កម្ពុជា​អន្តរាគមន៍​ជួយ​ពលករ​ខ្មែរ ៤​នាក់ ពី​ម៉ាឡេស៊ី​

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពលករ​-​ពល​ការិនី​ខ្មែរ  ០៤​នាក់ ដែល​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ឲ្យ​បាន​វិលត្រឡប់​ប្រទេស​កំណើត​វិញ​។ ពលករ​ទាំង​៤​នាក់​នេះ នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៦ ។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៦ ។

ក្នុង​សេចក្ដីជូនដំណឹង​ដដែល​នោះបាន​បញ្ជាក់ថា ពលករ​-​ពល​ការិនី​ទាំង ០៤​នាក់​នោះ​មានឈ្មោះ ៖ ១. ណន គុណ​ធួន ភេទ​ស្រី អាយុ ២២ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តពោធិ៍សាត់​។ ២. ម៉ន ស្រី​ស្រស់ ភេទ​ស្រី អាយុ ២៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តក្រចេះ​។ ៣. ថាំង ប៉ុ​ម ភេទ​ស្រី អាយុ ២៨ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ​។ ៤. ឡេះ យ៉ា ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​។​

ជាមួយគ្នានេះដែរ បញ្ហា​ពល​ការិនី​នៅ​ម៉ាឡេស៊ី និង​បញ្ហា​ស្ត្រី​ខ្មែរ​ទៅ​រៀបការ​ប្តី​នៅ​ប្រទេស​ចិន​នៅ តែ​បន្ត​កើតមាន​ជា​បន្តបន្ទាប់​សឹងតែ​រៀងរាល់ថ្ងៃ​។ ដូច្នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អំពាវនាវ​ជាថ្មី ដល់​ឪពុកម្តាយ អាណា​ព្យ​បាល និង​នារី​គ្រប់រូប​ទាំងអស់ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ឧបាយកល​បោកប្រាស​របស់​មេខ្យល់ ហើយ​ត្រូវ​ជៀសវាង​ការធ្វើដំណើរ​ខុសច្បាប់​ទៅកាន់​ប្រទេស​ទាំងនោះ ដែល​កន្លងមក​បានបង្ហាញ​ឲ្យ​ឃើញថា ពោរពេញ​ដោយ​ហានិភ័យ​៕


អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​