Juventus យកឈ្នះម្ចាស់ផ្ទះ Atalanta ខណៈដែល Napoli យកឈ្នះភ្ញៀវ

អ៊ីតាលី៖ ក្លឹបសេះបង្កង់ Juventus នៅតែបន្តឈរនៅកំពូល តារាងក្នុងក្របខណ្ឌ ស៊េរីអេ របស់អ៊ីតាលី បន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះ Atalanta ដោយលទ្ធផល ២-0  ខណៈដែល SSC Napoli ឈរនៅលេខរៀងទី ២ ក្រោយពីយកឈ្នះក្លឹប ChievoVerona ៣-១ កាលពីរាត្រីថ្ងៃអាទិត្យយប់មិញ  នេះបើយោងតាម goal បានចុះផ្សាយ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០១៦ ។

គ្រាប់បាល់ដំបូងរបស់ក្លឹប Juventus រកបានដោយកីឡាករ Andrea Barzagli នៅនាទី២៤ និងគ្រាប់បាល់ទី២ រកបានដោយកីឡាករ Mario Lemina នៅនាទី ៨៦  ។ ជ័យជម្នះនេះ បានធ្វើឲ្យក្លឹប សេះបង្កង់ Juventus អាចឈរនៅលេខរៀងទី១ បន្ត ដោយ២៨ ប្រកួតមាន ៦៤ ពិន្ទុ ខណៈដែល SSC Napoli  មាន៦១ពិន្ទុក្នុងដៃ ក្នុងចំណោម ២៨ ប្រកួតដូចគ្នា ។

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

Atalanta 0 - 2 Juventus

Juventus យកឈ្នះម្ចាស់ផ្ទះ Atalanta ខណៈដែល  Napoli យកឈ្នះភ្ញៀវ