ក្រុមតំណាងរាស្ត្រ​នឹង​រៀបចំ​​សិក្ខាសាលា​ដើម្បីប្រមូល​​​មតិយោបល់​​​ពី​សេចក្តីព្រាង​ច្បាប់​សហជីព

ក្រុម​តំណាង​​​រាស្ត្រ​​​នៃ​​​គណៈកម្មការ​​​ការ​ងារ​​​​​របស់​​​រដ្ឋ​​​សភា​​​នឹង​​​រៀបចំ​​​សិក្ខាសាលា​​​ជា​​​សា​ធារ​ណៈ​​​មួយ​​​នៅ​​​​​​ថ្ងៃ​​​ពុធ​​​ ដើម្បី​​​ប្រមូល​​​មតិ​យោបល់​​​បន្ថែម​​​​ពី​​​សហជីព​​​ និង​​​និយោជក​​​ស្តី​​អំពី​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​សហជីព​​​ដ៏​​​ចម្រូង​​​ចម្រាស​​​មុន​​​ពេល​​ច្បាប់នេះ​ដំណើរ​​​ការ​​​មួយ​​​លើក​​ទៀត​​​ ហើយដាក់​ឱ្យ​​​​រដ្ឋ​​​សភា​​​ធ្វើ​​​ការ​​​បោះ​​​ឆ្នោត​​​។

ច្បាប់​​​នេះ​​​​​​នឹង​​​កំណត់​​​ជា​​​វិធាន​​​ថ្មី​​​សម្រាប់​​​ការ​​​​បង្កើត​​​ ការ​​​រម្លាយ​​​ និង​​​ការ​​​គ្រប់គ្រង​​​សហ​ជីព​​​ហើយ​​​បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​កា​​​​​ររិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​ពីក្រុម​​​​និយោជិត​​​ និង​​​និយោជក​​​។ អង្គការ​​​ពល​​​កម្ម​​​អន្តរជាតិ​​​លើក​​​ឡើង​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​ជា​​​ច្រើនក៏​​​មិន​​​ទាន់​​​ស្រប​​​តាម​​​កាតព្វ​​​កិច្ច​​​អន្តរជាតិ​​​របស់​​​ប្រទេស​​​កម្ពុជា​​​​​​ដែរ​​​​។

កាល​​​ពី​​​ម្សិលមិញ លោក ឡេង ប៉េងឡុង ​អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋសភា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​លោក​​​រំពឹង​​​ថា តំណាង​​​សហជីព និង​​​និយោ​ជក​​​​​​​​រហូត​​​ដល់​​​៤០០​​​​​​នាក់ ​​​នឹង​​​ចូល​​​រួម​​​សិក្ខាសាលា​​​នៅ​​​ថ្ងៃ​​​ពុធ ហើយ​​​យក​​​ឱកាស​​​នោះ​​​​ដើម្បី​​​ចែក​​​​រំលែក​​​មតិយោបល់​​​របស់​​​ខ្លួន ​​​និង​​​ចោទ​​​សួរ​​​តំណាង​​​​​​រាស្ត្រ​​​។

លោក​​​​​​មាន​​​ប្រសាសន៍​​​ថា ​”គណៈ​កម្មការ​​​នេះ​​​នឹង​​​អាច​​​ប្រមូល​​​មតិ​​​យោបល់​​​សម្រាប់​​​យក​​ទៅ​​​ពិភាក្សា​​​ជា​​​មួយ​​​រដ្ឋាភិបាល​​​។ បន្ទាប់​​​មក គណៈកម្មការ​នឹង​​​សរសេរ​​​លិខិត​​​ដើម្បី​​​​ដាក់​​​បញ្ចូល​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​េនះ​​​នៅ​សម័យ​​​ប្រជុំ​​​សភា​​​ពេញ​​​អង្គ​​​ដើម្បី​​​ពិនិត្យ​​​ និង​​​អនុម័ត​​​”។

ទោ​​​ះជា​​​យ៉ាង​​​ណា សហជីព និង​​​អង្គការ​​​ពល​​​កម្ម​​​ចំនួន​២១ បាន​​​​​​ផ្ញើ​​​លិខិត​​​ចំហ​​​មួ​​យ​​​ច្បាប់​​​​ទៅរដ្ឋ​​​សភា​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ ដោយ​​​ត្អួញ​​​ត្អែរ​​​ថា ពួក​​​គេ​​​ត្រូវ​​​បាន​​​ផ្តល់ពេល​តែ​​​​​​​​​​កន្លះ​​​ម៉ោង​​​ប៉ុណ្ណោះ​ដើម្បី​​​​និយាយ​​​។

