១០ រឿង​ស្ត្រី​គួរ​ដឹង​ដើម្បី​ឲ្យ​សិច​មាន​សេចក្តីសុខ​

6 Videos

១-​ស្ត្រី​គ្រប់រូប​សុទ្ធ​តែមាន​សេចក្តីប្រាថ្នា
​ស្ត្រី​តែង​ប្រាថ្នា​ចង់ឱ្យ​ការ​រួមភេទ​របស់ខ្លួន​ឈានដល់​ចំណុចកំពូលតើ​អ្នកត្រូវ​រក​វិធី​ដោះស្រាយ​យ៉ាងដូចម្តេច ? ​ទោះបី​អ្នករក​គន្លឹះ​បែបណាក៏ដោយ​ប៉ុន្តែ​មិនត្រូវ​ចោលការ​សាកល្បង​ជាមួយ​ក្បាច់​ថ្មីៗ​ទេ ព្រោះ​វា​ជាការ​ជួយ​ឱ្យ​អ្នកទទួល​អារម្មណ៍​ប្លែកៗ​ហើយប្រការនេះ​វា​នឹង​ជួយ​ជំរុញ​ដល់​ការ​រំញោច​អារម្មណ៍​ផ្លូវភេទ​ឱ្យ​ងាយ​ឈានដល់​ចំណុចកំពូល​ផងដែរ ។ ទោះបីយ៉ាងណា​ត្រូវ​ចងចាំ​ថាការជ្រើសរើស​ក្បាច់​ណាមួយ​ក៏ដោយ​ត្រូវតែ​អាចជួយ​ឱ្យ​អ្នកមានសេចក្តីសុខ​ផ្លូវភេទ​បាន​នៅ​រៀង​រាល់ពេល​អ្នកត្រូវកា​រ ។​

M88

១០ រឿង​ស្ត្រី​គួរ​ដឹង​ដើម្បី​ឲ្យ​សិច​មាន​សេចក្តីសុខ​

២-​ក្បាច់​ខ្លះ​ត្រូវតែ​ផ្លាស់ប្តូរ​
​ពេលខ្លះ​ក្នុងកំលុងពេល​ដែល​អ្នក​នៅ​វ័យក្មេងមាន​កម្លាំង​អាច​ប្រើ​វា​បាន​យ៉ាង​ពេញទីហើយ​ទោះ​ប្រើ​រយៈពេល​យូរន​ណា​ក៏​អាច​ទប់ទល់​បាន ប៉ុន្តែនៅពេល​អ្នក​ឈានចូល​វ័យ​ជ្រេបន្តិចក្បាច់​មួយចំនួន​ដែល​ត្រូវ​ប្រើ​កម្លាំង​ទ្រ​ទប់​រាងកាយ​ឬ​ជា​ក្បាច់​ពិបាក​ទប់​លំនឹង​ខ្លួនទោះជា​វា​ផ្តល់​សេចក្តីសុខ​ខ្លាំងក្លា​ក៏ដោយ​ក៏​អ្នក​ត្រូវតែ​បោះបង់ចោល​វិញ​ខ្លះ​ដែរ ។​ ​អ្នក​ត្រូវ​ចងចាំ​ថា​អ្វីៗ​ក៏ដោយ​យើង​ត្រូវធ្វើ​ទៅតាម​តម្រូវការ រាងកាយ មិនអាច​តម្រូវ​តាមចិត្ត​ត្រូវការ​ពេក​ទេ ព្រោះ​អាច​ជះផល​មិនល្អ​ជាង​អ្វីដែល​យើង​បាន​គិតទុក​ទៅទៀត ។​

១០ រឿង​ស្ត្រី​គួរ​ដឹង​ដើម្បី​ឲ្យ​សិច​មាន​សេចក្តីសុខ​

៣-​មិនត្រូវ​វាយតម្លៃ​សិច​ដែល​អ្នក​ធ្លាប់តែ​អនុវត្ត​ក្នុង​បន្ទប់​ថា​ចាស់គំរឹល​ឱ្យសោះ​
​មិនត្រូវ​គិតថា​សិច​ដែល​ប្លែក​ថ្មីៗ​និង​ផ្លាស់ប្តូរ​ទីតាំង​ទៅខាង​ក្រៅ​បន្ទប់​ដូចជា​លើ​តុ​បាយលើ​សា​ឡុង លើ​ពូករថ​យន្ត​ថា​ល្អ​ជួយផ្តល់​បរិយាកាស​រំភើប ។ ទោះ​វា​អាចជួយ​បន្ថែម​រសជាតិ​ប្លែក​ថ្មីៗ​ពិតមែន ប៉ុន្តែ​ពេលខ្លះ​សិចដែល​នៅក្នុង​បន្ទប់​បិទ​ជិត​មាន​ពូក​យ៉ាង​ទន់​ល្មឿយ​អាចជួយ​ឱ្យ​អ្នកមាន​ភាពងាយស្រួល​វាយលុក​បាន​តាមចិត្ត​ចង់​ជាង​កន្លែង​តូចចង្អៀត​ដែល​ចង់​ធ្វើ​អ្វី​ក៏​មិនកើត​នោះដែរ ។ ហេតុនេះ​អ្នក​មិនត្រូវ​មើលរំលង​កន្លែង​ដែល​ធ្លាប់​ផ្តល់សេចក្តីសុខ​ទាំង​ការ​សម្រាក​នៅពេល​យប់់​និង​ការរួម​ភេទ​ជា​ញឹកញាប់​ជាមួយគ្នា​នេះឡើយ ។​

