នៅថ្ងៃទី៦មីនា សមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀន ៨ករណី ឃាត់ជនសង្ស័យ ៩នាក់

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចនគរបាល បានបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៨ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៩នាក់ ស្ថិតនៅ ៦ទីតាំងផ្សេងគ្នា។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៦មីនា សមត្ថកិច្ចនគរបាល បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ៨ករណី ឃាត់មនុស្ស ៩នាក់ (ស្រី១នាក់) រួមនឹងវត្ថុតាង មានគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ice) ស្មើនឹង ៣៥,១១ក្រាម, ២កញ្ចប់ និង១០កញ្ចប់តូច មេតំហ្វេតាមីន (wy) ១គ្រាប់។

ទីតាំងបង្ក្រាបរួមាន ទី១. មន្ទី បង្រា្កប ៣ករណី ឃាត់ខ្លួន ៤នាក់ (ស្រី១នាក់) មេតំហ្វេតាមីន(ice) ៣៥,០៤ក្រាម, ទី២. រតនគិរី បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន(ice) ១កញ្ចប់ មេតំហ្វេតាមីន (wy) ១គ្រាប់, ទី៣. មណ្ឌលគិរី បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់តូច ទី៤. កណ្ដាល បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន(ice) ៩កញ្ចប់តូច, ទី៥. កំពង់ស្ពឺ បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន(ice)=១កញ្ចប់ និងទី៦. កំពង់ឆ្នាំង បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់(ប្រុស) មេតំហ្វេតាមីន(ice) ០,០៧ក្រាម៕

នៅថ្ងៃទី៦មីនា សមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀន ៨ករណី ឃាត់ជនសង្ស័យ ៩នាក់