មហា​សេដ្ឋី​​​អ៊ីរ៉ង់​​​​​​​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ដោយ​សារ​អំពើ​ពុក​រលួយ

មហា​សេដ្ឋី​ប្រាក់​ពាន់​លាន​​​​ជន​ជាតិ​អ៊ីរ៉ង់​​​ លោក​ Babak Zanjani ត្រូវ​បាន​​កាត់​ទោស​​ប្រហារ​ជីវិត​​​ពី​​ការ​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​​ BBC។

 

មហា​សេដ្ឋី​​​អ៊ីរ៉ង់​​​​​​​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ដោយ​សារ​អំពើ​ពុក​រលួយ
 

លោក​ Babak Zanjani (កណ្តាល)
 

មហាសេដ្ឋី​​អ៊ីរ៉ង់​​ត្រូវ​បាន​ឃាត់​ខ្លួន​ចាប់​តាំង​​ពី​ខែ​ធ្នូ​​ឆ្នាំ​២០១៣​ កន្លង​ទៅ ក្រោយ​​ពី​រង​ការ​ចោទ​ប្រកាន់​ថា​បាន​​​​​​កាត់​យក​ប្រាក់​​រាប់​ពាន់​លាន​ដុល្លារ​​ចេញ​ពី​ប្រាក់​ចំណេញ​​​​នៃ​ប្រេង​​តាម​រយៈ​ក្រុមហ៊ុន​​ផ្ទាល់​ខ្លួន។

 

​ទោះ​ជា​​​លោក​ Zanjani បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ខាង​លើ​ក្ដី​ មហាសេដ្ឋី​ដែល​មាន​វ័យ​ ៤២​ឆ្នាំ​រូប​នេះ​​​​ត្រូវ​ផ្ដន្ទា​ទោស​ពី​​បទ​កេងប្រវ័ញ្ច​​និង​បទ​​​ឧក្រិដ្ឋ​សេដ្ឋកិច្ច​ជា​ច្រើន​ទៀត​។ នេះ​បើ​តាម​អ្នក​​នាំ​ពាក្យ​​តុលាការ​​អ៊ីរ៉ង់​​បាន​ថ្លែង​​ទៅ​កាន់​សារព័ត៌មាន​។

 

នៅ​ក្នុង​ឆ្នាំ​២០១២ មុន​ពេល​​​​ការ​ហាម​ឃាត់​​​​បណ្ដោះ​អាសន្ន​មិន​ឲ្យ​កប៉ាល់​ដឹក​ប្រេង​​​​ចូល​សហភាព​អឺរ៉ុប​ ប្រេង​​​១​ក្នុង​ចំណោម​​ប្រេង​៥​បារ៉ែល​ ​របស់​ប្រទេស​អ៊ីរ៉ង់​ត្រូវ​នាំ​ចេញ​លក់​ទៅ​កាន់​​រោងចក្រ​​ស្ល​ប្រេង​កាត​​ក្នុង​តំបន់​អឺរ៉ុប។​

 

​​​​​លោក​ Zanjani ត្រូវ​បាន​​សហរដ្ឋអាមេរិក​​ និង​​សហភាព​​អឺរ៉ុប​ចុះ​ក្នុង​បញ្ជី​​ខ្មៅ​ សម្រាប់​ការ​ជួយ​​ឲ្យ​ប្រទេស​អ៊ីរ៉ង់​គេច​ចេញ​ពី​ទណ្ឌកម្ម​ប្រេង​ជា​ច្រើន​លើក។​ ជា​មួយ​គ្នា​នោះ​​មនុស្ស​ពីរ​នាក់​​​ទៀត​ត្រូវ​បាន​​ ​ក៏​ត្រូវ​បាន​កាត់​ទោស​​ប្រហារ​ជីវិត​ជា​មួយ​មហា​សេដ្ឋី​អ៊ីរ៉ង់​ផង​ដែរ​​​ ហើយ​​អ្នក​ទាំង​បី​នាក់​ត្រូវ​​បង់​សង​​ទឹក​ប្រាក់​​ដែល​បាន​កេង​ប្រវ័ញ្ច​​​វិញ៕

 មហា​សេដ្ឋី​​​អ៊ីរ៉ង់​​​​​​​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ដោយ​សារ​អំពើ​ពុក​រលួយ
 

ចុចអាន៖ ស្ត្រី​ម្នាក់​​លាយ​ប្រេង​ជា​មួយ​សាប៊ូ​កក់​សក់ លទ្ធ​ផល​​​ហួស​ពី​ការ​ស្មាន

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​