នាយករដ្ឋមន្រ្តី ៖ ត្រូវបង្កើនកសាង ផ្លូវអាកាស ផ្លូវទឹក ផ្លូវដែក និងផ្លូវជាតិ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ បានជំរុញឲ្យភាគីពាក់ព័ន្ធ ត្រូវរួមគ្នាបង្កើន ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិ ផ្លូវដែក ផ្លូវអាកាស និងផ្លូវទឹក ឲ្យមានចំនួនកាន់តែច្រើនឡើង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៦ លើកទី១០ ស្តីពី "ការជំរុញការងារទៅមុខ៖ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស និងក្នុងតំបន់ និងឡូជីស្ទីកសម្រាប់ការតភ្ជាប់ កំណើន និងអភិវឌ្ឍន៍" នាសណ្ឋាគារសូហ្វីតែល  នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦។

មូលហេតុដែលសម្តេចជំរុញ ឲ្យកសាងផ្លូវទាំងអស់នេះ ត្រូវបានសម្តេចថ្លែងថា ដើម្បីកាត់បន្ថយការចំណាយ សោហ៊ុនធ្វើដំណើរ និងសម្រាប់ដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕

នាយករដ្ឋមន្រ្តី ៖ ត្រូវបង្កើនកសាង ផ្លូវអាកាស ផ្លូវទឹក ផ្លូវដែក និងផ្លូវជាតិ