​វាស់​សម្ពាធ​ឈាម គួរតែ​វាស់​ពេល​អង្គុយ ឈរ ឬ​គេង​?

​វាស់​សម្ពាធ​ឈាម គួរតែ​វាស់​ពេល​អង្គុយ ឈរ ឬ​គេង​?

​តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុអ្វី​បានជា​គ្រូពេទ្យ តែង​វាស់​សម្ពាធ​ឈាម ដោយ​ឲ្យ​អ្នកជំងឺង​ង្គុយ​អញ្ជឹង​? ហេតុផល​នោះ​គឺថា តាម​ការសិក្សា​របស់​ប្រទេស​ទួ​គី ដែល​ធ្វើឡើង​កាលពី​ឆ្នាំ ២០០៧ បានឲ្យដឹងថា អ្នកស្រាវជ្រាវ​ព្យាយាម​វាស់​សម្ពាធ​ឈាម ដោយ​តម្រូវ​ឲ្យ​អ្នកជំងឺ ស្ថិត​ក្នុង​ជំហរ​ខុសៗ​គ្នា ហើយ​លទ្ធផល​ក៏​បង្ហាញ​ខុសៗ​គ្នា​ដែរ​។ ជំហរ​នៃ​ការ​វាស់​សម្ពាធ​ឈាម​នោះ មានដូចជា ៖
•​    ​អង្គុយ​
•​    ​ឈរ​
•​    ​គេង​ផ្ងា​
•​    ​គេង​ផ្ងារ​តែ​ដាក់​ជើង​គង​គ្នា​។​

ក្រោយ​ពី​ឆ្លងកាត់​ការ​ធ្វើ​ការពិសោធន៍ លើ​ការ​វាស់​សម្ពាធ​ឈាម លើ​ជំហរ​រាងកាយ​អ្នកជំងឺ​ទាំងអស់​ខាងលើ​រួចមក ឃើញថា លទ្ធផល​សម្ពាធ​ឈាម​ទាំង​លើ និង​ក្រោយ គឺ​មាន​ចំនួន​ខ្ពស់​ជាង​គេ​បំផុត នៅពេល​អ្នកជំងឺ​គេង​ផ្ងារ​ធម្មតា​។ ដូច្នេះហើយ ការសិក្សា​បាន​សន្និដ្ឋានថា ខណៈពេល​កំពុង​តែ​វាស់​សម្ពាធ​ឈាម យក​ល្អ គួរតែ​ឲ្យ​អ្នកជំងឺ​អង្គុយ ដែល​មាន​ទម្រ​ដៃ​នៅ​ខាងស្តាំ​។

ខាងក្រោម​នេះ គឺ​ជា​ក្បួន​តិចតួច​មួយ ដែល​គួរតែ​ធ្វើតាម ខណៈពេល​ដែល​អ្នក កំពុងតែ​វាស់​សម្ពាធ​ឈាម​តែ​ម្នាក់ឯង​នៅផ្ទះ ៖

  • ​ចូរ​អង្គុយ​ឲ​បាន​ស្រួលបួល (​យក​ល្អ គួរតែ​នៅក្បែរ​តុ​) ដោយ​ដាក់​ជើង​អឹបនឹង​កម្រាល ដងខ្លួន​ឲ្យ​ត្រង់  និង​បត់​កែងដៃ​ត្រង់​កម្ពស់​បេះដូង​។ មិន​ត្រូវ​ដាក់​ជើង​គង​លើ​គ្នា​ទេ​
  • ​បន្ទាប់មក ដាក់​កំភួនដៃ​នៅ​លើ​តុ ដោយ​បាតដៃ​លា​បែរ​មក​មុខ​យើង​
  • ​ចូរ​ប្រាកដថា អ្នក​បាន​នោម​រួចហើយ ព្រោះ​កាលណា​មិនទាន់​នោម ឬ​ទឹកនោម​ពេញ​ប្លោកនោម ក៏​អាច​ប៉ះពាល់​ដល់​សម្ពាធ​ឈាម​ដែរ​
  • ​បើសិនជា​ត្រូវការ​វាស់​សម្ពាធ​ឈាម​រាល់ថ្ងៃ ចូរ​ធ្វើ​វា​នៅ​ម៉ោង​ដដែលៗ​។
  • មិន​ត្រូវ​ជក់បារី ឬ​ញ៉ាំ​គ្រឿង​ស្រវឹង យ៉ាងហោចណាស់ ៣០ នាទី មុន​ពេល​វាស់​សម្ពាធ​ឈាម​
  • ​ចូរ​កត់ត្រា​សម្ពាធ​ឈាម ជាមួយនឹង​ពេលវេលា និង​ថ្ងៃខែ​ជានិច្ច​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី07  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។