iPhone 7 ​នឹង​មាន​បំពាក់​​ប្រព័ន្ធ​ 4G ល្បឿន​លឿន​​ផលិត​ដោយ​ក្រុមហ៊ុន​​ Intel​

លោក​ Srini Pajjuri អ្នក​វិភាគ​ប្រចាំ​ក្រុមហ៊ុន​សុវត្ថិភាព​ CLSA បាន​បញ្ជាក់​លើ​របាយការណ៍​មួយ​ចំនួន​ដែល​លើក​ឡើង​ថា​ក្រុមហ៊ុន​ Intel នឹង​ផ្គត់​ផ្គង់​នូវ​ដុំ​ LTE ​ល្បឿន​លឿន​ដល់​ក្រុមហ៊ុន​ Apple សម្រាប់​បំពាក់​លើ​ iPhone 7។

 

iPhone 7 ​នឹង​មាន​បំពាក់​​ប្រព័ន្ធ​ 4G ល្បឿន​លឿន​​ផលិត​ដោយ​ក្រុមហ៊ុន​​ Intel​

 

លោក​ Pajjuri បាន​លើក​ឡើង​ថា​​ក្រុមហ៊ុន​ Intel នឹង​ទទួល​ខុស​ត្រូវ​ខាង​ការ​ផលិត​ដុំ​ LTE ប្រមាណ​ ៣០​-៤០% នៃ​សង្វាក់​ផលិតកម្ម​សរុប ដោយ​ចំនួន​ដែល​សេស​សល់​នឹង​រាប់​រង​ដោយ​ក្រុមហ៊ុន​ Qualcomm។ កន្លង​ក្រុមហ៊ុន​ Intel ធ្លាប់​បាន​គេ​រាយ​ការណ៍​ថា​មាន​បុគ្គលិក​ច្រើន​ជាង​១០០០​នាក់ ​កំពុង​ដុត​ដៃ​ដុត​ជើង​រៀប​ចំ​ផលិត​ដុំ​​ LTE Intel 7360 សម្រាប់​បំពាក់​លើ​ iPhone 7។

 

​​​​ដុំ​​ LTE ម៉ូដែល​ Intel 7360 នេះ​មាន​សមត្ថភាព​ខ្ពស់​អាច​ទ្រទ្រង់​ល្បឿន​ downlink បាន​ដល់​ទៅ​ ៤៥០​Mbps ជា​មួយ​នឹង​ល្បឿន​​ uplink ១០០​Mbps។ គួរ​រំលឹក​​ដែរ​ថា​ប្រព័ន្ធ​​ LTE ​នៅ​លើ​ iPhone 6s និង​ 6s Plus មាន​ល្បឿន​ downlink អតិបរមា​ត្រឹម​ ៣០០Mbps ប៉ុណ្ណោះ៕

 

​​​
ចុច​អាន៖ តេស្ត Galaxy S7 edge ​និង ​iPhone 6s ​​​​​ទម្លាក់​​លើ​ថ្ម និង​​​​ជ្រលក់​ទឹក ​មួយ​ណា​ធន់​ជាង?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MacRumors