១០ រឿង​ស្ត្រី​គួរ​ដឹង​ដើម្បី​ឲ្យ​សិច​មាន​សេចក្តីសុខ​

៤-​ការស្នើសុំ​ត្រូវបាន​បដិសេធ​
​មានពេលខ្លះ​អ្នក​បាន​ស្នើសុំ​អ្វីដែល​ខ្លួន​ត្រូវការ​ប៉ុន្តែ​មិន​ត្រូវបាន​ចាប់អារម្មណ៍​ពី​ស្វាមី​សោះធ្វើឱ្យ​អ្នក​កើតការ​អៀន​មាត់​សឹង​ថា​មិន​ហ៊ាន​ហាមាត់​នៅពេល​ក្រោយៗ​បន្តទៀត ។ ភាពមិន​យល់ចិត្ត​គ្នា​និង​ការយក​ភាព​អៀនខ្មាស​ដាក់​ចំពោះមុខ​នេះហើយទើប​ធ្វើឱ្យ​បញ្ហា​លើ​គ្រែ​របស់​អ្នក​កាន់តែ​លំបាក ។ នៅពេល​បញ្ហា​ចោទឡើង​សួរថាសេចក្តី​ខ្មាសអៀន​នឹង​ផ្តល់​ផល​ល្អ​ដល់​អ្នក​វិញ​ឬក៏​អត់ ។ ហេតុនេះហើយ​អ្នក​មិនត្រូវ​រួញរា​ចំពោះ​ការ បដិសេធ​លើក​ទី ១ ឬ ទី ២ របស់​ស្វាមី​ឡើយដោយ​អ្នក​ត្រូវយក​បញ្ហា​ដែល​ខ្លួន​ចង់បាន​លើក​មក​និយាយ​គ្នា​ឱ្យបាន​ច្បាស់លាស់មិនត្រូវ​ទុកឱ្យសៅហ្មង​នោះឡើយ ចុងក្រោយ​ជឿថា​អ្នក​ប្រាកដ​រក​ច្រកចេញ​ជាពុំខាន ។​

១០ រឿង​ស្ត្រី​គួរ​ដឹង​ដើម្បី​ឲ្យ​សិច​មាន​សេចក្តីសុខ​

៥-​អ្នកត្រូវការ​ពេលវេលា​ក្នុងការ​បង្កើត​ភាព​សិច​ស៊ី​
​អ្នក​មិនបាន​គិតគូរ​បញ្ហាបង្កើត​មនោសញ្ចេតនា​ឬ​ភាព​សិច​ស៊ី​សម្រាប់ សេចក្តីស្នេហា​ជាមួយ​ស្វាមី​ទេ ។ បើ​ចង់​ផ្លាស់ប្តូរ​សភាព​ដែល​សោះអង្គើយ​នេះ ក្រោយពី​អាហារ​ពេល​ល្ងាច អ្នក​សាកល្បង​រក​សៀវភៅ​មក​អាន ងូតទឹក ឬ ធ្វើ​អ្វីមួយ​បង្កើត​មនោសញ្ចេតនា​ផ្លូវចិត្ត​ជាមួយ​ស្វាមី ឬ​ប្រឡែង​គ្នា​ក្តី ជឿថា​វា​ជា​ចំណែក​មួយ​ជួយ​ឱ្យ​អ្នក​កាន់តែ​ស្និទ្ធស្នាល​ស្អិតល្មួត ។ ប្រការ​នេះហើយ​នៅពេល​រួមភេទ​ក៏មាន​ភាពខុសប្លែក​ដែល​អ្នកមិនអាច​ដឹងខ្លួន​មុន​ផង ។​

១០ រឿង​ស្ត្រី​គួរ​ដឹង​ដើម្បី​ឲ្យ​សិច​មាន​សេចក្តីសុខ​

៦-​កាន់​តែមាន​សិច​អ្នក​កាន់តែ​ក្លៀវក្លា​
​​ជា​រឿង​មួយ​ដែល​ប្រៀបដូចជា​បរិភោគ​ម្ហូប​ណាមួយ​ឆ្ងា​ញ់ជាប់ចិត្តហើយ​កាន់តែ​ចង់រក​វា​មក​បរិភោគ ​បន្តទៀត ។ ផ្ទុយ​មកវិញ​បើ​យើង​បោះបង់ចោលឬក៏​យូរៗ​ភ្លក្ស​វា​ម្តង​ឃើញថា​ការនិយម​ចូលចិត្ត​ប្រាកដជា​ធ្លាក់ចុះហើយ​ទីបំផុត​នឹង​នឿយណាយ​លែង​ត្រូវការ​វា​ទៀត​ពុំខាន ។​

