ជនមិនស្គាល់មុខ ចូលចាប់រំលោភនារីម្នាក់ និងប្រុងវាយសម្លាប់ តែមិនស្លាប់

ភ្នំពេញ៖ លោកវរសេនីយ៍ត្រី ផង់ សុភាព អធិការនគបាល ស្រុកថ្មគោល បានឲ្យដឹងថា នៅថ្ងៃទី០៦ខែមីនា ឆ្នាំ២០១៦ នៅភូមិ ឃុំតាពូង ស្រុកថ្មគោល មានករណីរំលោភសម្លាប់ បង្កដោយជនមិនស្គាល់អត្តសញ្ញាណ បានចាប់រំលោភជនរងគ្រោះឈ្មោះ ភឿន សុភី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិឃុំខាងលើ បានសម្រេច ។

លោកអធិការបានឲ្យដឹងទៀតថា ពេលកើតហេតុម្តាយជនរងគ្រោះមិននៅផ្ទះ ទើបជនសង្ស័យឆ្លៀត ឱកាស ចូលចាប់រំលោភជនរងគ្រោះ ហើយព្យាយាមសម្លាប់បំបិទមាត់ តែមិនស្លាប់ ដោយជនរងគ្រោះរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យទាន់ពេលវេលា។

ករណីនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការ ស្រាវជ្រាវ រកជនល្មើសដើម្បីយកផ្តន្ទាទោសតាមច្បាប់ ៕

ជនមិនស្គាល់មុខ ចូលចាប់រំលោភនារីម្នាក់ និងប្រុងវាយសម្លាប់ តែមិនស្លាប់