ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តឧត្តរមានជ័យ ៖ រថយន្ត​កង​វិស្វកម្ម​៣​គ្រឿង​ដែល​ដឹកឈើ​ប្រណីត ហើយ​ត្រូវ​កម្លាំង​អាជ្ញាធរ​រង​ខេត្តឧត្តរមានជ័យ ដឹកនាំ​កំលាំង​ចម្រុះ​ធ្វើការ​បង្ក្រាប កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ កន្លង​មក ស្ថិត​នៅ​ភូមិ​អូរ​ឬ​ស្សី ឃុំ​ផ្អាវ  ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ និង​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការ​ស្រុក​អន្លង់​វែង គេ​សង្កេត​ឃើញ​រហូត​មក​ដល់​ថ្ងៃ​ទី​០៥ មីនា នេះ ពុំ​ទាន់​មាន​ចំណាត់ការ​នៅឡើយ​ទេ ។

មន្ត្រី​បម្រើ​ការងារ​ក្នុងស្រុក​អន្លង់​វែង​ម្នាក់​ឱ្យ​យ​ដឹង​ថា រថយន្ត​កង​វិស្វកម្ម​ដែល​ដឹកឈើ​ប្រភេទ​ឈើ​សន្លឹក ក្នុង​មួយ​សន្លឹក​តូ​ល​១០ គុណ​និង​៥០ ប្រវែង​២​ម៉ែត្រ​ក្នុង​រថយន្ត​ទាំង​៣​គ្រឿង​នេះ ក្នុង​មួយ​គ្រឿង​ៗ​មិន​ច្បាស់ការ​នៅឡើយ ។ បើ​តាម​ការ​សន្និដ្ឋាន មាន​ផ្ទុក​ឈើ​៤​ម៉ែត្រគូប ទៅ​៥​ម៉ែត្រ​គូ​ព គេ​ដឹងថា ​ធ្វើការ​ដោះ​លែង​​មួយ​គ្រឿងហើយ ដោយ​មិនដឹង​ត្រូវរ៉ូវ​បែប​ណា​ទេ ដោយនៅ​សល់​តែ​២​គ្រឿង​ទៀតមិន​ទាន់​ត្រូវរ៉ូវ​គ្នា ។

លោក​វរសេនីយ៍ទោ ស៊ី​ម វណ្ណៈ អធិការ​ស្រុក​អន្លង់​វែង​បានឱយ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៤ មីនា ថា រថយន្ត​ទាំង​ដឹកឈើ​៣​គ្រឿង​នេះ​លោក​អភិបាលរង​ខេត្ត ដឹកនាំ​កម្លាំង​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ធ្វើការ​បង្ក្រាប​រួច​ហើយ បាន​នាំ​យក​មក​ផ្ញើ​នៅ​អធិការ​ស្រុក រហូត​មក​ទល់​ពេល​នេះ មាន​រយៈពេល​១០​ថ្ងៃ ហើយ​នៅ​ពុំ​ទាន់​ចំណាត់ការ​បែប​ណា​ទៀត ។

ចំណែក​ពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​ឱ្យ​ដឹង​ថា ការ​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ និង​ការ​ដឹក​ជញ្ជូន​ឈើ​កន្លង​មក ឬ​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​តែ​អ្នកមាន​តួនាទី ដែល​បម្រើ​ការងារ​ក្នុង​ជួរ​រដ្ឋ រួម​ទាំង​អ្នកមាន​អំណាច​ធំ​ៗ​ទេ​ដែល​រកស៊ី​របរ​នេះ​ដោយ​រលូន​បាន ។ ចំណែក​ពលរដ្ឋ​សុទ្ធ​សាទ សូ​ម្បី​តែ​ដឹកឈើ​បន្តិចបន្តួច យក​មក​សាងសង់​លំនៅ​ឋាន ក៏​ត្រូវ​កងកម្លាំង​សមត្ថកិច្ច​ចាប់​ឱ្យ​បង់លុយ​ដែរ ពុំ​ដូច្នេះ​ទេ​គឺ​ត្រូវ​តែ​ចាប់ និង​កសាង​សំណុំរឿង ។