ការពន្យារ​កំណើត​ដោយ​ទឹកដោះ​

6 Videos

​ក្រៅពី​ការពន្យារ​កំណើត​ដោយ​តាមដាន​រដូវ​ស្ត្រី​ ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ក៏ត្រូវ​បានចាត់ទុក​ជាម​ធ្យោ​បាយ​ពន្យារកំណើត​តាម​ធម្មជាតិ​ផងដែរ ។​
​វិធី​ការពារ​ដោយ​ការតាមដាន​រដូវ​ស្ត្រី​មិនសូវ​ជាមាន​ប្រសិទ្ធភាព​គួរ​ជាទី​ទុកចិត្ត​ប៉ុន្មាន​ទេព្រោះ​វា​តម្រូវ ឱ្យ​រដូវ​ស្ត្រី​មកទៀត​ទាត់ ។ ក្រៅពីនេះ​ស្ត្រី​ត្រូវ​តាមដាន​សីតុណ្ហភាព​ខ្លួន​ជា​រៀងរាល់​ព្រឹក​បន្ទាប់​ភ្ញាក់​ពី​ដំណេក ព្រោះ​នៅពេលដែល​សីតុណ្ហភាព​ឡើងខ្ពស់​ខុសធម្មតា​ជា​ពេលដែល​ពង​កំពុង​ត្រៀម​ខ្ជាក់​ចេញពី​អូវែរ ។ ម្យ៉ាងទៀត​ការធ្លាក់ទឹករំអិល​តាម​ទ្វារមាស​ដែលមាន​លក្ខណៈ​ថ្លា​ក៏​ជាស​ញ្ញា​ប្រាប់ថា​ពង​នឹង​ត្រៀម​ធ្លាក់​ក្នុងប៉ុន្មាន​ថ្ងៃ​ទៀតផង​ដែរ ។ ដោយសារតែ​ត្រូវការ​តាមដាន​ច្រើន​ចំណុច​ទើប​អាចធ្វើឱ្យ​ការ ពន្យារកំណើត​តា​មធ្យោបាយ​នេះ​មាន​ប្រសិទ្ធភាព​គួរសម ។​

M88

​សម្រាប់​ការពន្យារ​កំណើត​តាម​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​វិញ​មិនចាំបាច់តាមដាន​អ្វី​ទាំង​អស់ហើយ​អ្វីដែល​ត្រូវធ្វើ​គឺ​ត្រូវតែ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់ហាម​មិនឱ្យ​លាយ​បន្ថែម​ជាមួយ​ទឹកដោះគោ ឬ ទឹក​ធម្មតា ។ វិធី​បំបៅ​ប្រកបដោយ​ប្រសិទ្ធភាពគឺ​ត្រូវ​បំបៅកូន​យ៉ាងតិច ២ ទៅ ៣ ម៉ោង នៅពេល​ថ្ងៃ និង ៤ ទៅ ៥ ម៉ោង នៅពេល​យប់ ។ សូម​ចាំ​ថាការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​អាចការពារ​ស្ត្រី​បានត្រឹមតែ ៦ ខែ​ប៉ុណ្ណោះបន្ទាប់​ពីនេះ​អត្រា​ប្រឈម​នឹង​ការ​មានគភ៌​ម្តងទៀត​គឺមាន​កម្រិត​ខ្ពស់ ។ បន្ទាប់ពី ៦ ខែក្រោយ​សម្រាល​បុត្រអ្នក​អាច​ជ្រើសរើសមធ្យោបាយ​ពន្យារកំណើត​ដោយ​ថ្នាំ​គ្រាប់​ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ការពារ​ខ្ពស់​ពីការ​មានគភ៌ ៕ ខែ​រី​