ចង់​ដឹង​ថា​នរណា​ចូល​មើល​ Profile Facebook អ្នក​ញឹក​ញាប់​ជាង​គេ​ អាច​សាក​តាម​វិធី​នេះ

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​ Facebook មួយ​ចំនួន​ធំ​ពិត​ជា​ចង់​ដឹង​ណាស់​ហើយ​ថា​តើ​រាល់​ថ្ងៃ​នេះ​​ Profile របស់​ខ្លួន​មាន​នរណា​​គេ​ចូល​មើល​ខ្លះ? ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​ពី​វិធី​មួយ​ដែល​អាច​ឲ្យ​មើល​ដឹង​ថា​អ្នក​ចូល​មើល​ Profile ​របស់​អ្នក​មាន​នរណា​ខ្លះ។

 

បញ្ជាក់៖ វិធីសាស្ត្រខាង​ក្រោម​អនុវត្តបាន​តែ​ជា​មួយ​ Browser Chrome ប៉ុណ្ណោះ

 

@ជា​ដំបូង​ត្រូវ​បញ្ចូល​​ Extension មួយ​ឈ្មោះ​ Facebook Flat​​ ចូល​ទៅ​ក្នុង​​ Browser Chrome ដោយ​ចូល​ទៅ​កាន់​​តំណ​ភ្ជាប់​នេះ

 

ចង់​ដឹង​ថា​នរណា​ចូល​មើល​ Profile Facebook អ្នក​ញឹក​ញាប់​ជាង​គេ​ អាច​សាក​តាម​វិធី​នេះ

 

@បន្ទាប់​ពី​បញ្ចូល​រួច​រាល់​ចូល​ទៅ​កាន់​គណនី​ Facebook របស់​អ្នក​ នោះ​អ្នក​នឹង​ឃើញ​ថា​វា​មាន​ភាព​ប្រែ​​ប្រួល​ខុស​ពី​ធម្មតា។

 

ចង់​ដឹង​ថា​នរណា​ចូល​មើល​ Profile Facebook អ្នក​ញឹក​ញាប់​ជាង​គេ​ អាច​សាក​តាម​វិធី​នេះ

 

@នៅ​ផ្នែក​ខាង​ឆ្វេង​​នឹង​ឃើញ​មាន​ List មួយ​ ដែល​ត្រង់​ List នេះ​មាន​​មុខងារ​​មួយឈ្មោះ “Profile visitors”​ ​​អាច​ឲ្យ​​​មើល​ឃើញ​ថា​អ្នក​ណា​ខ្លះ​​ចូល​មើល​ Profile ​និង​មាន​ទំនាក់​ទំនង​ (Chat ឬ​ Comment ឆ្លើយ​ឆ្លង​គ្នា) ជា​មួយ​អ្នក​ញឹក​ញាប់​ជាង​គេ។ ផ្ទាំង​នេះ​មិន​ត្រឹម​តែ​បង្ហាញ​ពីគណនី​ដែល​ជា​ Friend អ្នក​នោះ​ទេ​ ប៉ុន្តែ​ក៏​អាច​បង្ហាញ​ពី​គណនីដែល​មិន​មែន​ Friend ដែរ ក្នុង​ករណី​ដែលគេ​បាន​ចូល​មើល​ Profile និង​​​ទាក់ទង​អ្នក​ញឹក​ញាប់។

 

@បញ្ជាក់​ថា​ដើម្បី​ផ្លាស់​ប្ដូរ​ផ្ទាំង​ Facebook របស់​អ្នក​ឲ្យ​ប្រែ​ជា​ធម្មតា​វិញ​គ្រាន់​តែ​ចុច​លើ​ប៊ូតុង​ Disable/Enable ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង​ខាង​លើ​គេ​បង្អស់​ នោះ​ជា​ការ​ស្រេច៕​​​​​​

 

ចុច​អាន៖ ​វិធី​​ទាំង​៥​នេះ​​​ជួយ​ការ​ពារ​​​គណនី​ Facebook កុំ​ឲ្យ​គេ​លួច​បាន​​​
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ បរទេស​​​​​​​​​