​គ្រូបង្រៀន​ភាសា​អង់គ្លេស​ត្រូវ​​​បាន​ចាប់​ខ្លួន​ពីបទ​រំលោភ​សម្លាប់​​​​ក្មេងស្រី​អាយុ​១១​ឆ្នាំ​​​

នគរ​បាល​​​​​​បាន​​​និយាយ​កាលពី​ម្សិលមិញ​ថា បុរស​វ័យ​២៥​ឆ្នាំ​ម្នាក់​​ដែល​​ជាប់​សង្ស័យ​ពី​បទ​រំលោភ​សម្លាប់​​ក្មេងស្រី​ជិត​ខាង​អាយុ​១១​ឆ្នាំ ត្រូវ​បាន​​ចាប់​ខ្លួន​កាលពី​ថ្ងៃសៅរ៍ បន្ទាប់ពី​​​​ប្រទះ​​​​​​ឃើញ​​​​​​​​​សព​​​​ក្មេងស្រី​​​​រង​​​គ្រោះ​​​ចង​ក​​នឹង​ខ្សែ​អន្ទាក់​​​​ធ្វើ​ពី​ខ្សែ និង​​ខ្សែ​ភ្លើង​​នៅ​ផ្ទះ​ម្ដាយ​មីង​​​របស់​នាង​​​​​ក្នុង​​​ខេត្ត​សៀមរាប។

​លោក ដួង សុខា នាយ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​​​បាន​មាន​ប្រសាសន៍​ថា ​ជន​សង្ស័យ​ សរ កុសល ដែល​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ស្ម័គ្រ​ចិត្ត និង​ជា​​និស្សិត​សាកលវិទ្យាល័យ​ ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​នគរ​បាល​​​មាន​​​ការ​​​​​​​​​​សង្ស័យជុំ​​​​​​វិញ​​​​​ការ​ធ្វើ​អត្តឃាត​​​នៅ​​​​​​ផ្ទះ​​​​របស់​ក្មេងស្រី​ ជន សុធីណា នៅ​ឃុំពួក ស្រុក​ពួក។

លោក​​​បាន​​​លើក​​​ឡើង​​​​បន្ថែម​​​ទៀត​​​​ថា ​ការ​ស៊ើបអង្កេត​របស់​នគរ​បាល​បាន​ផ្ដោត​ភ្លាមៗ​ទៅ​លើ​ឈ្មោះ សរ កុសល ដែល​រស់​នៅ​​​​​​ឆ្ងាយ​​​​​​​ព​​​ី​​​​​​​​​​​គ្នា​​​តែ​​​ប៉ុន្មាន​ម៉ែត្រ​​​​​​​​​​​ពី​​​​ផ្ទះ​​ម្ដាយ​មីង​របស​់​ក្មេង​ស្រី​រងគ្រោះ​​​​ បន្ទាប់​​ពី​បុរស​រូប​នេះ​​​​ជា​មនុស្ស​មុន​គេ​ដែល​បាន​​ស្រាយ​​​​​​ចំណង​​​​​​​​​សាកសព​​​ដែល​ចង​ក​​ពី​របារ​បង្អួច។

​លោក​បាន​បន្ត​ថា “​យើង​ចាប់​ផ្ដើម​សង្ស័យ​​​គាត់​​ដោយ​សារ​តែ​គាត់​ជា​មនុស្ស​តែ​ម្នាក់​ដែល​​​​​​បាន​​​​ស្រាយ​​​​ដាក់​​នាង​ចុះពី​” ហើយ​​​​ភ្លាមៗ​​​​​​នគរ​បាល​​បាន​ច្រាន​ចោល​​លទ្ធភាព​អត្តឃាត​ ដោយ​​​​​សារ​តែភាព​​​​​​ក្មេង​​​​​​​​​ខ្ចី​​​​របស់​ក្មេងស្រី​រង​គ្រោះ ​​​​​និង​​​​​​​កន្លែង​កើត​ហេតុ​។ លោក​ថ្លែង​​​ថា ​”​កន្លែង​កើត​ហេតុ​គឺ​​​មិន​​ទំនង​​​​​​​​​សោះ ហើយ​បើ​យើង​ក្រឡេក​មើល​ទៅ​ក្មេងស្រី​រងគ្រោះ​​​​នៅ​អាយុ​ប៉ុណ្ណេះ ​​នាង​មិន​អាច​បាក់​ទឹក​ចិត្ត​ដល់​ថ្នាក់​ចង​ក​សម្លាប់​ខ្លួន​ទេ”។ ​លោក​បាន​ពន្យល់​ថា ការ​​​​​ធ្វើ​​​​​​កោសល្យ​​​​​​​​​វិច័យ​​​​​​សាកសព​ភ្លាមពី​​​សំណាក់​​​​នគរ​បាល​​ និង​​គ្រូ​​​ពេទ្យ​​​​​​​​បាន​ឈាន​ដល់​ការ​សន្និ ដ្ឋាន​ថា ក្មេងស្រី ជន សុធីណា ត្រូវ​​គេ​រំលោភ​ ហើយ​សម្លាប់​។ លោក​​​​បាន​មាន​​​ប្រសាសន៍​​​ថា ​​​”​​​ពេល​​​នោះ​​​ ​យើង​បាន​ពិនិត្យ​មើល​​​ប្រដាប់​ ភេទ​របស់​ជន​សង្ស័យ ​​​ហើយ​ឃើញ​ថា វា​មាន​ទឹក​កាម​សើមៗ​នៅ​ឡើយ​​​​ហាក់​ដូច​គាត់​​​ទើប​តែ​រួម​ភេទ​ហើយ​ថ្មីៗ​”។

