រឿង​ដែល​ស្ត្រី​គ្រប់រូប គួរ​ធ្វើ​មុន​ពេល​រួមភេទ​

រឿង​ដែល​ស្ត្រី​គ្រប់រូប គួរ​ធ្វើ​មុន​ពេល​រួមភេទ​

​តើ​អ្នកនឹង​សម្រេចចិត្ត រួមភេទ​នៅ​យប់​នេះ​ដែរ​ទេ​? មុន​ពេល​អ្នក​ឈានដល់ សកម្មភាព​ក្នុង​សមរភូមិ​ក្តៅ​សាច់​មួយ​នេះ វា​គួរតែ​មាន​រឿង​មួយចំនួន​តូច ដែល​អ្នក​ត្រូវ​ធ្វើ ឲ្យ​ខានតែបាន​សិន​ដែរ​។ បើសិន​ជា​អ្នក មិន​ចង់​ឲ្យ​រឿងអាក្រក់ កើតមាន​នោះ យើងខ្ញុំ​សូម​បង្ហាញ​ការងារ​មួយចំនួន ដែល​អ្នក​គួរតែ​អនុវត្ត មុន​ពេល​រួមភេទ​។

ដុស​សម្អាត​ធ្មេញ​
ក្លិន​មាត់អាក្រក់ អាច​នឹង​ធ្វើ​ឲ្យ​បុរស លែង​មាន​អារម្មណ៍​ក្នុងពេល​ថើប​គ្នា ដែល​ជា​កិច្ច​ចាប់ផ្តើមបាន​។ ដូច្នេះ ចូរ​ធ្វើយ៉ាងណា ដុស​សម្អាត​ធ្មេញ ឲ្យបាន​ស្អាត​ល្អ​សិន មុនពេល​ចាប់ផ្តើម​សកម្មភាព​មួយ​នេះ​។

ងូតទឹក​
គ្មាន​អ្វី​ដែល​អាច​ធ្វើឲ្យ​គេ លែង​មាន​អារម្មណ៍​រឿង​ផ្លូវភេទ ជាង​ការ​បែក​ញើស ពេញ​គ្រែ​គេង​ទៀត​នោះទេ​។ នៅពេល​ដែល​អ្នក លាង​សម្អាត​រាងកាយ​រួចហើយ សូម​កុំ​ភ្លេច​ធ្វើ​ការវាយប្រហារ លើ​តំបន់​សម្រើប ដូចជា ក ជង្គង់ និង​កំប៉េង​គូ​ថ ព្រោះ​វា​នឹង​ជំរុញ​ឲ្យ ទទួលបាន​ចំណុចកំពូល ក្នុងពេល​រួមភេទ​កាន់តែខ្លាំង និង​មាន​អារម្មណ៍​កាន់តែ​ស្រួល​។

នោម​ឲ្យ​ហើយ​
ការចាប់ផ្តើម​ជាមួយនឹង​អារម្មណ៍​ល្អ ក្រោយ​ពី​នោម​រួច ពិតជា​រឿង​មួយ នាំ​ឲ្យ​សុខ​ស្រួល​ខ្លាំងណាស់​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​ចូល​បន្ទប់ទឹក​រួចហើយ មុនពេល​ឡើង​លើ​គ្រែ​។

មាន​ស្រោមអនាម័យ​តាម​ខ្លួន​
មិន​ខ្វល់​ថា​អ្នក ជា​មនុស្ស​ទី​មួយ ឬ​អត់​ទេ ការការពារ​ត្រូវតែ​មាន​ជានិច្ច​។ ដូច្នេះ មិន​ត្រូវ​ជឿជាក់ថា មនុស្ស​ប្រុស ត្រូវតែ​មាន​ស្រោមអនាម័យ ជាប់​ខ្លួន​រហូត​ឡើយ​។ ដើម្បី​ខ្លួនឯង​មាន​សុវត្ថិភាព អ្នក​គួរតែ​រួមភេទ ដោយ​មាន​ការការពារ ចៀសវៀង​ការ​ស្តាយក្រោយ​។​

កាត់​ក្រចកដៃ​
ក្រចកដៃ​ដែល​វែង និង​មុត អាច​រំខាន​ដល់​បទពិសោធន៍​រួមភេទ របស់​អ្នក​ទាំង​ពីរ​បាន ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​បុរស រង​ការឈឺចាប់ ដោយសារ​អ្នក​ខ្វាច​នៅ​ខ្នង ឬ​កន្លែង​ឯកជន​របស់​គេ​ជាដើម​។ ដូច្នេះ មិន​ខ្វល់​ថា​អ្នក​ក្រចកដៃ​អ្នក មាន​លាប​ពណ៌​អ្វី ឬ​អត់​ទេ សំខាន់​ចូរ​ប្រាកដថា អ្នក​បាន​កាត់​វា​ខ្លី​ល្អ​ហើយ ទើប​អាច​រួមភេទ​ប្រកបដោយ​ភាព​រ៉ូ​មែនទិច​។

ទិញ​ឈុត​ក្នុង​ដែល​សិច​ស៊ី​មួយឈុត​
មិន​ត្រូវ​ចំណាយលុយ ទិញ​សម្លៀកបំពាក់​ខាងក្នុង​ថ្លៃ​ពេក​ទេ ប៉ុន្តែ គ្រាន់តែ​ទិញ​ផលិតផល​ណាមួយ​ដែល​មាន​គុណភាព​ល្អ និង​ស្អាត​ល្មម​ទៅ​បាន​ហើយ ឬ​ហៅ​ថា​មើល​ទៅ​សិច​ស៊ី ព្រោះ​វា​អាច​បន្ថែម​ជា​កត្តា​ជំរុញ ដល់​រូបរាង​ខាងក្រៅ​កាន់តែ​អស្ចារ្យ​។

ទិញ​ទឹកអប់​ក្លិន​ល្មម​មក​ប្រើ​
ខាង​ប្រុង នឹង​នៅ​ជិត​អ្នក​បំផុត បើសិន​ជា​អ្នក​កំពុង​តែ​ប្រើប្រាស់​ទឹកអប់ ដែល​មាន​ក្លិនក្រអូប ប៉ុន្តែ មិន​ឈួល​ខ្លាំង​។ ក្លិនក្រអូប​ល្មម អាច​ធ្វើឲ្យ​គេ កាន់តែ​ចាប់អារម្មណ៍ និង​មាន​អារម្មណ៍​កាន់តែខ្លាំង​។

បិទ​ទូរស័ព្ទ​
ការ​ដែល​បណ្តោយ​ឲ្យ​ទូរស័ព្ទ​រោទិ៍ នៅ​ចំ​ពេល​កំពុង​រួមភេទ ពិតជា​មិន​មែន​រឿង​ល្អ​ឡើយ​។ បើសិន​ជា​អ្នក​មិន​អាច​ធ្វើបាន គ្រាន់​តែ​ដាក់​ឲ្យ​វាញ័រ​ទៅ​ក៏បានដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី07  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។