សាប៊ូលាងចាន ធ្វើឲ្យប៉ះពាល់ដល់សុខភាព

សុខភាព៖ សាប៊ូលាងចាន ត្រូវបានអ្នកជំនាញ ផ្នែកសុខភាព ចំណីនិងអាហារ បានបញ្ជាក់ថា វាធ្វើឲ្យប៉ះពាល់ដល់សុខភាព ផងដែរ នេះបើយោងតាម គេហទំព័រ Boldsky ចុះផ្សាយ។
១.អាឡែហ្សីស្បែកដៃ
បើយោងតាមការស្រាវជ្រាវ ដោយក្រុមអ្នកជំនាញ ភាគច្រើននៃសាប៊ូលាងចាន មានសារធាតុគីមីដូចជា Benzy, Polyethylene, សូដ្យូម, ក្លរីន... វាជាសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព របស់យើងខ្លាំងណាស់។ ការមានទំនាក់ទំនង ដោយផ្ទាល់ជាមួយនឹងសារធាតុទាំងនោះ នៅពេលលាងចានអាចបណ្តោលឲ្យអាឡែស៊ី ឬរលាក ដែលធ្វើឲ្យស្បែកដៃរបក ស្បែកដៃកាន់តែស្តើងទៅៗ អាចបង្កឲ្យមានអាការៈធ្ងន់ធ្ងរ។
២.ហានិភ័យនៃជំងឺមហារីក
ការប៉ះពាល់ទៅនឹងការលាងចាន ដែលមានគុណភាពមិនល្អ ជាញឹកញាប់អាចធ្វើឲ្យប៉ះពាល់ដល់ ស្បែកដូចជា កាត់កាត់ស្បែក, ស្បែកស្តើង, និងនាំឲ្យមានការរលាក យូរទោអាចបង្កឲ្យមានជំងឺមហារីក។ នេះដោយសារតែសារធាតុគីមីពុល ដែលបណ្តោលឲ្យកោសិកាស្បែកត្រូវបំផ្លាញ់ ដូច្នេះយើងគួរតែមានការប្រុងប្រយ័ត្នឲ្យខ្លាំង នៅពេលើប្រើប្រាស់វា។

៣.គំរាមកំហែងដល់ប្រព័ន្ធដង្ហើម និងសសៃប្រសាទ
រសជាតិរួមជាមួយសារធាតុគីមី នៅក្នុងទឹកសាប៊ូលាងចាន ដែលមានប្រភពដើមមិនច្បាស់លាស់ អាចងាយនឹងប៉ះពាល់តាមរយៈដង្ហើម។ នេះជាបញ្ហាអវិជ្ជមានដល់សួត ,ប្រព័ន្ធដង្ហើម, ពិបាកដកដង្ហើម និងគំរាមកំហែងដល់សសៃប្រសាទ បង្កើនហានិភ័យដល់ផ្នែកដែលពាក់ព័ន្ធ។
៤.ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ
សមាសភាពគីមី នៃទឹកលាងចាន ប្រសិនបើលាងដោយដៃផ្ទាល់ អាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារនៅពេលដែលអ្នក បរិភោគអាហារ។

ជាពិសេសវាអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះ, មាត់, ធ្វើឲ្យអង់ស៊ីមរំលាយអាហារថយចុះ។ ជាងនេះទៅទៀតបើយើងប្រើសាប៊ូលាងចានក្លែងក្លាយ រឹតតែមានហានិភ័យដល់សុខភាពថែមទៀត។ ជាតិគីមីដែលនៅសេសសល់ក្រោយពេលលាងសម្អាត អាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព៕

សាប៊ូលាងចាន ធ្វើឲ្យប៉ះពាល់ដល់សុខភាព