លោក ទេព ពុំសែន​ អធិការ​ស្រុក​ពួក​​​បាន​​​មាន​​​ប្រសាសន៍​​​​​​​​​ថា សរ កុសល ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​ខ្លួន​​នៅ​ម៉ោង​៤រសៀល​ ហើយ​​​​ថា ជន​នេះ​ស្គាល់​គ្នា​ជាមួយ​ជន​រងគ្រោះ។ នគរ​បាល​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ​​​​បន្ទាប់​ពី​ម្ដាយ​មីង​របស់​ក្មេងស្រី​រងគ្រោះ​​​​​​បាន​​​​​​​​​ទូរស័ព្ទ​​​​​​​​​​​ប្តឹង​​​នៅ​ម៉ោង​៣រសៀល ប៉ុន្តែ​ឃើញ​ថា ជន​សង្ស័យ​បាន​ដាក់​សព​ចុះ​ក្រោម​រួច​ទៅ​ហើយ។ ​​​លោក​​​បាន​​​​​​​​​បន្ត​​​ថា សរ កុសល ​បាន​ទៅ​ដល់​ផ្ទះ​​​​​​​​នោះ​​​​​​ទៅ​​​ហើយ បន្ទាប់ពី​ម្ដាយ​មីង​​​សុំ​​​ឲ្យ​​​​​​​​​អ្នក​​​ភូមិ​​​​ជួយ។

​លោក​ថ្លែង​ថា “​ក្នុង​ហេតុការណ៍​​នេះ​​ ជន​សង្ស័យ​គឺ​ជា​​​​អ្នក​​​​កាត់​ខ្សែ​ទម្លាក់​សព​ចុះ​មក​ក្រោម​” ហើយ​លោក​មិន​អាច​និយាយ​​លម្អិត​បន្ថែម​ទៀត​​​បាន​​​​​​ឡើយ​​​​​​​​​​​​​ជុំ​​​​​​​​​វិញ​​​​​​មូល​​​​​​ហេតុ​​​ដែល​​​ សរ កុសល ​គួរ​ឲ្យ​សង្ស័យ​​។

យោង​តាម​​លោក ដួង សុខា បាន​ដឹង​ថា សរ កុសល បាន​ច្រាន​ចោល​ការ​រំលោភ​ហើយ​​​សម្លាប់​អំឡុង​ពេល​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​។ “​រហូត​មក​ទល់​ពេលនេះ​ជន​សង្ស័យ​មិន​បាន​សារភាព​អ្វី​ទាំង​អស់​ ប៉ុន្តែ​ផ្អែក​​លើ​កន្លែង​កើត​ហេតុ និង​ភ័ស្តុតាង​ដែល​យើង​ប្រមូល​បាន យើង​សន្និដ្ឋាន​ថា ​គាត់​ជា​អ្នក​ប្រព្រឹត្ត​​បទ​ល្មើស​នេះ”។ លោក​​បញ្ជាក់​ថា ជន​សង្ស័យ​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​នេះ ដើម្បី​ធ្វើ​ការ​សាកសួរ​បន្ថែម​ទៀត។

សូម​​បញ្ជាក់​​​ថា ​ការ​ចាប់​ខ្លួន​ សរ កុសល ពី​បទ​រំលោភ​ហើយ​សម្លាប់​​​​ក្មេង​​​​​​ស្រី ​ជន ​សុធីណា គឺ​ជា​លើក​ទី២​ហើយ​ក្នុង​រយៈ​ពេល​១​សប្ដាហ៍​​​ដែល​​​មាន​​​​បុរស​ម្នាក់​មក​ពី​ឃុំពួក ត្រូវ​បាន​ចាប់​ខ្លួនពីបទ​ល្មើស​ផ្លូវ​ភេទ​​ប្រឆាំង​អនីតិជន​។

មួយ​សប្ដាហ៍​មុន​នេះ យុវ​​​ជន​​​​​​ម្នាក់​​​ឈ្មោះ ​ហ៊ុយ សារុំ អាយុ​១៩​ឆ្នាំ ដែល​ជា​អ្នក​ប៉ះកង់ ​ត្រូវ​​បាន​ចាប់​ខ្លួន​​តាម​ការ​សង្ស័យ​ពីបទ​រំលោភ​​ក្មួយ​​​​​​ស្រី​​ជីដូន​​​មួយ​​​​​​អាយុ​៤​ឆ្នាំ​របស់​ខ្លួន​ចំនួន​បី​លើក​ផ្សេង​គ្នា៕ សុខុម​​​

The post ​គ្រូបង្រៀន​ភាសា​អង់គ្លេស​ត្រូវ​​​បាន​ចាប់​ខ្លួន​ពីបទ​រំលោភ​សម្លាប់​​​​ក្មេងស្រី​អាយុ​១១​ឆ្នាំ​​​ appeared first on ខេមបូឌា ដេលី.