ហេតុផលដែលមនុស្សមួយចំនួនចង់នៅព្រៅ មិនចង់រៀបការ

នៅពេលអ្នកធំឡើង ការជ្រើសរើសមុខរបរមួយដ៏ត្រឹមត្រូវជារឿងមួយសំខាន់ជាងគេ។ នៅពេលអ្នកបានទទួលជោគជ័យលើវា គោលដៅបន្ទាប់គឺ ដើរកម្សាន្តនៅតាមរម្យនីយដ្ឋានសប្បាយៗផ្សេងៗ។
នៅពេលបានធ្វើរឿងទាំងអស់នេះរួច អ្នកចាប់ផ្តើមគិតដល់ការរៀបការនឹងគូស្រករដែលសក្តិសម។ ដូច្នេះ បំណងប៉ងប្រាថ្នារបស់មនុស្សមិនចេះអស់មិនចេះហើយ។
 
ហេតុផលដែលមនុស្សមួយចំនួនចង់នៅព្រៅ មិនចង់រៀបការ
មនុស្សម្នាក់ៗត្រូវយល់ថា ជីវិតមិនមែនសម្រាប់តែការរៀបការ និងសេចក្តីសុខប៉ុណ្ណោះឡើយ។ មនុស្សម្នាក់ៗអាចមានជីវិតល្អប្រសើរ ដោយមិនចាំបាច់មានរបស់ទាំងអស់នេះក៏បាន។ ទៅថ្ងៃអនាគតជាពេលវេលាដែលគូស្វាមីភរិយាពឹងពាក់លើគ្នាដោយឆ្លងកាត់ក្តីសុខ និងក្តីលំបាក។ 
អត្ថបទខាងក្រោមនេះនឹងបង្ហាញពីហេតុផលមួយចំនួន ដែលធ្វើឲ្យអ្នកគិតថា វាក៏ល្អម្យ៉ាងដែរ ប្រសិនបើអ្នកមិនបានរៀបការ៖
វាជារឿងផ្ទាល់ខ្លួនរបស់អ្នក
នៅពេលជួបជុំមិត្តភក្តិម្តងៗ ពួកគេតែងតែសួរអ្នកថា ពេលណាអ្នករៀបការ។ ពិតប្រាកដណាស់ តើអ្នកអាចឲ្យពួកគេឃើញថា អ្នកគ្មានក្តីព្រួយបារម្ភ និងមិនប្រាថ្នាចង់រៀបការបានដោយវិធីណា។ គ្រាន់តែបង្ហាញស្នាមញញឹម រួចនិយាយថា វាជាជីវិតរបស់អ្នក ហើយអ្វីដែលសំខាន់វាជាការសម្រេចចិត្តរបស់អ្នក។

វាពិតជាគ្មានបញ្ហាអ្វីឡើយបើរស់នៅតែម្នាក់ឯង
មានមនុស្សជាច្រើនដែលស្រឡាញ់ភាពឯករាជ្យ និងចូលចិត្តធ្វើអ្វីតាមចិត្តខ្លួនឯង។ នេះជារឿងមួយល្អ ហើយអ្នកមិនចាំបាច់ត្រូវផ្តល់ក្តីសុខឲ្យមនុស្សនៅជុំវិញអ្នក។
មានស្នេហាមិនមែនមានន័យថាជាការរៀបការឡើយ
គ្មានច្បាប់ណាចែងថា នៅពេលអ្នកមានស្នេហាជាមួយមនុស្សណាម្នាក់ អ្នកត្រូវតែរៀបការនឹងមនុស្សនោះទេ។
ជួនកាល ស្នេហាអាចជោគជ័យ ហើយពេលខ្លះអាចបរាជ័យ។ នេះមិនមែនមានន័យថា អ្នកត្រូវរៀបការ នៅពេលអ្នកមានស្នេហាជាមួយគ្នានោះឡើយ។
ការរៀបការមិនអាចធានាថានឹងបានរស់នៅជាមួយគ្នារហូតទៅទេ
ជាឧទាហរណ៏គំរូជាច្រើន នៅពេលដែលអ្នកបានលឺថា មិត្តអ្នកដែលរៀបការរួចមិនបានចុះសម្រុងនឹងគ្នា ហើយអ្វីដែលមិនល្អគឺ ពួកគេបានលែងលះគ្នា។ ឧទាហរណ៏ទាំងនេះ មានតែធ្វើឲ្យអ្នកដឹងថា ជីវិតរបស់អ្នកនឹងមានសន្តិភាព បើគ្មានរឿងកំសត់បែបនេះ។
បញ្ចប់គ្នាដោយកំហឹង
នៅពេលជីវិតរបស់អ្នកជួបនឹងការលំបាក អ្នកនឹងបន្ទោសលើរឿងអ្វីមួយ ដែលអ្នកមិនចូលចិត្ត ហើយក្នុងករណីនេះ វាជាការរៀបការរបស់អ្នក។ អ្នកមិនដែលគ្មានក្តីសុខឡើយ នៅពេលជីវិតអ្នកជួបនឹងរឿងលំបាកទាំងនេះ។
វិធីផ្សេងដើម្បីបង្ហាញការប្តេជ្ញាចិត្ត
អ្នកមិនចាំបាច់ត្រូវរៀបការដើម្បីបង្ហាញពិភពលោកនេះឲ្យបានដឹងថា អ្នករកបានគូស្រករហើយ។ ការបន្តដំណើរជីវិតជាមួយគ្នា ឬចំណាយពេលវេលាដ៏មានតម្លៃជាមួយគ្នាគឺគ្រាន់តែជាវិធីផ្សេងគ្នាដើម្បីធ្វើឲ្យគូស្នេហ៏អ្នកមានអារម្មណ៏ថា គេជាមនុស្សម្នាក់គត់សម្រាប់អ្នក ប៉ុន្តែការរៀបការមិនមែនត្រឹមតែជារឿងមួយនេះទេ។
បញ្ហាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់
ជីវិតរៀបការដែលមានសុភមង្គលត្រូវការការប្តេជ្ញាចិត្តយ៉ាងម៉ត់ចត់ចំពោះពេលវេលា និងថាមពល។ ប្រសិនបើអ្នកខ្វះចំណុចណាមួយ  ស្នេហារបស់អ្នកនឹងមិនបានគង់វង្សយូរឡើយ៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ហេតុផលដែលមនុស្សមួយចំនួនចង់នៅព្រៅ មិនចង់រៀបការ