ដាក់លោក ហ៊ុន ភី ឲ្យចូលនិវត្តន៍ ក្រោយផ្ទុះរឿង អាស្រូវច្រើនពេក

ព្រះសីហនុ៖ យោងតាមមន្ត្រី សាលាខេត្តព្រះសីហនុ បានអោយដឹងថា លោក ហ៊ុន ភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ត្រូវបានក្រសួងដាក់ឲ្យ ចូលនិវត្តន៍រួចហើយ ដោយដាក់ ជំនួសមកវិញដោយលោក នួន ប៉ុក ដែលជាអនុប្រធាន មន្ទីរនេះស្រាប់ ។ ហើយកម្មវិធីផ្លាស់ប្តូរ តួរនាទីនេះនឹង ប្រព្រឹត្តិទៅនាសាលា ខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ ប្រសិនជាមិនមាន ការប្រែប្រួលទេនោះ ។

មន្ត្រីរាជការ ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល បានសំដែងការមិន សប្បាយចិត្តទាល់ តែសោះចំពោះ ដំណឹងនៃការផ្លាស់ប្តូរ តួរនាទីរូបលោក ហ៊ុន ភី នេះ ព្រោះពួកគេទាំងនោះ នរណាក៏បានដឹងដែរថា ក្រោយពេល ដែលលោក ហ៊ុន ភី បានឡើងកាន់ដំណែង ជាប្រធានមន្ទីរនេះ កាលពីចុងខែមីនា ឆ្នាំ២០១៤ បន្តពីលោក សូ សុខ ដែលត្រូវលោក ស្បោង សារ៉ាត សុំស្នើទៅក្រសួងផ្លាស់ប្តូរ ចេញដោយសារតែមិន ព្រមចុះហត្ថលេខា ផ្តល់កម្មសិទ្ធិដី ជុំវិញតំបន់បឹងព្រែកទប់ ដែលជាបឹងស្តុកទឹកស្អាត ទុកអោយប្រជាពលរដ្ឋ ប្រើប្រាស់ទូទាំងក្រុង ព្រះសីហនុទៅអោយ ឯកជន ដែលជាមន្ត្រីមាន អំណាចក្នុងនោះ ក៏មានដីលោក ស្បោង សារ៉ាត ទំហំជាង ៦ហិតតា ព្រមទាំងឈ្មួញទុច្ចរិត លោភ លន់ចង់បានដីរដ្ឋ ជាច្រើននាក់ផ្សេងទៀត ត្រូវបានលោក ហ៊ុន ភី ចុះហត្ថលេខាផ្តល់ កម្មសិទ្ធិអស់លើស ពី៣០ប័ណ្ណបាត់ទៅហើយ ។

ក្រោយមកបន្ទាប់ពីលោក ឈិត សុខុន បានមកកាន់ដំណែង ជាអភិបាលខេត្ត ព្រះសីហនុជំនួស លោក ស្បោង សារ៉ាត ភ្លាម លោក ឈិត សុខុន ក៏បានបញ្ជាអោយផ្អាក ចេញប័ណ្ណកម្មសិទ្ធិដីនៅ តំបន់បឹងព្រែកទប់ នេះរហូតដល់សព្វថ្ងៃ ។ ជុំវិញចំណាត់ ការរបស់លោក ឈិត សុខុន នាពេលនោះ ព្រមទាំង សកម្មភាពអភិវឌ្ឍនានា ក្នុងខេត្តត្រូវបានប្រជា ពលរដ្ឋព្រមទាំងមន្ត្រីរាជការ និងសង្គមស៊ីវិល គាំរទ្ររយ៉ាងខ្លាំង រហូតមានប្រជាពលរដ្ឋ ជាច្រើនបានស្នើទៅក្រសួង សុំបន្តដំណែងទៀតផងដែរ ។

មន្ត្រីរាជការ ប្រជាពលរដ្ឋ និង អង្គការសង្គមស៊ីវិល បានសំដែងនូវការមិន អស់ចិត្តទាល់តែ សោះចំពោះលោក ហ៊ុន ភី ដែលបានចុះហត្ថលេខា ផ្តល់កម្មសិទ្ធិដីរដ្ឋទៅអោយ ឯកជនដោយមិនមាន ការយកចិត្ត ទុកដាក់ពីរាជរដ្ឋាភិបាល ក្នុងការស៊ើបអង្កេត ឡើងវិញចំពោះការ ចេញប័ណ្ណកម្មសិទ្ធិមិន ប្រក្រតីអស់ទាំងនេះ ដើម្បីមោឃភាពប័ណ្ណ អស់ទាំងនេះវិញ ព្រមទាំង ដាក់វិន័យអោយបាន ធ្ងន់ធ្ងរចំពោះមន្ត្រីណា ដែលពាក់ព័ន្ធអោយសម និងអំពើដែល ពួកគេបានប្រព្រឹត្តិ ។

ដោយឡែក ចំពោះការតែងតាំងលោក នួន ប៉ុក អោយឡើងជា ប្រធានមន្ទីរនេះក៏មាន ការរឹះគន់ផងដែរ ពីសំណាក់ មន្ត្រីក្នុងអង្គភាព ដោយសារតែការ តែងតាំងនេះមន្ត្រីក្នុង អង្គភាពមិនបានដឹងឮ និងគាំទ្ររទាល់តែសោះ ប៉ុន្តែទោះបី ជាយ៉ាងនេះក្តី ប្រជាពលរដ្ឋសង្ឃឹមថា លោក នួន ប៉ុក និងយកតួនាទី ដែលរាជរដ្ឋាភិបាល ប្រគល់ជូននេះ ទៅបំរើ ប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការការពារទឹក ដី ព្រៃប្រឹក្សា ភ្នំ ឆ្នេរសមុទ្រ កោះ បឹងបួរ ព្រែក អូរជាដើម អោយបានគង់វង្សជានិរន្តន៍ បើមិនដូច្នោះទេ ឈ្មោះអាក្រក់ និងចារជាប់ក្នុង ប្រវត្តិសាស្រ្ត ដូចលោក ស្បោង សារ៉ាត និងលោក ហ៊ុន ភី នេះជាដើម ៕