ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​បានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាលនឹងពង្រីកផ្លូវជាតិនិងអន្តរជាតិ ​និងផ្លូវទឹក ​ព្រមទំាងផ្លូវតភ្ជាប់​ទៅតំបន់ជនបទ ដើម្បីសម្រួល​​ដល់​ការ​ដឹកជញ្ជូនក្នុងការជំរុញកំណើនពាណិជ្ជកម្ម ។

ជាមួយគ្នានេះដែរ ​បើតាមសម្តេចតេជោនាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលក៍​នឹងរៀបចំកសាងផ្លូវរថភ្លើងឡើងវិញ ​ដើម្បីសម្រួលដល់ការដឹកជញ្ជូននិង​ធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ជាប់ទៅផ្លូវ​អន្តរជាតិ​​អាស៊ានផងដែរ ។

សម្តេចតេជោ ​ហ៊ុន សែន​ មានប្រសាសន៍ខាងលើបែបនេះ​បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ មីនា ២០១៦​ ក្នុងឱកាសដែលសម្តេចបានអញ្ជើញ​ជាអធិបតីក្នុងសន្និសីទ​ចក្ខុវិស័យប្រទេសកម្ពុជា​ឆ្នាំ២០១៦ ​នៅណ្ឋាគារភូគីត្រាភ្នំពេញ​​ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ​ខណ្ឌចំការមន ៕