កម្មករ ២៥នាក់ ក្នុងរោងចក្រជុងចៅ សន្លប់ដោយមិនទាន់ដឹងមូលហេតុ

ភ្នំពេញ៖កម្មករប្រមាណ២៥នាក់ ក្នុងចំណោមកម្មករ៣៥០នាក់ ក្នុងរោងចក្រជុនចៅ ស្ថិតនៅភូមិស្រែជំរៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានដួលសន្លប់ដោយមិនទាន់ដឹងមូលហេតុ នៅម៉ោងប្រមាណ ៨៖១០នាទី ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦។

យ៉ាងណាក៏ដោយនៅពេលនេះ កម្មករដែលដួលសន្លប់ចំនួន២៥នាក់នោះ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យមុន្នីវុធខណ្ឌពោធិ៍សែនជ័យ ដើម្បីសម្រាកព្យាបាល ហើយបើតាមសេចក្តីរាយការណ៍ជំហានដំបូងថា ករណីសន្លប់នេះ អាចមកពីខ្លិននៅក្នុងរោងចក្រ៕