មានវិប្បដិសារី ព្រោះឈ្លោះនឹងប្រពន្ធ ហើយវ៉ៃកូន និងសាច់ញាតិ ក៏បញ្ចប់ជីវិតដោយ ចងក ធ្វើអត្តឃាត

កំពត៖ បុរសម្នាក់ដាច់ចិត្ត ចងក សម្លាប់ខ្លួនឯង ព្រោះមានវិបត្តិ ឈ្លោះជាមួយប្រពន្ធ និងវាយកូន រួមទាំងសាច់ញ្ញាត្តិ បណ្តាលឲ្យរបួសធ្ងន់ ស្រាល៣នាក់ នៅម៉ោង១១និង៣០នាទី ថ្ងៃជិតត្រង់ ទី៦ ខែមិនា ឆ្នាំ២០១៦នេះ ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

នគរបាលមូលដ្ឋាន បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថា ជនរងគ្រោះ ដែលចងកធ្វើអត្តឃាត ឈ្មោះភោគ រុនភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ នគរបាលដដែល បន្តថា ជនរងគ្រោះ បានប្រើខ្សែនីឡុងថៃពណ៌ស ចងកសម្លាប់ខ្លួនឯង នៅលើមេដំបូលផ្ទះ។

មុនហេតុការណ៍ ជនរងគ្រោះមានសភាពស្រវឹងស្រាជោគខ្លួន លុះមកដល់ផ្ទះបាន ឈ្លោះគ្នាជាមួយប្រពន្ធ ខណៈកូនស្រី និងសាច់ញ្ញាត្តិ២នាក់ចូលរារាំងឃាត់ កុំឲ្យឈ្លោះជជែកគ្នា ស្រាបតែជនរងគ្រោះទៅទាញពូថៅដៃ បែរជាវាយលើកូនស្រី និងសាច់ញញាត្តិ បណ្តាលឲ្យរងរបួសធ្ងន់ រួមមាន៖ ១-ឈ្មោះង៉ែត ជិន ភេទប្រុស អាយុ៥១ឆ្នាំ ត្រូវ៣ខ្នងពូថៅ(របួសធ្ងន់) ត្រូវជាក្មួយជនរងគ្រោះ,២-ឈ្មោះសា ជិន ភេទប្រុស អាយុ៧៥ឆ្នាំ(របួសធ្ងន់) ត្រូវជាបងថ្លៃជនរងគ្រោះ ត្រូវ១ខ្នងពូថៅចំថ្ងាស់ និង ៣-ឈ្មោះចាយ ប៉ូ ភេទស្រី អាយុ២៣ឆ្នាំ ត្រូវ១ខ្នងពូថៅចំក្បាលខាងលើ របួសស្រាលត្រូវជាកូនស្រីបង្កើតជនរងគ្រោះ ទាំងអស់គ្នារស់នៅក្នុង(ភូមិ ឃុំ)ខាងលើដែរ ហើយមូលហេតុទាំងអស់នេះហើយ ដែលធ្វើឲ្យជនរងគ្រោះកើតវិប្បដិសេរី នៅក្រោយហេតុការណ៍ភ្លាម ក៏សម្រេចបញ្ចប់ជីវិតខ្លួនឯង ស្លាប់ចោលប្រពន្ធ កូនរបៀបនេះតែម្តងទៅ៕

មានវិប្បដិសារី ព្រោះឈ្លោះនឹងប្រពន្ធ ហើយវ៉ៃកូន និងសាច់ញាតិ ក៏បញ្ចប់ជីវិតដោយ ចងក ធ្វើអត្តឃាត
មានវិប្បដិសារី ព្រោះឈ្លោះនឹងប្រពន្ធ ហើយវ៉ៃកូន និងសាច់ញាតិ ក៏បញ្ចប់ជីវិតដោយ ចងក ធ្វើអត្តឃាត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត