(Video Highlights) លោក Klopp កោត​សរសើរ​ Liverpool ក្រោយ​ពី​ការវាយ​បក​ដើម្បី​​ផ្តួល Crystal Palace

លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​​របស់ Liverpool បាន​និយាយ​ថា «ការ​ស្រេក​ឃ្លាននូវ​ជ័យ​ជម្នះ» បានក្លាយ​ជា​កត្តា​ប្តេជ្ញា​ចិត្ត​ក្នុង​ពេលក្រុម​របស់​​លោក​បាន​ធ្វើការ​វាយ​បក​​ដើម្បី​ទទួល​ជ័យ​ជម្នះ ២-១ នៅ​លើ​ទឹក​ដីក្រុម Crystal Palace ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League កាលពី​ថ្ងៃ​អាទិត្យ​។

ក្រុម Liverpool បាន​ដេញ​តាមពីក្រោយ​ដោយ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​​ទីនៅ​នាទី ទី​៤៨​របស់​កីឡាករ Joe Ledley ហើយ​បន្ទាប់​មក ខ្សែ​បម្រើ James Milner ​បាន​រង​នូវ​ការ​បណ្តេញ​ចេញ​សម្រាប់​ការ​ទទួល​បាន​កាត​លឿង​ពី​រលើក ប៉ុន្តែ កីឡាករ Roberto Firmino បាន​រកគ្រាប់​បាល់​តាមស្មើ​វិញ នៅមុន​ពេល​ខ្សែ​ប្រយុទ្ធ​​បម្រុង Christian Benteke បាន​ទទួល និង​បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​ដើម្បី​ផ្តល់​ជ័យ​ជម្នះ​ឲ្យក្រុម​ខ្លួន​តែម្តង​។ លោក Klopp បាន​ធ្វើការ​ប្រថុយ​ប្រថាន​ក្រោយ​ពីការ​ទទួល​កាតក្រហម​របស់ Milner តាម​រយៈ​ការ​ដាក់​ឲ្យ Benteke លេង​ក្នុង​​តំបន់​ប្រយុទ្ធ​រួម​ជាមួយនឹង Firmino ហើយការ​​ប្រថុយ​របស់​លោក​បាន​ទទួល​នូវ​ផល​តប​ស្នង ខណៈ​ដែល​ក្រុមភ្ញៀវ​របស់​លោក​បាន​កត់​ត្រ​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​លីក​ជា​លើក​ទី​បី​ជាប់​ៗ​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​ឡើងទៅ​ឈរក្នុង​ចំណាត់​ថ្នាក់​លេខ​៧​នៅលើ​​តារាង​។

លោក​គ្រូ​បង្វឹកស​ញ្ជាតិអាល្លឺ​ម៉ង់​រូប​នេះ​បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports នៅ​កីឡ​ដ្ឋាន Selhurst Park ថា៖ «យើង​អាច​សាក​ល្បង ប៉ុន្តែ អ្វី​ដែល​នៅ​សល់​នោះគឺ​ការ​ស្រេក​ឃ្លាន​។ សម្រាប់​តំបន់​ការ​ពារ យើង​តែង​តែ​ត្រូវ​ការ​ការ​​ស្រេក​ឃ្លាន​ជ័យ​ជម្នះ​ជាង​រូប​មន្ត​។ យើង​បាន​ផ្លាស់​ប្តូរ​ទៅ​ជា ៣-៤-២​។ នោះគឺ​ជា​អ្វី​ដែល​យើង​បានសាកល្បង ដែល​ហាក់​មាន​​ការ​ប្រថុយ​​ប្រថាន​បន្តិច​។ Dejan Lovren ត្រូវ​តែ​លេងក្នុង​តំបន់​ការ​ពារ​ខាង​ស្តាំ និង​កណ្តាល​»។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ លោក Alan Pardew អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Crystal Palace ដែល​មិន​ស្គាល់​ឈ្នះ​សោះ​​ពីការ​ប្រកួត​១២​លើក​ចុង​ក្រោយ បាន​រិះ​គន់​លោក​អាជ្ញា​កណ្តាល Andre Marriner ក្នុង​ការ​កាត់​សេច​ក្តី​ឲ្យមាន​បាល់​ប៉េ​ណាល់​ទី​៕

សូមទស្សនាវិដេអូខាងក្រោម៖

ប្រភព​ព័ត៌មាន៖ Channel News Asia