Barcelona លត់ Eibar ៤-០ ដើម្បី​បន្ត​កំណត់ត្រា​មិន​ដែល​ចាញ់ ៣៦ប្រកួត​ជាប់​គ្នា

ក្រុម Barcelona បាន​បន្ត​កំណត់ត្រា​មិន​ដែល​ចាញ់​របស់​ខ្លួន ៣៦​ប្រកួត​ជាប់​គ្នា​ក្រោយ​យក​ឈ្នះ​ម្ចាស់ផ្ទះ Eibar ៤-០។

 

 

Barcelona លត់ Eibar ៤-០ ដើម្បី​បន្ត​កំណត់ត្រា​មិន​ដែល​ចាញ់ ៣៦ប្រកួត​ជាប់​គ្នា

 

 

ការ​ប្រកួត​ចាប់​ផ្ដើម​បាន​តែ​​៨នាទី​ខ្សែប្រយុទ្ធ​វ័យក្មេង El Haddadi ស៊ុត​បើក​ឆាក​ឲ្យ​ភ្ញៀវ​នាំ​មុខ​១គ្រាប់ ស្រប​ពេល Messi ជា​អ្នក​បន្ថែម​គ្រាប់​ទី​២​នៅ​នាទី​៤១។ ចប់​ការ​ប្រកួត​តង់​ទី១ Eibar ត្រូវ Barca នាំមុខ ០-២។

 

 

ចូល​ដល់​តង់​ទី២​ Barcelona នៅ​តែ​បន្ត​គាប​សង្កត់​លើ​ម្ចាស់​ផ្ទះ រហូត​ដល់​នាទី ៧៦ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Messi ដដែល​បន្ថែម​បាន​១​គ្រាប់​ទៀត ជា​គ្រាប់​បាល់​នៅ​លីគ​ទី២១របស់គេ​នៅ​រដូវកាល​នេះ តាម​រយៈ​ការ ទាត់​បាល់​ប៉េណាល់ទី រី​ឯ​គ្រាប់​ទី​៤​គឺ​បិទ​ឆាក​ដោយ Luis Suarez ។

 

 

លទ្ធផល​គូ​ផ្សេង​ទៀត៖ Valencia ១-៣ Atl Madrid, Real Betis ២-១ Granada CF0, Real Sociedad ១-១ Levante និង Sporting de Gijon ០-២ Ath Bilbao៕

 

 

Barcelona លត់ Eibar ៤-០ ដើម្បី​បន្ត​កំណត់ត្រា​មិន​ដែល​ចាញ់ ៣៦ប្រកួត​ជាប់​គ្នា


 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Skysport

  • Barcelona លត់ Eibar ៤-០ ដើម្បី​បន្ត​កំណត់ត្រា​មិន​ដែល​ចាញ់ ៣៦ប្រកួត​ជាប់​គ្នា已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/07  Category:កីឡា