Beckham ចង់​បាន​ Messi ទៅ​លេង​ឲ្យ​ក្រុម​របស់​ខ្លួន​នៅ​អាមេរិក

David Beckham ដែល​រំពឹង​ថា​អាច​ទិញ​យក​ក្លឹប​ Miami United ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នោះ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​បាន​កំពូល​ខ្សែ​ប្រយុទ្ធ Lionel Messi ទៅ​រួម​ក្រុម។

 

Beckham ចង់​បាន​ Messi ទៅ​លេង​ឲ្យ​ក្រុម​របស់​ខ្លួន​នៅ​អាមេរិក

 

វីរបុរស​អង់គ្លេស សង្ឃឹម​ថា​នឹង​អាច​កាន់កាប់ក្លឹប ក៏​ដូច​ជា​ចាប់ផ្ដើម​ដំណើរការ​ពី​ឆ្នាំ​២០១៧​ទៅ ហើយ​ជឿជាក់ថា​ Messi គឺ​ជា​តួ​ឯក​ម្នាក់​ដែល​អាច​ជួយ​ឲ្យ​ក្លឹប​ជោគជ័យ​បាន។

 

Beckham ចង់​បាន​ Messi ទៅ​លេង​ឲ្យ​ក្រុម​របស់​ខ្លួន​នៅ​អាមេរិក

 

ក្រៅ​ពី Messi កីឡាករ Zlatan Ibrahimovic ដែល​ស្និទ្ធ​នឹង​ Backham កាល​លេង​នៅ PSG ជាមួយ​គ្នា ក៏​ស្ថិត​ក្នុង​រ៉ាដា​ Miami United ដែរ។ យ៉ាង​ណា​ក្ដី Daily Mail បាន​បញ្ជាក់​ថា Beckham នឹង​ជម្នះ​អ្វី​គ្រប់​យ៉ាង​ដើម្បី​បាន Messi ចំណែក​ឯ​កីឡាករ​ផ្សេង​ទៀត គឺ​បន្ទាប់បន្សំ​ប៉ុណ្ណោះ។

 

ទោះ​ជា​បែប​នេះ​ក្ដី ក្ដី​សង្ឃឹម​របស់​អតីត​កីឡាករ​ក្រុម Man Utd រូបនេះ ហាក់​ស្ដួចស្ដើង​ណាស់ ខណៈ​ Messi ដែល​មាន​វ័យ​២៨ឆ្នាំ នៅ​តែ​ជា​តួឯក​របស់ Barcelona ដែល​មិន​ងាយ​នឹង​ចាកចេញ​នោះ​ឡើយ។

 

Beckham ចង់​បាន​ Messi ទៅ​លេង​ឲ្យ​ក្រុម​របស់​ខ្លួន​នៅ​អាមេរិក

 

តើ​ប្រិយមិត្ត​គិត​ថា Beck អាច​អន្ទង​ចិត្ត Leo ទៅ​អាមេរិក​បាន​ដែរ​ឬ​អត់?

 

Beckham ចង់​បាន​ Messi ទៅ​លេង​ឲ្យ​ក្រុម​របស់​ខ្លួន​នៅ​អាមេរិក

 

ប្រភព៖ dailymail