីតកាលម៉េង កែវពេជ្ជតា រំលឹក​អនុស្សាវរីយ៍​ពី​អតីតកាលម៉េង កែវពេជ្ជតា រំលឹក​អនុស្សាវរីយ៍​ពី​អតីតកាលម៉េង កែវពេជ្ជតា រំលឹក​អនុស្សាវរីយ៍​ពី​អតីតកាលម៉េង កែវពេជ្ជតា រំលឹក​អនុស្សាវរីយ៍​ពី​អតីតកាល
​ ​
​ ​