កាក​កាហ្វេ​ មាន​ប្រយោជន៍​ជាង​អ្វីដែល​យើង​គិត​

6 Videos

​របស់​ខ្លះ​មើលទៅ​សម្បក​ក្រៅ​ដូចជា​គ្មាន​ប្រយោជន៍​សោះប៉ុន្តែការពិត​វា​ផ្តល់​ប្រយោជន៍​ឱ្យ​យើង​ច្រើន ណាស់​ដូចជា​កាក​កាហ្វេ​ជាដើម។ បើ​មិន​ជឿពេល​ទិញ​កាហ្វេ​ស្រស់លើក​ក្រោយ​កុំ​ភ្លេច​សុំ​កាក​កាហ្វេ​ គេ​មក​ផង ពេលនោះ​អ្នកនឹង​បានដឹងថា​កាក​កាហ្វេ​មាន​ប្រយោជន៍​មិនគួរ​ឱ្យ​ជឿ​មែន ។
-​ដាក់​កាក​កាហ្វេ​ក្នុង​ចាន​ស្អាតៗហើយ​យកទៅដាក់​ក្នុង​ផ្ទះបាយ ទូទឹកកក ឬ បន្ទប់ទឹក បរិវេណ​អស់ទាំងនោះ​នឹង​លែងមាន​ក្លិន​រំខាន​ទៀតហើយ ។

M88

-​បើ​ស្បែក​ជើងមាន​ក្លិន​អាប់​ផ្អួរ​ត្រូវយកក្រដាស​ជូត​មាត់​ខ្ចប់​កាក​កាហ្វេ​ដាក់​ក្នុង​ស្បែកជើង​មួយ​យប់នោះ​ក្លិនស្អុយ​អាប់​ផ្អួរ​នឹង​បាត់អស់ ។

-​ពេល​ចម្អិន​អាហារបើ​ខ្លាច​ក្លិន​ខ្ទឹម ឬ របស់​ឆ្អាប​ផ្សេងៗ​ជាប់ដៃ​ត្រូវយក​កាក​កាហ្វេ​មក​ដុស​ដៃ​ឱ្យ​សព្វ​ប្រមាណ​ជា ៥ នាទី ពេលនោះ​ដៃ​ដ៏​ស្រ​ឡូ​នស្អាត​របស់​អ្នកនឹង​លែង​បារម្ភ​រឿង​ក្លិន​ទៀតហើយ ។
-​ត្រង់​កន្លែង​ណា​ដែលមាន​សត្វ​ស្រមោចកន្លាត​ច្រើនកុំ​បារម្ភ​អ្នកគ្រាន់តែ​រោយ​កាក​កាហ្វេ​លើ​ទីនោះ ។ ពេលនោះ​ក្លិន​ឆួល​របស់​កាហ្វេនឹង​ដេញ​កម្ចាត់​សត្វល្អិត​ចង្រៃ​ឱ្យ​រត់​ខ្ចាត់ខ្ចាយក្នុង​រយៈពេល​មួយ​សបា្តហ៍​ប៉ុណ្ណោះ ។

-​កាក​កាហ្វេ​អាច​ប្រើ​ដុសខាត់​កម្អែល​ខ្លាញ់​ដែល​ជាប់​ឆ្នាំងចានហើយ​វា​មិន​គ្រាន់តែ​ជួយឱ្យ​ចានឆ្នាំង​ស្អាត​ប៉ុណ្ណោះ​ទេ​ថែមទាំង​បាត់​ក្លិន​ទៀតផង ។
-​លាយ​កាក​កាហ្វេ​ហាល​ស្ងួត​ជាមួយ​ដី​ដែល​ប្រើ​ដាំ​ដើមឈើ​នឹងធ្វើ​ឱ្យ​ដី​ធូរ​ល្អអុកស៊ីហ្សែន​ចេញចូល​បាន​ស្រួល ឬ បើ​ខ្វះ​ជីគ្រាន់តែ​លាយកាក​កាហ្វេ​ជាមួយ​ទឹក​រួច​យកមក​ស្រោច​ដើមឈើ​មួយ​សបា្តហ៍​ម្តង ។ រូបមន្តនេះ​ប្រើ​បានល្អ​ណាស់​ជាមួយ​ដើម​ផ្កា​កុលាប និង ផ្កាម្លិះ ៕ ឆាន់ ចំ​រ៉ា​