លិខិត​​​ដដែល​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ថា “ដូច្នេះ​​​ក្រុម​​​សហជីព​​​ និង​​​អង្គការ​​​សង្គម​​​ស៊ីវិល​​​គិត​​​ថា ​សិក្ខា​​​សាលា​​​ពិគ្រោ​​​ះ​​​យោបល់​​​នេះ​​គ្មាន​​​ន័យ​​​ឡើយ​​​។ យើង​​​ស្នើ​​​ឲ្យ​​​រដ្ឋ​​​សភា​​​…​​​ផ្តល់​​​ពេល​​​វេលា​​​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​សហជីព​​​ក្នុង​​​ការ​​​ផ្តល់​​​​​យោបល់​​​អំពី​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​សហ​ជីពនេះ​​​ឲ្យ​​​បាន​​​ទូលំ​ទូលាយ​​​ និង​ទទួលយក​​សំណើ​​​នានា​​​ ហើយ​​​​ដាក់​​​បញ្ចូល​​​នៅ​​​ក្នុង​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​”។

និយោជកនៅ​​​ក្នុង​​​ឧស្សាហកម្ម​​​កាត់​​​ដេរ ​​​ដែល​​​ក្នុង​នោះ​បាន​​​រៀប​​​ចំ​​​សហជីព​​​​​​ជា​​​ច្រើន​​​​​នៅ​​​ក្នុង​​​ប្រទេស​​កម្ពុជា​​​បាន​​​និយាយ​​​ថា ​សេចក្តី​​​​​ព្រាង​​​ច្បាប់នេះ​​​នឹង​​​ផ្តល់​​​លក្ខណៈ​​​ងាយ​​​ស្រួល​​​បំផុត​​​ក្នុង​​​ការ​​​បង្កើត​​​សហជីព​​​ ហើយ​​​លំបាក​​​បំផុត​​​សម្រាប់​​​ពួកគេ​​​ក្នុង​​​ការ​​​ចរចា​​​ស្វែង​រក​​​កិច្ច​​​ព្រម​​ព្រៀង​​​​​​​ប្រកប​​​ដោយ​​​ប្រសិទ្ធភាព​ជាមួយ​​និយោជិត​​​​របស់​​​ខ្លួន។ សហជីព​​​​​​លើក​​​ឡើង​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ពិបាកណាស់​​​​ក្នុង​​​ការ​​​បង្កើត​​​សហជីព​​​ ហើយ​​​ងាយ​​​ស្រួលណាស់​​​​សម្រាប់​​​រដ្ឋាភិបាល​​ក្នុងកា​របំបែក​​​សហជីព​​​។

កាល​​​ពី​​​ខែ​​​ធ្នូ និង​​​ខែ​​​មករា​​​ គណបក្ស​​​ប្រជា​​​ជនកម្ពុជាកាន់អំណាច និង​​​គណបក្ស​​​សង្គ្រោះ​ជាតិ​​​ដែល​​​គាំទ្រ​សហជីព​​ស្តីពី​​​​ច្បាប់ដែល​ស្នើ​ឡើង​នេះ​ បាន​​​បង្កើត​​​​​​គណៈកម្មការ​​​ចំពោះ​កិច្ច​​​ ដើម្បី​​​ពិភាក្សា​​​អំពី​​​ភាព​​​ខ្វែង​​​គំនិត​គ្នា​​​ជុំ​​​វិញ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ ប៉ុន្តែ បាន​​​ព្រម​​​ព្រៀង​​​លើ​​​ចំណុច​​​មួយ​​​ចំនួន​​​តែ​​​ប៉ុណ្ណោះ​​​៕ សារុន​​​​

The post ក្រុមតំណាងរាស្ត្រ​នឹង​រៀបចំ​​សិក្ខាសាលា​ដើម្បីប្រមូល​​​មតិយោបល់​​​ពី​សេចក្តីព្រាង​ច្បាប់​សហជីព appeared first on ខេមបូឌា ដេលី.