សួន​មួយ​​នៅ​ប៉ាឡេស្ទីន​ ​សត្វ​​ទាំង​អស់​ក្លាយ​ជា​ម៉ាំមី​ដេក​រណូករណែល

​​​​​រូបភាព​​​គួរ​ឲ្យ​សង្វេគ ​ជា​ច្រើន​សន្លឹក​​ បង្ហាញ​​ពី​​សត្វ​ព្រៃ​ជា​ច្រើន​ក្បាល​​​ បាន​ក្លាយ​​ជា​​សាកសព​​ម៉ាំមី​រឹង​​​ ​នៅ​ក្នុង​សួន​សត្វ​តំបន់​ Gaza ក្នុង​ប្រទេស​ប៉ាឡេស្ទីន​។

 

សួន​មួយ​​នៅ​ប៉ាឡេស្ទីន​ ​សត្វ​​ទាំង​អស់​ក្លាយ​ជា​ម៉ាំមី​ដេក​រណូករណែល

 

​​ម៉ាំមី​​សត្វ​ទាំង​នេះ​ ​ត្រូវ​បាន​គេ​​​ដាក់​បង្ហាញ​​ឲ្យ​សាធារណៈ​​ជន​​បាន​ឃើញ​​នៅ​សួន​ Khan Younis នៅ​តំបន់​ Gaza Strip ​​ដែល​ចង់​រំលឹក​​​​​​ថា​​​ការ​ស្លាប់​នេះ​បណ្ដាល​មក​ពី​​ជម្លោះ​​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​ ​​ដែល​ជះ​ឥទ្ធិពល​​ដល់​​ជីវិត​សត្វ​ព្រៃ​ក្នុង​តំបន់។

 

​ម្ចាស់​​​​សួន​សត្វ​ខាង​លើ ​​លោក Mohammed Awaida ​​និយាយ​​ប្រាប់​សារព័ត៌មាន​​​ថា គាត់​បាន​​បាត់​បង់​សត្វ​​​ទាំង​នេះ​ ​​ដោយ​សារ​បុគ្គលិក​​​របស់​គាត់​មិន​​អាច​​ចូល​ឲ្យ​ចំណី ​និង​មើល​ថែ​​សត្វ​​បាន​​ត្រឹម​ត្រូវ​​ អំឡុង​ពេល​​កើត​មាន​ជម្លោះ​​។

 

លោក Awaida ​បាន​បើក​ដំណើរ​ការ​​​សួន​ក្នុង​ឧទ្យាន​ South Forest Park ​ក្នុង​ឆ្នាំ ២០០៧ ​​​ជា​មួយ​ទឹក​ប្រាក់​​វិនិយោគ​រាប់​ម៉ឺន​ដុល្លារ​ តែ​​​​ជា​អកុសល​ ​គាត់​បាន​​បាត់​បង់​​​​សត្វ​ទាំង​អស់​ ​​​ពេល​​​ប្រទេស​អ៊ីស្រាអែល​ ​វាយ​ប្រហារ​​​លើ​ក្រុម​​អង្គការ​​ឥស្លាម ​Hamas ​ចាប់​តាំង​ពី​ឆ្នាំ​មុន។

 

សាកសព​សត្វ​គួរ​ឲ្យ​រន្ធត់​​​​ប្រែ​ជា​រឹង​​ទាំង​នេះ​រួម​មាន​ ​ខ្លា​ តោ ​ក្រពើ​ ស្វា​ជាដើម​ ​ដែល​​ងាប់​​​ដោយ​អត់​ចំណី​ និង​ស្រេក​ទឹក​​៕

 

សួន​មួយ​​នៅ​ប៉ាឡេស្ទីន​ ​សត្វ​​ទាំង​អស់​ក្លាយ​ជា​ម៉ាំមី​ដេក​រណូករណែល

 

សួន​មួយ​​នៅ​ប៉ាឡេស្ទីន​ ​សត្វ​​ទាំង​អស់​ក្លាយ​ជា​ម៉ាំមី​ដេក​រណូករណែល

 

សួន​មួយ​​នៅ​ប៉ាឡេស្ទីន​ ​សត្វ​​ទាំង​អស់​ក្លាយ​ជា​ម៉ាំមី​ដេក​រណូករណែល

 

សួន​មួយ​​នៅ​ប៉ាឡេស្ទីន​ ​សត្វ​​ទាំង​អស់​ក្លាយ​ជា​ម៉ាំមី​ដេក​រណូករណែល

 

សួន​មួយ​​នៅ​ប៉ាឡេស្ទីន​ ​សត្វ​​ទាំង​អស់​ក្លាយ​ជា​ម៉ាំមី​ដេក​រណូករណែល

 

សួន​មួយ​​នៅ​ប៉ាឡេស្ទីន​ ​សត្វ​​ទាំង​អស់​ក្លាយ​ជា​ម៉ាំមី​ដេក​រណូករណែល

 

ចុចអាន៖ ពន្លះ​តោ​មួយ​ក្បាល​ក្នុង​សួន​សត្វ​​ ​ឲ្យ​​​អ្នក​​មក​​លេង​​​ទស្សនា​​​ជា​សាធារណៈ

ចុចអាន៖ ​​​ឆ្អឹង​សត្វ​ស្វា​អាយុ​ជាង​១១​លាន​ឆ្នាំ​ បង្ហាញ​ពី​​សន្តាន​បុព្វបុរស​​មនុស្ស​មុន​ស្វា​ធំៗ

ចុចអាន៖ អាជ្ញាធរ​ចិន​រឹប​អូស​សត្វ​ពង្រូល​​​បក​ស្រកា ​បាន​ជិត​៣០០០​ក្បាល

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Daily Mail

​​​​​​
​​​​​​​​​​​​​