ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជ​ធានី​ភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃទី​៧ មីនា ២០១៦ នេះ សម្តេច​​អគ្គ​មហា​​ពញា​ចក្រី​​ ​ហេង សំរិន ​ប្រធាន​រដ្ឋ​សភា​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​អញ្ជើញ​ជា​អធិបតីភាព​​ប្រារព្ធ​ពិធី​​ខួប​លើក​ទី​១០៥ នៃ​ទិវា​នារី​អន្តរជាតិ​​៨មីនា ២០១៦ ​ក្រោម​ប្រធាន​បទ​ «​វិនិយោគ​លើ​សមភាព​យេន​ឌ័រ ដើម្បី​កិច្ច​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព» ​ដែល​បាន​រៀប​ចំ​ឡើង​នៅ​វិមាន​រដ្ឋសភា ។​

​ក្នុង​ពិធី​អប​​អរ​សាទរ​ខួប​លើក​ទី​១០៥ ទិវា​នា​រី​អន្តរជាតិ​៨មីនា​ខាង​លើនេះ ក៏​មាន​​ការ​អញ្ជើញ​ចូល​រួម​​​ពី​លោក​ស្រី អ៊ឹង កន្ថាផាវី រដ្ឋ​​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី ​និង​មាន​ការ​ចូល​រួម​ពី​សមាជិកា​​រដ្ឋ​សភា​ជា​ច្រើន​រូប ​និង​​អង្គ​ការ​សង្គម​ស៊ីវិល​ជា​​ច្រើន​ទៀត​ផង​ដែរ ៕