“Ip Man 3” របស់​កុំកុំ ដណ្ដើម​តំណែង​លេខ​មួយ​ពី “The Mermaid” របស់​ទិនហ្វី

ក្រោយ​ដាក់​បញ្ចាំង​ថ្ងៃ​ទី១​នៅ​ចិន​ដី​គោក ភាពយន្ត​និយាយ​ពី​ក្បាច់​គុន​បុរាណ​ចិន “Ip Man 3” ទាក់​ទាញ​បាន​ទស្សនិកជន​ជាច្រើន​កុះករ​ និង​រុញ​ទម្លាក់​រឿង​ថ្មី​របស់​ស្ដេច​កំប្លែង​ទិន ហ្វី ចុះ​ចំណាត់​ថ្នាក់​លេខ ៣។

 

“Ip Man 3” របស់​កុំកុំ ដណ្ដើម​តំណែង​លេខ​មួយ​ពី “The Mermaid” របស់​ទិនហ្វី

 

បណ្ដាញ​ព័ត៌មាន Xinhua បាន​រាយការណ៍​ថា ចាប់​ពី​ថ្ងៃ​ទី ៤​ខែ មីនា ភាពយន្ត “Ip Man 3” ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​ទូទាំង​ប្រទេស​ចិន។ ​ចូល​រួម​សម្ដែង​ពី​សំណាក់​តារា​ល្បី​ឈ្មោះ​ជា​ច្រើន ភាពយន្ត​នេះ​បាន​ទទួល​ជោគជ័យ​​ក្នុង​ការ​លក់​សំបុត្រ។
តាម​នោះ​ដែរ ក្នុង​ថ្ងៃ​ទី ៤ ខែ​មីនា “Ip Man 3” រក​បាន ២៤,៣ លាន​ដុល្លារ​អាមេរិក និង​ដណ្ដើម​បាន ៥០%​ចំនួន​អ្នក​មក​ទស្សនា​នៅ​រោង​ភាពយន្ត (ប្រមាណ​៩​លាន​នាក់)។ លទ្ធផល​នេះ​បាន​រុញ​ទម្លាក់ “The Mermaid” របស់​ទិន ហ្វី​ចុះ​មក​​ចំណាត់​លេខ​៣ (ប្រមាណ ១,៤លាន​ ទស្សនិកជន)។

 

“Ip Man 3” របស់​កុំកុំ ដណ្ដើម​តំណែង​លេខ​មួយ​ពី “The Mermaid” របស់​ទិនហ្វី

 

អ្នក​ជំនាញ​ជា​ច្រើន​បាន​វាយ​តម្លៃ​ថា “Ip Man 3” អាច​ប្រមូល​​បាន​ថវិកា​ចំនួន ៧០ លាន​ដុល្លារ​ក្រោយ​ចាក់​ផ្សាយ​បាន​រយៈពេល ៣​ថ្ងៃ។ សម្រាប់​ Donnie Yen ផ្ទាល់ លោក​អាច​សប្បាយ​រីករាយ​បាន​ហើយ ដោយ​កំណត់​ត្រា​នេះ បាន​បំបែក​កំណត់​ត្រា​ថ្ងៃ​ដាក់​បញ្ចាំង​ទី​មួយ​របស់ “The Monkey King 3D” របស់​លោក​កាល​ពី​ឆ្នាំ ២០១៤។
គេហទំព័រ Sina បាន​ឲ្យ​ដឹង​ថា​ជោគជ័យ​របស់ “Ip Man 3” គឺ​លើស​ពី​ការ​រំពឹង​ទុក។ ភាពយន្ត​នេះ​បង្ហាញ​មុខ​នៅ​ចិន​ដី​គោក​ក្រោយ​ពេល​ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ ហុងកុង សិង្ហបុរី ម៉ាឡេស៊ី កម្ពុជា និង​ប្រទេស​មួយ​ចំនួន​បាន​២​ខែ។ “រឿង​នេះ​ត្រូវ​គេ​ទម្លាយ​លើ​អ៊ីនធឺណិត​ហើយ ប៉ុន្តែ​ចំនួន​អ្នក​មក​ទស្សនា​​នៅ​រោង​ភាពយន្ត​ផ្ទាល់​នៅ​តែ​មាន​ច្រើន។ នេះ​ជា​ជោគជ័យ​មួយ​គួរ​ឲ្យ​កោត​សរសើរ” Sina បញ្ចេញ​មតិ៕

 

ចុចអាន៖កុំកុំ​ ត្រូវ​ទិញ​ធានារ៉ាប់រង​នៅ​ពេល​សម្ដែង​ជាមួយ Mike Tyson

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing