ចម្លើយសារភាពរឿង មេចោរប្លន់ ក្រៃថោង មានប្រពន្ធជិត១០០

កំពង់ចាម ៖ គឹម យន់ ហៅ ក្រៃថោង គឺជាមេចោរប្លន់ ដែលត្រូវកម្លាំង សមត្ថកិច្ចនគរបាល ខេត្តកំពង់ចាម បង្ក្រាបបាននៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥ មិនត្រឹមតែជាមេចោរប្លន់ដែល តែងតែដឹកនាំការប្លន់ ដ៏កក្រើក ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល និងតំបន់ផ្សេងមួយចំនួនទៀតនោះទេ ក្រៃថោងក៏ល្បីថា ជាមេចោរ ដែលមានប្រពន្ធជិត១០០នាក់ តែងចេញចូលគុក ដូចចូលផ្ទះសំណាក់ ហើយថែមទាំងជាបងប្អូន ធម៌ជាមួយ ប្រធានពន្ធនាគារ និងចុងក្រោយបានប្រពន្ធជាអនុរក្សពន្ធនាគារខេត្តកំពង់ចាម.ត្បូងឃ្មុំ (មាត់ឃ្មង់) ហើយមាន អ្នករត់ការ ធ្វើអត្តសញ្ញាណប័ណ្ណ ដូរឈ្មោះ ទៅជា ឈ្មោះ ហ៊ុល សុធី នៅស្រុកកញ្ច្រៀច រួចរត់ការធ្វើ អនុរក្សពន្ធនាគារព្រៃស ជាមួយបងថ្លៃ តែមិនសម្រេចត្រូវនគរបាលឃាត់ខ្លួន។

ក្រោយឃាត់ខ្លួន ក្រៃថោង និងបក្ខពួករបស់គេ បានសារភាពរឿងរ៉ាងទាំងនោះ ប្រាប់សមត្ថកិច្ចថាចម្លើយសារភាពរបស់ឈ្មោះ ហ៊ុត ហាន ហៅតូច ភេទប្រុស អាយុ៣២ឆ្នាំ ជាដៃស្តាំរបស់ មេចោរក្រៃថោង ដែលបង្ក្រាបបានថ្ងៃទី៤ ខែមីនា ថា នៅស្រុកជើងព្រៃខេត្តកំពង់ចាម បានធ្វើសកម្មភាពធ្វើកន្លងមក គឺជាមួយ ឈ្មោះ ក្រៃ ថោង ភេទប្រស អាយុ៤០ឆ្នាំ, ឈ្មោះ វ៉ាត, ឈ្មោះ អាតឿ, ឈ្មោះ អា  រី និង ឈ្មោះ អា ខ្មៅ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ហ៊ុត ហាន បន្តទៀតថា "នៅថ្ងៃទី៤នេះ ក្រុមខ្ញុំរៀបគម្រោងប្លន់ផ្ទះលក់គ្រឿងសំណង់ខាងកើតផ្សាស្គន់ ដឹកនាំដោយ ក្រៃ ថោង អា ផៃ និង  ហ៊ុត ហាន គឺចេញពីភ្នំពេញ មកស្គន់ ជិះម៉ូតូ ក្រៃថោងជានាក់ឌុប  ( ប៉ូលីសឆែកតាមផ្លូ ២ដងនៅស្រុកបាធាយ) រីឯ អាផៃ វាជិះតាក់ស៊ី មកជុំគ្នានៅស្គន់ ហើយសីុស៑ុប ក្រោយមកជិះម៉ូតូ ដើរពិនិតន្យរកកន្លែងដែលត្រូវធ្វើ សកម្មភាព  បានកំណត់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០០១៦ម៉ោង៧និង០៩នាទីយប់ ពេលកំពង់ជិះម៉ូតូ ( ត្រូវសមត្តកិច្ចចាប់ខ្លួន) អាក្រៃថោង និងអាផៃ រត់គេចខ្លួនបាត់"។

ចំពោះសកម្មភាពកន្លងមកលើកទី១ ឆ្នាំ២០១៣ នៅបុសខ្នរស្រុកចំការលើ ប្រើអាវុធ ៣ដើមខ្លី១ដើម ក្រោយប្លន់ ទទួល បានមួយពាន់ដុល្លា លើកទី២ ខែមករា២០១៦ម៉ោង៧យប់ នៅស្រុកកំចាយមា ខេត្តព្រៃវែង អាក្រៃថោង ចែកឲ្យ១៥០០ដុល្លារ លើកទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ធ្វើសកម្មភាព នៅភ្នំប្រសិទ្ធ អាតឿវាចែកឲ្យ ៥០០ដុល្លារ។  ពេលធ្វើសកម្មភាព គឺអាក្រៃថោងជានាក់កាន់អាវុធខ្លីk៥៩  រីឯអាកា ដូរគ្នាកាន់។

សូមបញ្ជាក់ថា សកម្មភាពនិងលទ្ធផលប្រតិបត្តិការក្រោមការចង្អុលណែនាំ របស់នាយឧត្តមសេនីយ៍ នេត សាវឿន  នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ  ឧត្តមសេនីយ៍ទោ  ប៉ាង ណារេន  ស្នងការនគរបាលខេត្តកណ្តាល  កំពង់ចាម  ព្រៃវែង  ត្បូងឃ្មុំ  ក្រចេះ  កំពង់ធំ  និងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបានបំបែកសំបុកក្រុមចោរទាំងនេះ បានដោយជោគជ័យ នៅខេត្តកណ្តាល២នាក់  ខេត្តកំពង់ចាម៦នាក់។

សកម្មភាពបង្ក្រាប នៅខេត្តកណ្តាល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង២២.០០នាទី បាននាំខ្លួនជនសង្ស័យចំនួន០៦នាក់ ពីស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម  និងមធ្យោបាយ ម៉ូតូC125 ចំនួន០២គ្រឿង រួមមាន C125 សេរី២០១៦ ពណ៌ខ្មៅ ផ្លាកលេខ ៖ ភ្នំពេញ1FM-6499 ប័ណ្ណសម្គាល់យានយន្ត ឈ្មោះ ហេង ចិន្តា ធ្វើនៅថ្ងៃទី២៨-១២-២០១៥ និងម៉ូតូC125 សេរី២០១៥ ពណ៌ខ្មៅ ស្លាកលេខ ៖ ភ្នំពេញ1CN-9548 ប័ណ្ណសម្គាល់យានយន្ត ឈ្មោះ ធី ធួន ធ្វើនៅថ្ងៃ០៧-០៨-២០១៤។ អត្តសញាប័ណ្ណ ០៤ សន្លឹក រួមមាន៖ ១.ឈ្មោះ  ណាល់ នឿន  លេខID ៖ 060684231 ២.ឈ្មោះ ហ៊ុល សុធី លេខID ៖ 051124956 ៣.ឈ្មោះ ហេង ចាន់ដា លេខID ៖ 060035449 ៤.ឈ្មោះ ជឿន ចិន្តា លេខID ៖ 061767276 ទូរស័ព្ទ សរុប០៦គ្រឿង NOKIA ៤គ្រឿង  SAMSUNG ២គ្រឿង អាវុធខ្លីK59 ចំនួន១ដើម លេខ៖ 3966 គ្រាប់៤ គ្រាប់ និង បង់ ០១។

ចំពោះជនសង្ស័យ ទាំង០៦ នាក់ រួមមាន ១.ឈ្មោះ ហ៊ុល សុធី ហៅ ផាន់ គីមយន់ ហៅ ក្រៃថោង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ទូរស័ព្ទលេខ 097-6225133 ទីលំនៅបច្ចប្បន្ន ភូមិស្ពានឈើ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ធ្លាប់ជាប់ពន្ធនាគារ  ពីបទប្លន់ ជាប់០៨ឆ្នាំ ចេញឆ្នាំ២០១៤ ២.ឈ្មោះ ឆៃ ណានភារម្យ ហៅ ណាល់ នឿន ហៅ កីឡាករ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងសំណង់ ទូរស័ព្ទលេខ 097-6225133 ទីលំនៅបច្ចប្បន្ន ភូមិតានី ឃំុដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មំុ ធ្លាប់ជាប់ពន្ធនាគារ  ពីបទ៖ ប្លន់ ជាប់១០ឆ្នាំ ចេញឆ្នាំ២០១៤ ៣.ឈ្មោះ ហុត ហាន ហៅ តូច ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ធ្វើចំការទូរស័ព្ទលេខ 098-348509/096-5539575 ទីលំនៅបច្ចប្បន្ន ភូមិជីវភាព ឃំុអណ្តូងប៉ូ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ធ្លាប់ជាប់ ពន្ធនាគារ ១០ឆ្នាំ ចេញឆ្នាំ ២០១៥ នៅខេត្តកំពង់ចាម ៤.ឈ្មោះ ហ៊ិន ចាន់ថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទូរស័ព្ទលេខ 071-2621680 ទីលំនៅបច្ចប្បន្ន ភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ធ្លាប់ជាប់ពន្ធនាគារ ៣ ដង(ម្ចាស់ផ្ទះ បើកហាងស៊ុប) ៥.ឈ្មោះ ហៀង សុផា  ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ លក់ដូរទូរស័ព្ទលេខ 088-7712066 ទីលំនៅបច្ចប្បន្ន ភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ធ្លាប់ជាប់ពន្ធនាគារ គ្មាន និង៦.ឈ្មោះ ហេង ចិន្តា ហៅ ជឿន ចិន្ដា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ កម្មការីនី រោងចក្រនៅម្ដុំកាណាឌីយ៉ា ទូរស័ព្ទលេខ ៖ 012-357138 ទីលំនៅបច្ចប្បន្ន ភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាមធ្លាប់ជាប់ពន្ធនាគារ ៕

ចម្លើយសារភាពរឿង មេចោរប្លន់ ក្រៃថោង មានប្រពន្ធជិត១០០

ចម្លើយសារភាពរឿង មេចោរប្លន់ ក្រៃថោង មានប្រពន្ធជិត១០០

ចម្លើយសារភាពរឿង មេចោរប្លន់ ក្រៃថោង មានប្រពន្ធជិត១០០

ចម្លើយសារភាពរឿង មេចោរប្លន់ ក្រៃថោង មានប្រពន្ធជិត១០០

ចម្លើយសារភាពរឿង មេចោរប្លន់ ក្រៃថោង មានប្រពន្ធជិត១០០

ចម្លើយសារភាពរឿង មេចោរប្លន់ ក្រៃថោង មានប្រពន្ធជិត១០០

ចម្លើយសារភាពរឿង មេចោរប្លន់ ក្រៃថោង មានប្រពន្ធជិត១០០

ចម្លើយសារភាពរឿង មេចោរប្លន់ ក្រៃថោង មានប្រពន្ធជិត១០០

ចម្លើយសារភាពរឿង មេចោរប្លន់ ក្រៃថោង មានប្រពន្ធជិត១០០

ចម្លើយសារភាពរឿង មេចោរប្លន់ ក្រៃថោង មានប្រពន្ធជិត១០០

ចម្លើយសារភាពរឿង មេចោរប្លន់ ក្រៃថោង មានប្រពន្ធជិត១០០

ចម្លើយសារភាពរឿង មេចោរប្លន់ ក្រៃថោង មានប្រពន្ធជិត១០០