៧-​ការជួយ​ខ្លួនឯង​មិនមែនជា​រឿង​អាក្រក់​
​បើ​យើង​ក្រឡេកមើល​ជំហាន​ដំបូង​នោះ​ឃើញថាវា​ជា​ល្បែង​មួយ​មាន​មនុស្ស​មួយ​ភាគ​ធំ​ចូលចិត្ត​លេង​វា​ខ្លាំងណាស់ ។ ក្នុង​ល្បែង​ជួយ​ខ្លួនឯង​មួយ​នេះ​គេ​ឃើញថា​តែង​ចម្លង​ដល់​កោះ​ត្រើយហើយ​យើង​ក៏​មិនដែល​ខកបំណង​ដែរ ។​

៨-​បញ្ហា​សិច​ដាក់​ផែនការ​ទុក​មុន​ជា​គម្រោងប្រពៃ​បំផុត​
​ការដាក់​ផែនការ​ជាមួយគ្នា​ទុកជាមុន​ដូចជា​ថា​ថ្ងៃអាទិត្យ​យើង​នឹង​ប្រយុទ្ធ​ក្បាច់​ពិសេស​ជាមួយគ្នា​ម្តង​ឬថា ល្ងាច​នេះ​យើង​រក​កន្លែង​ប្លែក​ក្រៅ​ផ្ទះ​ក្រេប​ទឹកឃ្មុំ​ម្តង​ពេលនោះ​អ្នកនឹង​បានដឹងថាការត្រៀម​ចិត្ត​ទុកជា​មុននេះ​វា​ពុះកញ្ជ្រោល​និង​នៅពេល​បើកឆាកប្រយុទ្ធ​វា​មាន​រសជាតិ​បែបណា​ហើយ ។​

៩-​ត្រូវ​បែក​គ្នា​ខ្លះ​នៅពេល​នឿយណាយ​
​ពេលខ្លះ​ការ​គេង​ជាមួយគ្នា​រៀងរាល់ថ្ងៃ​ឬ​ការ​រួមភេទ​ជា​រៀងរាល់ថ្ងៃ​បានធ្វើឱ្យ​អ្នក​កើតការនឿយ ណាយ​ហេតុនេះ​នៅពេល​សង្កេតឃើញថា បញ្ហា​លើ​គ្រែ​ចាប់ផ្តើម​ដាំ​ក្បាល​ចុះ​បន្តិច​ហើយ​ឱ្យ​គេង​បែក​គ្នា​ខ្លះ ព្រោះ​ការ​គេង​ម្នាក់ឯង​អាចជួយ​ឱ្យ​លង់លក់​ស្រួល​មិន​រំខាន​ពី​ភាគី​ម្ខាង​ទៀត ។ នៅ ពេល​គេង​បែបនេះ​ឃើញថា​ល្អ​ផ្លូវចិត្ត ហើយ​ត្រូវការ​រួមភេទ​នោះ​នឹង​ធ្វើឱ្យ​កើតក្តី​រំភើប​ប្រសើរឡើងវិញ ។ ទោះបីយ៉ាងណា​ការ​គេង​បែក​គ្នា​នេះ​មិន​ត្រូវធ្វើ​រយៈពេល​យូរ ឬ ញឹកញាប់​ទេព្រោះ​អាចជា​ទម្លាប់ ហើយ​ធ្វើឱ្យ​ស្វាមីភរិយា​នឿយណាយ​អស់​មនោសញ្ចេតនា​ចំពោះ​គ្នាដែល​នៅពេលនោះផល​លំបាក​កាន់តែ​កើតមាន​ច្រើនឡើង​ទៅវិញ ។​

១០-​ពេលខ្លះ​ការរួម​ភេទ​មិនចាំបាច់​រង់ចាំតែ​ពេល​ចង់​នោះឡើយ
​បើ​អ្នក​គិតថា​ការរួម​ភេទ​ត្រូវ​រង់ចាំ​ពេល​កើតមាន​អារម្មណ៍​នោះ​ជាការ​យល់​ខុស​មួយ ព្រោះ ការ​រង់ចាំតែ​សេចក្តីត្រូវការ​ទាំងពីរ​នាក់​ទើប​ចាត់ការ​នោះ​ជា​រឿង​បំផ្លាញ​ភាគី​ម្ខាង​ទៀត​ពុំខាន ។ ហេតុនេះ​បើ​ភាគី​ណាមួយ​ត្រូវការ អ្នក​គប្បី​ត្រូវ​ចេះ​បំពេញតម្រូវការ​ឱ្យ​គ្នា ឬ បើ​ភាគី​ណា​គ្រាន់តែ កេះ​អ្នក​ក៏ត្រូវ​ផ្តល់​សញ្ញា​ភ្លើង​ខៀវ​ភ្លាម ។ ការរួម​រស់នៅ​ជាមួយគ្នា​ត្រូវ​ចេះ​យោគយល់និង​បំពេញ​បំណង​ឱ្យ​គ្នា​ម្តងម្នាក់ ទើប​មាន​ភាព​សុខដុម​ថ្កុំថ្កើង​ក្នុង​គ្រួសារ ៕