អាជ្ញាធរ​ស្នើ​ពលរដ្ឋ​ឲ្យ​ជួយ​ប្រាប់​ពី​ទីតាំង និង​ជន​ផលិត​ចែកចាយ​ផលិតផល​ក្លែងក្លាយ​

ភ្នំពេញ​៖ ផលិតផល​ក្លែងក្លាយ​ហួសពេល​កំណត់​ប្រើប្រាស់ ឬ​ស្តុក​ទុក​មិនបាន​ត្រឹមត្រូវ បាន​នឹង​កំពុង​បំផ្លាញ​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​។ ហេតុនេះ ទើប​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) ស្ថិតក្រោម​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីអំពាវនាវ​ដល់​សាធារណជន​ទូទៅ ឲ្យ​ចូលរួម និង​សហ​ការណ៍​ផ្តល់ព័ត៌មាន​អំពី​ទីតាំង ឬ​ជន​ផលិត និង​ទីតាំង ឬ​ជន​ដែល​ចែកចាយ ដើម្បី គ​.​ប​.​ផ​.​ក សហការ​ណ៍​ជាមួយ​សមត្ថកិច្ច​ចុះបង្ក្រាប​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី​០២ មីនា ឆ្នាំ​២០១៦​ ។

ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ ដែលមាន​កម្រាស់​១​ទំព័រ បាន​សរសេរ​រៀបរាប់​ពី​ការតាមដាន និង​ពិនិត្យ របស់ គ​.​ប​.​ផ​.​ក ចំពោះ​ទំនិញ​គ្រប់​ប្រភេទ​ដែល​បាន​ចរាចរ​នៅលើ​ទីផ្សារ​កម្ពុជា​។ ក្នុងនោះ គ​.​ប​.​ផ​.​ក បាន​រកឃើញ​ផលិតផល​ខូចគុណភាព ផលិតផល​បន្លំ​គុណភាព ផលិតផល​វេច​ខ្ចប់ ឬ​ស្តុក​ទុក​មិន​តាម​លក្ខណៈ​ស្តង់ដា​បច្ចេកទេស ផលិតផល​ហួស​សុពលភាព​នៃ​ការប្រើប្រាស់ ផលិតផល​នៅក្នុង​ស្រុក និង​នាំចូល​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច បាន​នឹង​កំពុង​បន្លំ​លក់​ជាមួយ​ផលិត​ពិត​នៅលើ​ទីផ្សារ​កម្ពុជា​។ ហើយ​ផលិតផល​ទាំងនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន និង​ប៉ះពាល់​ដល់​ជីវភាព ការរស់នៅ​របស់​ពល​រដ្ឋ​ខ្មែរ​។

គ​.​ប​.​ផ​.​ក បាន​អំពាវនាវ​ដល់​សាធារណជន ប្រាប់​ពី​ជន​ឬ​កន្លែង​ផលិត​ចែកចាយ​ផលិតផល​ក្លែងក្លាយ ដែល​បាន​រៀបរាប់​ខាងលើ តាមរយៈ​លេខ​ទូរស័ព្ទ ០៨១ ៩៩៩ ៨០៨ ឬ អ៊ី​ម៉ែ​ល ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក «​គណកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​-Counter Countfeit Committee»​ឬ អាស័យដ្ឋាន​នៅ​លេខា​ដ្ឋា​ន គ​.​ប​.​ផ​.​ក អាគារ L ជាន់​ទី​១ ក្នុង​ទីស្តីការ​ក្រសួងមហាផ្ទៃ​៕ 

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​