ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ត្រូវ​បាន​កំណត់​ឱ្យ​បង់​រាប់​លាន​ផោន​បន្ថែម​ទៀត ក្នុង​ករណី​ពន្ធ​នៅ​ចក្រភព​អង់គ្លេស​បន្ទាប់​ពី​ការ​រុះរើ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​របស់​ខ្លួន ។ បន្ទាប់​ពី​មានការ​រិះ​គន់​យ៉ាង​ខ្លាំង​ថា ក្រុមហ៊ុន​កំពុង​តែ​ចៀសវាង​ការ​បង់ពន្ធ សារព័ត៌មាន BBC បង្ហាញ​ថា ប្រាក់​ចំណេញ​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏​ច្រើន​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​នៅ​អង់គ្លេស​បច្ចុប្បន្ន​នេះ​នឹង​យកពន្ធ​ក្នុង​ចក្រភព​អង់គ្លេស ។ នេះ​បញ្ជាក់​ថា ខ្លួន​នឹង​មិន​អាច​លក់​ការ​ផ្សាយពាណិជ្ជកម្ម​ដ៏​ធំតា​មរយៈ​ប្រទេស​អៀរ​ឡង់​បាន​ទេ ។

ការ​ដកហូត​ពន្ធ​បន្ថែម​រួម​មាន​អាជីវកម្ម​ខ្នាត​ធំ​ដូច​ជា ក្រុមហ៊ុន Tesco, Sainsbury’s និង​ក្រុមហ៊ុន WPP ផង​ដែរ ។ យ៉ាងណាមិញ​អាជីវកម្ម​ខ្នាត​តូច​ដែល​ជា​កន្លែង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ត្រូវ​បាន​កក់​នៅ​លើ Online ​នៅ​តែ​លក់​តាម​រយៈ​ប្រទេស​អៀរ​ឡង់​បាន​ដដែល ។ ការ​ផ្លាស់​ប្តូរ​នេះ​មាន​ន័យ​ថា ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​រកបាន​ប្រាក់​ចំណូល​យ៉ាង​ក្រាស់ក្រែល​ក្នុង​ចក្រភព​អង់គ្លេស ដូច្នេះ​ហើយ​ក្រុមហ៊ុន​ត្រូវ​តែ​បង់ពន្ធ​សាជីវកម្ម​កម្រិត​ខ្ពស់​ទៅ​តាម​ប្រាក់​ចំណេញ​របស់​ខ្លួន ។ សាជីវកម្ម​ពន្ធ​ត្រូវ​បាន​កំណត់​ប្រមាណ​ជា​២០​ភាគរយ​លើ​ប្រាក់​ចំណេញ​ក្នុង​អាជីវកម្ម​មួយ ។

ការ​ផ្លាស់​ប្តូរ​នឹង​ត្រូវ​បាន​ដាក់​នៅ​ខែមេសា ហើយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​នឹង​ត្រូវ​បង់ពន្ធ​នៅ​ឆ្នាំ​២០១៧​ផង​ដែរ ។

ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​បញ្ចេញ​ប្រតិកម្ម​ក្រោយ​ពី​មានការ​ដាក់​សម្ពាធ​លើ​កិច្ចការ​សាជីវកម្ម​ពន្ធ ។ ពោល​គឺ អ្វី​ៗ​តែងតែ​បង្កើត​ថ្មី​ក្រោយ​ពេល​ប្រាក់​ចំណេញ​របស់​ខ្លួន​កើន​ឡើង​ខ្ពស់ ។ កាលពី​ឆ្នាំ​២០១៤ ក្រុមហ៊ុន​ធ្លាប់​បង់ពន្ធ​សាជីវកម្ម​ឱ្យ​ចក្រភព​អង់គ្លេស​ប្រមាណ​ជា ៦១៥៨,៨៤​ដុល្លារ ៕