Liverpool យក​ឈ្នះ Crystal ចុង​ម៉ោង ខណៈ Man Utd ចាញ់ Westbrom ១-០

ហង្ស​ក្រហម Liverpool បាន​យក​ឈ្នះ​ម្ចាស់ផ្ទះ Crystal Palace ២-១ យ៉ាង​ប្រផុតប្រផើយ​នៅ​ចុង​ម៉ោង ធ្វើ​ឲ្យ​ពួកគេ​បញ្ចប់​កំណត់ត្រា​មិន​ដែល​ឈ្នះ​នៅ​ដី Crystal ក្នុង​រយៈពេល ១៩ឆ្នាំ​ចុងក្រោយ។

 

 

Liverpool យក​ឈ្នះ Crystal ចុង​ម៉ោង ខណៈ Man Utd ចាញ់ Westbrom ១-០

 

 

ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ជាង​២ម៉ឺននាក់ ក្រុម​ទាំង​ពីរ​ចាប់​ផ្ដើម​ការ​ប្រកួត​ដោយ​វាយ​សម្រុក​គ្នា​ទៅ វិញ ទៅ​មក​តែ​បាន​ត្រឹម​ស្មើគ្នា ០-០ នៅ​តង់​ទី១។ ចូល​តង់​ទី២​បាន៣នាទី ពោល​គឺ​នាទី ៤៨ ម្ចាស់​ផ្ទះ​បើក ការ​ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់​មុន​ដោយ​ថ្វី​ជើង​កីឡាករ Damien Delaney។

 

 

បន្ទាប់​ពី​ត្រូវ​គូប្រកួត​នាំមុខ Liverpool កាន់​តែ​ធ្ងន់.ក​ថែម​ទៀត ក្រោយ​អាជ្ញាកណ្តាល ផ្តល់​កាត​ក្រហម James Milner នៅ​នាទី ៦២ ធ្វើ​ឲ្យ​ពួកគេ​សល់​គ្នា​ត្រឹម ១០នាក់។ យ៉ាង​ណា​ក៏​ដោយ​នៅ​នាទី ៧២ ខ្សែ​បម្រើ​ប្រយុទ្ធ Roberto Firmino ស៊ុត​បញ្ចូល​ទី​​១គ្រាប់​យក​ស្មើ​បាន​វិញ ហើយ​រៀប​នឹង​ចប់​ការ​ប្រកួត​ទៅ​ហើយ Christian Benteke ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ​បាន១​គ្រាប់​ជួយ​ឲ្យ​ក្រុម​លោក Jurgen Klopp ទទួល​បាន ៣ពិន្ទុ ត្រឡប់​មក​ផ្ទះ​។

 

 

ដោយ​ឡែក​មួយ​គូ​ផ្សេង​ទៀត West Brom បាន​រក​ឃើញ​ជ័យ​ជម្នះ​ក្នុង​ទឹកដី​លើក​ដំបូង​រយៈ​៣២​ឆ្នាំ លើ Manchester United ក្រោយ​យក​ឈ្នះ ១-០កាល​ពី​យប់មិញ។ ចាប់​ផ្ដើម​ការ​ប្រកួត​បាន​ត្រឹម ២៦នាទី United បាន​​កាត​ក្រហម​ទាំង​ព្រលឹម បន្ទាប់​ពី​ Mata ត្រូវ​ពិន័យ​កាត​លឿង​ផ្ទួនៗ។

 

 

នៅនាទី៦៦ ​ម្ចាស់​ផ្ទះ​ស៊ុត​បញ្ចូល​ទី​បាន១គ្រាប់​ដោយ​ខ្សែ​ប្រយុទ្ធRondon ហើយ​លទ្ធផល​មិន​មាន​អ្វី ប្រែប្រួល​ទេ​រហូត​ចប់​ការ​ប្រកួតWest Brom ទទួល​បាន ៣ពិន្ទុ​រំកិល​ឡើង​មក​លេខ ១១ក្នុង​តារាង មាន ៣៩ពិន្ទុ​នៅ​ក្នុង​ដៃ៕

 

 

Liverpool យក​ឈ្នះ Crystal ចុង​ម៉ោង ខណៈ Man Utd ចាញ់ Westbrom ១-០

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC