មូលហេតុចម្បង ដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះក្នុងកំឡុងពេលមករដូវ

មានការយល់ច្រលំថា ស្ត្រីមិនអាចមានផ្ទៃពោះបានទេ ប្រសិនបើនាងរួមភេទក្នុងពេលមករដូវ។ ឱកាសនៃការមានផ្ទៃពោះរបស់ស្ត្រីក្នុងកំឡុងពេលមករដូវមានតិចតួចណាស់។ វដ្តរដូវរបស់ស្ត្រីគ្រប់រូបមិនដូចគ្នាទេ។
មានមូលហេតុផ្សេងជាច្រើនដែលធ្វើឲ្យអ្នកមានផ្ទៃពោះ បើទោះបីជារួមភេទក្នុងកំឡុងពេលមករដូវក៏ដោយ ឬអ្វីដែលអ្នកយល់ខុសនោះគឺ ការមករដូវរបស់អ្នក។ ខាងក្រោមនេះជាការពិតដែលធ្វើឲ្យស្ត្រីអាចមានផ្ទៃពោះបាន បើទោះបីជារួមភេទក្នុងពេលមករដូវក៏ដោយ៖
 
មូលហេតុចម្បង ដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះក្នុងកំឡុងពេលមករដូវ
វដ្តរដូវមិនទៀង
ស្ត្រីគ្រប់រូបមានវដ្តរដូវចន្លោះ ២៨ថ្ងៃដល់ ៣០ថ្ងៃ។ ស្ត្រីមានវដ្តរដូវខ្លីនៅថ្ងៃទី ២៤។ ក្នុងករណីនេះ ស្ត្រីជួបនឹងបញ្ហាហូរឈាមរដូវរយៈពេល ៧ថ្ងៃ ហើយថ្ងៃចុងក្រោយនាងបានបង្កាត់ភ្លើងស្នេហ៏។ រយៈពេល ៣ថ្ងៃក្រោយ នាងនឹងអាចបញ្ចេញអូវុល ហើយក្លាយជាមានផ្ទៃពោះ ព្រោះកោសិកាមេជីវិតបុរសអាចរស់បានរយៈពេលពី ៣-៥ថ្ងៃ។
លើសពីនេះទៀត ក្នុងកំឡុងពេលមករដូវ ស្ត្រីខ្លះក៏មានធ្លាក់ដុំឈាម។ នេះធ្វើឲ្យពិបាកក្នុងការកំណត់ពីចំណុចវដ្តរដូវឲ្យបានច្បាស់លាស់ ព្រោះបញ្ហាធ្លាក់ដុំឈាមនេះអាចបណ្តាលមកពីការបញ្ចេញអូវុល ប៉ុន្តែត្រូវបានគេចាត់ទុកថា ជាការមករដូវ។
បញ្ហាការមករដូវ
មិនមែនឲ្យតែការហូរឈាមតាមទ្វារមាសសុទ្ធតែហៅថា ការមករដូវទេ។ ក្នុងពេលបញ្ចេញអូវុល ឧទាហរណ៏៖ ពេលដែលស្ត្រីបង្កកំណើតកូន នាងមានការហូរឈាមតាមទ្វារមាសតិចតួច។ មនុស្សស្រីអាចនឹងជួបបញ្ហាការហូរឈាមតាមទ្វារមាសនៅពេលបញ្ចេញអូវុល ហើយពួកគេគិតថា វាជាការមករដូវ។

ការមានកូនក្នុងពេលមករដូវ
នៅក្នុងបំពង់ផាឡូម នៅពេលមេជីវិតបុរស និងស៊ុតបានជួបគ្នា ការមានកូនក៏កើតឡើង។ នៅក្នុងដៃម្ខាងនៃស្បូន ស៊ុតនឹងលូតលាស់នៅចំកណ្តាលនៃវដ្តរដូវរបស់អ្នក, ចន្លោះថ្ងៃទី ១២ និងថ្ងៃទី ១៦។ ស៊ុតនឹងត្រូវបានបញ្ចេញទៅក្នុងពោះដោយស្បូន កន្លែងដែលជិតនឹងបំពង់ផាឡូមបំផុត។
បន្ទាប់ពីស៊ុតត្រូវបានបញ្ចេញពីស្បូន វាអាចរស់នៅក្នុងបំពង់ផាឡូមបានរយៈពេលប្រហែល ២៤ម៉ោង។ ដូច្នេះ វិធីតែម្យ៉ាងគត់ដែលស្ត្រីអាចមានផ្ទៃពោះបានគឺ នៅពេលមានវត្តមានមេជីវិតបុរសនៅក្នុងបំពង់ផាឡូមរបស់អ្នក។ ស៊ុតនឹងត្រូវបានបំផ្លាញក្នុងកំឡុងពេលមករដូវ ប្រសិនបើវាមិនបានបង្កកំណើតទេ។
វដ្តរដូវខ្លី
ការបញ្ចេញអូវុលអាចកើតឡើងមុនពេលការមករដូវត្រូវបញ្ឈប់ ប្រសិនបើវដ្តរដូវរបស់ស្ត្រីខ្លីបំផុត។ ក្នុងកំឡុងពេលមករដូវ ឱកាសនៃការផ្ទៃពោះកើតឡើងមានតិចតួចណាស់។
ទោះបីជាយ៉ាងណា អំប្រ៊ីយ៉ុងអាចនឹងកើតឡើង ប្រសិនបើស្ត្រីមានវដ្តរដូវក្នុងរយៈពេលវែងពី ៧-៨ថ្ងៃ។ ស៊ុតអាចនឹងត្រូវបានបញ្ចេញដោយស្បូនក្នុងរយៈពេល ២-៣ថ្ងៃបន្ទាប់ពីបញ្ចប់ការមករដូវក្នុងវដ្តរដូវខ្លី។
ម្យ៉ាងវិញទៀត ថ្ងៃចុងក្រោយនៃការមករដូវ ការបង្កាត់ភ្លើងស្នេហ៏ដោយមិនបានការពារអាចឲ្យមេជីវិតបុរសនៅរស់ បើទោះបីជាស៊ុតមិនទាន់បានត្រៀមខ្លួន ឬរង់ចាំក្នុងពេលមករដូវក៏ដោយ។
ការមានផ្ទៃពោះអាចនឹងកើតឡើង ប្រសិនបើស៊ុតត្រូវបានបញ្ចេញពីស្បូនចូលទៅក្នុងបំពង់ផាឡូមក្នុងរយៈពេល ៣-៥ថ្ងៃ ព្រោះមេជីវិតបុរសនៅមានជីវិតក្នុងរាងកាយ។
បំរែបំរួលពេលវេលាបញ្ចេញអូវុល
ការបញ្ចេញអូវុលក៏អាចកើតឡើងរយៈពេល ២-៣ថ្ងៃ បន្ទាប់ពីការមករដូវបានបញ្ឈប់ ឬមុនពេលមករដូវបានបញ្ចប់។ មនុស្សស្រីពិតជាមិនអាចដឹងបានឡើយថា នៅពេលណាជាពេលដែលពួកនាងអាចបង្កកំណើតបាន ព្រោះការបញ្ចេញអូវុលរបស់ពួកនាងមានភាពខុសប្លែកគ្នា អាស្រ័យលើវដ្តរដូវរបស់ពួកនាង។ ការរួមភេទក្នុងពេលមករដូវពោរពេញទៅដោយគ្រោះថ្នាក់ ព្រោះមេជីវិតបុរសអាចរស់បានរយៈពេល ៣ថ្ងៃ៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!