សម្តេចតេជោ អញ្ជើញដល់ ក្នុងពិធីបើកសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៦ (ផ្សាយផ្ទាល់)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៦ លើកទី១០ ស្តីពី "ការជំរុញការងារទៅមុខ៖ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស និងក្នុងតំបន់ និងឡូជីស្ទីកសម្រាប់ការតភ្ជាប់ កំណើន និងអភិវឌ្ឍន៍" នាសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ដែលនឹងចាប់ផ្តើមនៅម៉ោង ៨ និង៣០នាទីព្រឹក។

 យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារANZ Royal និង CDRI ឲ្យដឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទីក ជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងគោលនយោបាយអភិវឌ្ឍចម្បងៗ ដែលរួមមាន៖ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ  គោលនយោបាយអភិវឌ្ឃន៍ឧស្សាហកម្មឆ្នាំ២០១៥-២០១២៥ យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៤-២០១៨ និងផែនការមេសម្រាប់អភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖

-សម្តេច សូមអបអរសាទរចំពោះ CDRIនិងធនគារ ANZ Royal បានរៀបចំវេទិកានេះ ឡើងជារៀងរាល់ឆ្នាំ។ វេទិកានេះ ជួយឲ្យមន្រ្តីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានជ្រួតជ្រាបបន្ថែមទៀត។

-ប្រធានបទនេះ ត្រូវនឹងស្ថានភាពបច្ចុប្បន្ន។ ទីតាំងភូមិសាស្រ្តប្រទេសកម្ពុជា ចំកណ្តាលនៃភូមិសាស្រ្តសេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ គឺបានរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា បានយ៉ាងឆាប់រហ័ស តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ។

-បង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិ ផ្លូវដែក ផ្លូវអាកាសព្រមទាំងផ្លូវទឹក ឲ្យបានកាន់តែច្រើន ជាពិសេសកាត់បន្ថយការចំណាយសោហ៊ុនធ្វើដំណើរ និងសម្រាប់ដឹកជញ្ជូនទំនិញ។

-កត្តាកំណត់ជោគជ័យ គឺការធ្វើការរួមគ្នា។

ប្រសាសន៍សម្តេចតេជោ ចប់នៅម៉ោង ៩ និង៣នាទី។

សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៦

Posted by Samdech Hun Sen, Cambodian Prime Minister on Sunday, March 6, 2016

សម្តេចតេជោ អញ្ជើញដល់ ក្នុងពិធីបើកសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៦ (ផ្សាយផ្ទាល់)